បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៥ ទំ. ២-៧
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មីនា
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០៥ ទំ. ២-៧

កម្មវិធី​ប្រជុំ​អប់រំ​កិច្ចបំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ

ចំរៀង​លេខ​១៧៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨។ សូម​មើល​សា​ឡើង​វិញ​នូវ​របៀប​ដែល​​យើង​អាច​កែ​សម្រួល​ពាក្យ​ផ្សព្វ​ផ្សាយ​ខ្លះ​តាម​កាលៈទេសៈ​នា​តំបន់។—សូម​មើល​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ពី​ខែ​មករា ឆ្នាំ​២០០៥ ទំព័រ​៨។

២០ នាទី: បណ្ដុះ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ដោយ​​ប្រើ​សៀវភៅ​ស្តើង​ថ្មី។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​​ថ្លែង​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ យើង​គួរ​ត្រឡប់​ទៅ​ជួប​ដើម្បី​​បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ម្នាក់​ៗ​ដែល​​បាន​ទទួល​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ដោយ​​ប្រើ​នូវ​មាតិកា​នៅ​ទំព័រ​ទី២ សង្ខេប​ពត៌​មាន​ក្នុង​សៀវភៅ​ស្តើង​នេះ​ដោយ​​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពត៌​មាន​ទាំង​ប៉ុន្មាន​ក្រោម​ចំណង​ជើង​ដែល​​មាន​អក្សរ​ដិត។ ពត៌​មាន​នេះ​អាច​ប្រើ​ជា​មូលដ្ឋាន​សំរាប់​ការ​ពិគ្រោះ​គ្នា​យ៉ាង​ខ្លី​ៗ​ដែល​​មាន​ប្រយោជន៍ ពេល​ត្រឡប់​ទៅ​ជួប​នៅ​លើក​ក្រោយ​ៗ​ទៀត។ ជា​ឧទាហរណ៍ បើសិន​ជា​យើង​បាន​ពិគ្រោះ​ពត៌​មាន​នៅ​ទំព័រ​៣​និង​៤​ពេល​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង នោះ​ពេល​ត្រឡប់​ទៅ​ជួប​គាត់​យើង​អាច​ពិគ្រោះ​ពត៌​មាន​នៅ​ទំព័រ​ទី៥​ក្រោម​ចំណង​ជើង​«​តើ​ព្រះ​ចាប់​អារម្មណ៍​នឹង​សុខ​ទុក្ខ​របស់​យើង​ឬ​ទេ?​»។ ពិភាក្សា​នូវ​របៀប​ដែល​​យើង​អាច​ធ្វើ​ដូច្នេះ។ មើល​សា​ឡើង​វិញ​នូវ​ផ្នែក​ផ្សេង​ៗ​ដូច​ជា​នៅ​ទំព័រ​៦​-​៨ ហើយ​ទំព័រ​១៧​-​១៨ ឬ​ផ្នែក​ឯ​ទៀត​ដែល​​ល្អ​សំរាប់​តំបន់​ផ្សាយ​ដែល​​ច្រើន​តែ​មាន​ក្នុង​ប្រអប់។ បង្ហាញ​របៀប​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ដោយ​​ប្រើ​ពត៌​មាន​ដែល​​មាន​ក្នុង​ប្រអប់។ យ៉ាង​តិច​គួរ​អាន​ហើយ​ពិគ្រោះ​ខ​គម្ពីរ​មួយ​ឬ​ពីរ។ អ្នក​ផ្សព្វផ្សាយ​បញ្ចប់​ដោយ​​ដៅ​បញ្ជាក់​ទៅ​លើ​ផ្នែក​ផ្សេង​មួយ​ទៀត​ក្នុង​ប្រអប់​ដែល​​អាច​យក​មក​ពិគ្រោះ​ពេល​ត្រឡប់​ទៅ​ជួប​លើក​ក្រោយ។

១៥ នាទី: ​«​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​​រីក​ចំរើន ភាគ​ទី៦​»។a រួម​បញ្ចូល​ការ​បង្ហាញ​រយៈ​ពេល​៤​នាទី​ដែល​​មាន​សិស្ស​ព្រះ​គម្ពីរ​ម្នាក់​សួរ​ថា ហេតុ​អ្វី​បាន​ជា​នៅ​ឯ​ពិធី​បុណ្យ​រំឭក​មាន​មនុស្ស​មួយ​ចំនួន​តិច​ណាស់​ដែល​​ទទួល​ទាន​នំ​ប៉័ង​និង​ស្រា? អ្នក​ដឹក​នាំ​ការ​សិក្សា​សរសើរ​សិស្ស​ដែល​​សួរ​សំនួរ កត់​សរសេរ​សំនួរ​នោះ​ហើយ​ប្រាប់​គាត់​ថា​សំនួរ​នោះ​នឹង​ពិគ្រោះ​ជា​មួយ​គ្នា​បន្ទាប់​ពី​រៀន​មេ​រៀន​សំរាប់​សប្ដាហ៍​នេះ​ហើយ។ បន្ទាប់​ពី​រៀន​ចប់​អ្នក​ដឹក​នាំ​ការ​សិក្សា​ឲ្យ​សិស្ស​បើក​ទៅ​សៀវភៅ​ការ​វែកញែក​ពី​បទ​គម្ពីរ ហើយ​មើល​ពត៌​មាន​នៅ​ទំព័រ​២៦៧​-​២៦៨​ក្រោម​ចំណង​ជើង​«​តើ​អ្នក​ណា​គេ​ត្រូវ​ទទួល​ទាន​នំប៉័ង​ហើយ​ស្រា​នោះ?​»។ (​ជា​ភាសា​អង់គ្លេស​) ទាំង​ពីរ​នាក់​អាន​ជា​មួយ​គ្នា​ហើយ​សិស្ស​អរគុណ​គាត់​សំរាប់​ចម្លើយ​យ៉ាង​ជាក់​ច្បាស់​ចំពោះ​សំនួរ​នោះ។

ចំរៀង​លេខ​៧៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ

ចំរៀង​លេខ​១១៤

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ មើល​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ក្នុង​ប្រអប់​នៅ​ទំព័រ​៧​គឺ​«​ចូរ​ជួយ​ឲ្យ​ពួក​គេ​មាន​ឱកាស​ស្ដាប់​ដំណឹង​ល្អ​ត​ទៅ​ទៀត​»។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​កុំ​បង្អង់​នឹង​បំពេញ​ក្រដាស​សូម​រក​ជួប​(​S-43​)នៅ​ពេល​ដែល​​ត្រូវ​ការ។

២០ នាទី: ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​អស់​អ្នក​ដែល​​បាន​ទទួល​សៀវភៅ​ស្តើង​ថ្មី។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​​ថ្លែង​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ កុំ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មើល​សា​ឡើង​វិញ​នូវ​ការ​ត្រឡប់​ទៅ​ជួប​ដែល​​បាន​សម្ដែង​សប្ដាហ៍​មុន​នៅ​ប្រជុំ​អប់រំ​កិច្ចបំរើ តែ​ដៅ​បញ្ជាក់​នូវ​ពត៌​មាន​ក្នុង​ប្រអប់​ដែល​​អ្នក​ផ្សាយ​បាន​លើក​ឡើង។ បើ​អាច​ធ្វើ​បាន ឲ្យ​អ្នក​ផ្សាយ​ដដែល​ ដែល​​ធ្វើ​ការ​សម្ដែង​សប្ដាហ៍​មុន​ប្រើ​ពត៌​មាន​នោះ​ដើម្បី​​បង្ហាញ​របៀប​ត្រឡប់​ទៅ​ជួប​។ អ្នក​ផ្សាយ​ប្រើ​គ្រប​ខាង​ក្រោយ​នៃ​សៀវភៅ​ស្តើង​ដើម្បី​​អញ្ជើញ​ម្ចាស់​ផ្ទះ​សិក្សា​ព្រះ​គម្ពីរ។ គាត់​ណាត់​ថ្ងៃ​ហើយ​ម៉ោង​ដែល​​គាត់​នឹង​មក​លើក​ក្រោយ​ដើម្បី​​សិក្សា​មេ​រៀន​ទី១​ក្នុង​សៀវភៅ​ស្តើង​តម្រូវ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ខំ​ឲ្យ​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​អស់​អ្នក​ដែល​​បាន​ទទួល​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ!

១៧ នាទី: ​«​ចូរ​អរ​ព្រះ​គុណ​ចំពោះ​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​»។b ជំ​រាប​នូវ​ថ្ងៃ​ម៉ោង​ហើយ​ទី​កន្លែង​នៃ​ពិធី​បុណ្យ​រំឭក ព្រម​ទាំង​ឈ្មោះ​អ្នក​ថ្លែង​សុន្ទរកថា​ហើយ​ប្រាប់​ពត៌​មាន​សំខាន់​ៗ​ឯ​ទៀត។ នៅ​ពេល​ដែល​​ពិគ្រោះ​វគ្គ​ទី៤ រួម​បញ្ចូល​ការ​សម្ដែង​មួយ​ដែល​​មាន​អ្នក​ផ្សាយ​អញ្ជើញ​មនុស្ស​ម្នាក់​ដែល​​ទទួល​ទស្សនាវដ្ដី​ពី​អ្នក​ផ្សាយ​ជា​រឿយ​ៗ​ឲ្យ​មក​ពិធី​បុណ្យ​រំឭក។ បើ​មិន​ទាន់​មាន បងប្អូន​អាច​ទទួល​លិខិត​អញ្ជើញ​សំរាប់​ពិធី​បុណ្យ​រំឭក​ក្រោយ​ប្រជុំ​ចប់។

ចំរៀង​លេខ​២១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ

ចំរៀង​លេខ​៤២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កុម្ភៈ។ បើ​សម​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា ដោយ​​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨។ គឺ​អាច​ប្រើ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ក៏​បាន​ដែល​​មាន​ប្រយោជន៍។ ពេល​ជិត​ឈប់​ការ​សម្ដែង​ណា​មួយ ឲ្យ​អ្នក​ផ្សាយ​អញ្ជើញ​ម្ចាស់​ផ្ទះ​ចូល​រួម​ពិធី​បុណ្យ​រំឭក។

៣៥ នាទី: ​«​គ្រា​បុណ្យ​រំឭក​ជា​ពេល​សំរាប់​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​»។c ត្រូវ​ថ្លែង​ដោយ​​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ នៅ​ពេល​ដែល​​ពិគ្រោះ​វគ្គ​៦ រួម​បញ្ចូល​ចំណុច​ខ្លះ​ៗ​ពី​ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០០៤ ទំព័រ​១២​-​១៣។ (​ជា​ភាសា​អង់គ្លេស​) ប្រាប់​ឈ្មោះ​អស់​អ្នក​ដែល​​បាន​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។ ជំ​រាប​បងប្អូន​ពី​ថ្ងៃ​ម៉ោង​សំរាប់​ប្រជុំ​ផ្សព្វផ្សាយ​ឯ​ទៀត​ដែល​​បាន​រៀបចំ​ឡើង។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ចំរើន​នូវ​សកម្មភាព​ខាង​វិញ្ញាណ​តាម​វិធី​ផ្សេង​ៗ​ក្នុង​កំឡុង​គ្រា​បុណ្យ​រំឭក​នេះ។

ចំរៀង​លេខ​៣៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មីនា

ចំរៀង​លេខ​៦

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សើរើ​ឡើង​វិញ​នូវ​ចំណុច​សំខាន់​ៗ​ពី​«​ប្រការ​គួរ​ចង​ចាំ​សំរាប់​បុណ្យ​រំឭក​»។ អញ្ជើញ​ពួក​អ្នក​ស្ដាប់​រៀប​រាប់​នូវ​បទ​ពិសោធន៍​ដែល​​ខ្លួន​មាន​នៅ​ពេល​ដែល​​ត្រឡប់​ទៅ​ជួប​អ្នក​ដែល​​បាន​ទទួល​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! សរសើរ​បងប្អូន​ទាំង​អស់​គ្នា​ដែល​​បាន​ចូល​រួម​ចែក​សៀវភៅ​ស្តើង​ថ្មី​នេះ។

១០ នាទី: ផ្ដល់​សៀវភៅ​ស្តើង​ចូរ​ចាំ​យាម​ចុះ! ពិគ្រោះ​ហើយ​ធ្វើ​ការ​សម្ដែង​ដែល​​បង្ហាញ​នូវ​របៀប​ផ្ដល់​សៀវភៅ​ស្តើង​នោះ​ក្នុង​កំឡុង​ខែ​មីនា។ មាន​ពាក្យ​ផ្សព្វផ្សាយ​ខ្លះ​ជា​គំរូ​នៅ​សន្លឹក​បន្ថែម​ក្នុង​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​នៅ​ខែ​មករា ឆ្នាំ​២០០៥ ឬ​អាច​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ក៏​បាន​ដែល​​មាន​ប្រសិទ្ធភាព​តាម​តំបន់។

២០ នាទី: ​«​ចូរ​ជូន​ទស្សនាវដ្ដី​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​»។d នៅ​ពេល​ដែល​​ពិគ្រោះ​វគ្គ​៣​និង​៤ បញ្ជាក់​នូវ​របៀប​ដែល​​ពត៌​មាន​នោះ​ទាក់ទង​នឹង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ។ សម្ភាសន៍​យ៉ាង​ខ្លី​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់​ដែល​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដល់​ទស្សនាវដ្ដី​នៅ​តំបន់​ជំនួញ តាម​ផ្លូវ​ថ្នល់ នៅ​កន្លែង​សាធារណៈ ឬ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ។ សួរ​អ្នក​ផ្សព្វ​ផ្សាយ​ពី​របៀប​ដែល​​គាត់​ផ្ដល់​ទស្សនាវដ្ដី​ពេល​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​​បាន​រៀប​រាប់​ខាង​លើ​នេះ។ ធ្វើ​ការ​សម្ដែង​ខ្លី​មួយ​ពី​របៀប​ផ្ដល់​ទស្សនាវដ្ដី​ឬ​បង្ហាញ​ពី​បទ​ពិសោធន៍​ពិត​ៗ។

ចំរៀង​លេខ​២១៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក