កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែមិថុនា
ចំរៀងលេខ៦៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា ដោយប្រើយោបល់ទីមួយនៅទំព័រទី៨។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ រៀបចំធ្វើការសម្ដែងមួយ ដែលបង្ហាញពីអ្នកផ្សាយកំពុងតែស្នើផ្ដល់ទស្សនាវដ្ដីក្រៅផ្លូវការ។
១៥ នាទី: ជួយអ្នកឯទៀតក្លាយជាអ្នកផ្សព្វផ្សាយមិនទាន់ទទួលបុណ្យជ្រមុជទឹក។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានទៅលើសៀវភៅអង្គការដែលធ្វើតាមព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៧៩-៨១ (ជាភាសាអង់គ្លេស)។ សូមរៀបរាប់ពីការរៀបចំដើម្បីដឹងថាបើសិស្សព្រះគម្ពីរបំពេញតម្រូវការផ្សេងៗក្នុងបទគម្ពីរនោះ គាត់អាចចូលរួមក្នុងកិច្ចផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ។ អាទិត្យក្រោយយើងនឹងពិនិត្យមើលរបៀបដែលយើងអាចបង្រៀនសិស្សព្រះគម្ពីរដែលបានបំពេញតាមតម្រូវការជាអ្នកផ្សព្វផ្សាយមិនទាន់ទទួលបុណ្យជ្រមុជទឹក អាចចាប់ផ្ដើមផ្សាយពីផ្ទះមួយទៅផ្ទះមួយ។
២០ នាទី: «កិច្ចផ្សព្វផ្សាយជួយយើងឲ្យស៊ូទ្រាំ»។a បើមានពេលសូមអញ្ជើញអ្នកស្ដាប់ឲ្យលើកចំណុចផ្សេងៗពីបទគម្ពីរដែលមានក្នុងអត្ថបទ។
ចំរៀងលេខ៣៤ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែមិថុនា
ចំរៀងលេខ១៩១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមពិនិត្យមើលសាឡើងវិញនូវគោលសំខាន់ៗ ពីកិច្ចបំរើព្រះរាជាណាចក្រយើងខែកក្កដា ឆ្នាំ២០០៣ ទំព័រទី៤។ ពន្យល់របៀបដែលអ្នកផ្សាយអាចកុម្មង់ឧបករណ៍ផ្សាយជាភាសាផ្សេងៗ។ ពិគ្រោះរបៀបអនុវត្តតាមព័ត៌មាននេះក្នុងតំបន់ផ្សាយក្រុមជំនុំ។ ដើម្បីកុំឲ្យខាតពេល កាលណាកុម្មង់ឧបករណ៍ផ្សាយជាភាសាផ្សេងៗ នោះត្រូវកុម្មង់តាមរយៈអ្នកទទួលខុសត្រូវផ្នែកប្រកាសនវត្ថុ ទោះជាយើងចង់បានប្រកាសនវត្ថុតែមួយប៉ុណ្ណោះ។
១៥ នាទី: ព្រះបន្ទូលរបស់ព្រះមានមហិទ្ធិឫទ្ធិ។ (ហប. ៤:១២, ខ.ស. [ហេ. ៤:១២]) សុន្ទរកថាដែលមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៤ ទំព័រទី២១ វគ្គ១៣-១៧។ សូមរៀបរាប់បទពិសោធន៍ដែលបង្ហាញថាការណែនាំពីព្រះគម្ពីរអាចជំរុញមនុស្សកែប្រែរបៀបរស់នៅរបស់គេ។ (w០០ ១/៤ ទំព័រទី៣-៥) សូមលើកទឹកចិត្តបងប្អូនឆ្លៀតយកឱកាសដើម្បីប្រើព្រះគម្ពីរក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចបំរើផ្សាយ។
២០ នាទី: ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន ភាគទី១០។b សូមធ្វើការសម្ដែងមួយដែលបង្ហាញពីសិស្សកំពុងតែហាត់សាកពាក្យផ្សព្វផ្សាយ។ ពេលសិស្សកំពុងតែហាត់សាកពាក្យផ្សព្វផ្សាយ នោះអ្នកដឹកនាំដែលធ្វើជាម្ចាស់ផ្ទះលើកការជំទាស់មួយដែលម្ចាស់ផ្ទះច្រើនតែលើកឡើង ហើយកាលណាសិស្សព្រះគម្ពីរមិនដឹងរបៀបឆ្លើយ នោះអ្នកដឹកនាំអាចបង្ហាញរបៀបឆ្លើយជំទាស់នោះបាន។ បន្ថែមទៅទៀត សូមរៀបចំបងប្អូនមួយឬពីរនាក់ជាមុនដើម្បីជូនយោបល់ស្តីពីការបង្រៀនដែលគាត់បានទទួលកាលណាបានចាប់ផ្ដើមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាលើកដំបូង។
ចំរៀងលេខ២០៧ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមិថុនា
ចំរៀងលេខ១១៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមិថុនា។ សេចក្ដីរាយការណ៍ពីគណនីព្រមទាំងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ បើសមនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកក្កដា ដោយប្រើយោបល់ទីពីរនៅទំព័រទី៨។ ពាក្យផ្សាយផ្សេងទៀតដែលមានប្រយោជន៍ក៏អាចប្រើបានដែរ។ ក្រោយពីការសម្ដែង សូមប្រាប់សាឡើងវិញនូវពាក្យផ្ដើមដែលបានធ្វើឲ្យម្ចាស់ផ្ទះមានចំណាប់អារម្មណ៍។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: ការស្នើផ្ដល់សៀវភៅស្តើងនៅខែកក្កដានិងខែសីហា។ សុន្ទរកថានិងការពិគ្រោះជាមួយនឹងអ្នកស្ដាប់ដែលមានមូលដ្ឋានទៅលើសន្លឹកបន្ថែម។ សូមពន្យល់យ៉ាងខ្លីនូវរបៀបដែលយើងអាចប្រើសន្លឹកបន្ថែមដោយបញ្ជាក់ពីប្រអប់នៅទំព័រទី៣ព្រមទាំងគោលចំណុចពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ២០០៥ ទំព័រទី៨។ ពិគ្រោះយោបល់ដែលសមនឹងតំបន់ក្រុមជំនុំសំរាប់ការស្នើផ្ដល់សៀវភៅស្តើងពេលដែលយើងជួបគេនៅលើកដំបូង។ សូមធ្វើការសម្ដែងពីរឬបី។ ក្នុងការសម្ដែងមួយសូមឲ្យយុវវ័យម្នាក់ធ្វើជាអ្នកផ្សព្វផ្សាយ។
ចំរៀងលេខ២៦ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកក្កដា
ចំរៀងលេខ១៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: តើអ្នកទទួលបានប្រយោជន៍ពីកាលវិភាគក្រុមគ្រួសារឬទេ? សូមពិនិត្យមើលឡើងវិញនូវយោបល់ពីសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែឧសភា ឆ្នាំ២០០៥ ហើយអញ្ជើញអ្នកស្ដាប់រៀបរាប់ពីការខ្នះខ្នែងរបស់គាត់ក្នុងការអនុវត្តតាមយោបល់ទាំងនោះព្រមទាំងប្រយោជន៍ដែលគាត់បានទទួលផងដែរ។
២០ នាទី: «ធ្វើបន្ទាល់ដោយមានប្រសិទ្ធភាពនៅកន្លែងសាធារណៈ»។c បញ្ជាក់នូវរបៀបដែលព័ត៌មាននោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ រំឭកអ្នកផ្សាយប្រើក្រដាស សូមរកជួប (S-43)នៅពេលដែលត្រូវការ។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ២០០៥ ទំព័រទី៧
ចំរៀងលេខ២០២ ហើយសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។