កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែមករា
ចំរៀងលេខ១០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៦ ឬពាក្យផ្សាយណាផ្សេងទៀតដែលសមសំរាប់តំបន់ផ្សាយ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកុម្ភៈ។ ចូរធ្វើការសំដែងពីអ្នកផ្សាយកំពុងតែផ្សព្វផ្សាយនៅតំបន់ជំនួញ។
១៥ នាទី: ចូររៀបចំទុកជាមុនដើម្បីធ្វើបន្ទាល់ក្រៅផ្លូវការ។ ជារៀងរាល់ថ្ងៃមានឱកាសហុចមកឲ្យយើងធ្វើបន្ទាល់ដល់មនុស្សដែលយើងជួប។ នៅពេលមានឱកាសបែបនេះ យើងប្រហែលជាគ្មានព្រះគម្ពីរឬប្រកាសនវត្ថុទេ។ ចូររៀបចំទុកជាមុន។ នៅផ្ទះ ចូរទុកសៀវភៅខ្លះនៅជិតទ្វារផ្ទះដើម្បីជូនភ្ញៀវ។ ចូរដាក់សៀវភៅផ្សេងៗក្នុងកាតាបហើយយកទៅកន្លែងធ្វើការឬសាលារៀន។ ចូរយកសៀវភៅមួយក្បាលទៅជាមួយពេលជិះរថឈ្នួល។ យកសៀវភៅខ្លះពេលត្រូវចុះទៅធ្វើការតាមខេត្តហើយពេលធ្វើដំណើរទៅមហាសន្និបាត ឬក៏ទៅលំហែកាយនៅកន្លែងណាមួយ។ ចូរពិភាក្សាយោបល់បន្ថែមក្នុង w០៤ ១/១០ ទំព័រ១៣; w៩៨ ១/៩ ទំព័រ២៧ វគ្គ១០, ១១; w០៣ ១/៧ ទំព័រ២៨, ២៩។ ធ្វើការសំដែងយ៉ាងខ្លីពីរបៀបនិយាយជាមួយអ្នកលក់ដូរ អ្នកធ្វើការជាមួយ មិត្តរួមថ្នាក់ អ្នករួមដំណើរ ឬមនុស្សឯទៀតនៅកន្លែងលំហែកាយ។
២០នាទី: «ព្យាយាមកែសម្រួលពាក្យផ្សព្វផ្សាយ»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់អំពីទំព័រទី៣នៃសន្លឹកបន្ថែម។ ធ្វើការសំដែងពីរអំពីរបៀបប្រើវិធីផ្សាយដូចក្នុងអត្ថបទ។ ក្នុងការសំដែងនីមួយៗ រៀបចំឲ្យអ្នកផ្សាយអានបទគម្ពីរមួយដែលទាក់ទងនឹងបញ្ហាដែលធ្វើឲ្យម្ចាស់ផ្ទះខ្វល់ចិត្ត។
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែមករា
ចំរៀងលេខ១២៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: ប្រអប់សំណួរ។ សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់។
២០ នាទី: «ពួកយុវវ័យដែលកំពុងតែភ្លឺនៅកណ្ដាលគេដូចជាតួពន្លឺ»។a អញ្ជើញប្អូនៗយុវវ័យឲ្យប្រាប់ពីវិធីពួកគេបានធ្វើបន្ទាល់នៅសាលារៀន។ អាចសុំប្អូនយុវវ័យម្នាក់ឬពីរនាក់ទុកជាមុនឲ្យរៀបរាប់បទពិសោធន៍ខ្លួន។
ចំរៀងលេខ៣៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែមករា
ចំរៀងលេខ២០៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនីព្រមទាំងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៦ឬពាក្យផ្សាយណាផ្សេងទៀតដែលសមសំរាប់តំបន់ផ្សាយនោះ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកុម្ភៈ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតដោយចេះសួរសំណួរនិងចេះស្ដាប់»។b ពេលពិគ្រោះវគ្គទីពីរនោះ សុំអ្នកស្ដាប់ប្រាប់ពីអ្វីដែលពួកគេសួរដើម្បីចាប់ផ្ដើមការសន្ទនាដោយប្រសិទ្ធភាព។ ធ្វើការសំដែងអំពីរបៀបសួរសំណួរដោយប្រើសំដីសមរម្យថែមទាំងប្រុងស្ដាប់ចម្លើយរបស់ម្ចាស់ផ្ទះដើម្បីនាំឲ្យគាត់ប្រាប់ពីគំនិតខ្លួន។
ចំរៀងលេខ១៥៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមករា
ចំរៀងលេខ១១២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយសំរាប់ខែមករា។ ចូរប្រាប់ពីឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ ហើយធ្វើការសំដែងពីពាក្យផ្សាយមួយ។
១៥ នាទី: សំវិធានការមួយដែលប្រកបដោយសេចក្ដីស្រឡាញ់សំរាប់ប្រយោជន៍យើង។ ថ្លែងដោយអ្នកចាស់ទុំ។ អាននិងពិភាក្សាសំបុត្រចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០០៦ ពីការិយាល័យសាខាជូនចំពោះក្រុមជំនុំទាំងឡាយស្តីអំពីរបៀបទទួលប្រយោជន៍ពីកិច្ចការរបស់គណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យនិងក្រុមដែលទទួលខុសត្រូវផ្នែកទៅជួបអ្នកជំងឺ។
២០ នាទី: មាតាបិតាទាំងឡាយ! ចូរបង្រៀនកូនតាំងពីនៅក្មេងតូចមក។ អ្នកចាស់ទុំពន្យល់នូវគោលការណ៍បទគម្ពីរដែលបញ្ជាក់ថាមាតាបិតាត្រូវបង្រៀនកូនតាំងពីនៅក្មេងតូច។ (សុ. ២២:៦; ២ធី. ៣:១៤, ១៥) មាតាបិតាខ្លះមានគំនិតមួយថាមិនចាំបាច់បង្រៀនកូនអំពីព្រះគម្ពីរដោយផ្ចិតផ្ចង់ ចាំទាល់តែកូនធំដឹងក្ដីអាចធ្វើការសំរេចចិត្តដោយខ្លួនឯង។ ក្នុងករណីខ្លះកូនបានចាកចេញពីសេចក្ដីពិតចូលក្នុងលោកីយ៍វិញ។ គួរបង្រៀនកូនតាំងពីនៅក្មេងតូចមក។ (សៀវភៅសុភមង្គលគ្រួសារ ទំព័រ៥៣-៥៩) ចូរសម្ភាសន៍មាតាបិតាមួយគូដែលយកចិត្តទុកដាក់ចំពោះភាពខាងវិញ្ញាណរបស់កូន។ បញ្ជាក់ពីរបៀបបិតានាំមុខ តែមាតាក៏ជួយផងដែរដើម្បីរៀបចំឲ្យមានកម្មវិធីដ៏ទៀងទាត់សំរាប់បង្រៀនកូនដោយហ្មត់ចត់។ មាតាបិតានោះប្រាប់ពីអ្វីដែលពួកគេបានធ្វើដើម្បីបង្រៀនកូននូវសេចក្ដីពិត ដោយធ្វើតាមយោបល់អង្គការយើងដែលបានជូនស្តីអំពីរបៀបរៀបចំកម្មវិធីដ៏ស្រួលមួយសំរាប់បង្រៀនកូននៅផ្ទះ។ អ្នកចាស់ទុំបញ្ជាក់សារៈសំខាន់នៃការអនុវត្តតាមអ្វីដែលព្រះបន្ទូលរបស់ព្រះដាស់តឿនមាតាបិតាឲ្យធ្វើនោះ។—អេភ. ៦:១-៤
ចំរៀងលេខ១៧៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកុម្ភៈ
ចំរៀងលេខ១១៤
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២៥ នាទី: «ប្រើដោយប្រសិទ្ធភាពនូវសៀវភៅចូរថ្វាយបង្គំព្រះ»។c នៅពេលពិភាក្សាវគ្គ៤ ឲ្យអ្នកផ្សព្វផ្សាយម្នាក់ដែលមានសមត្ថភាពធ្វើការសំដែងពីរបៀបប្រើព័ត៌មាននោះពេលបង្រៀនសិស្សព្រះគម្ពីរ ដើម្បីជួយឲ្យសិស្សចេះវែកញែកអំពីការសេពគប់មិនល្អ។ ពេលពិភាក្សាវគ្គ៦ ឲ្យអ្នកស្ដាប់ប្រាប់ពីរបៀបការសិក្សាជំពូកដែលមានចំណងជើងថា«អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក»បានជួយពួកគេ។ លើកទឹកចិត្តបងប្អូនឲ្យប្រើសៀវភៅនេះនិងចំណុចសំខាន់ៗដើម្បីជំរុញទឹកចិត្តអ្នកណាដែលនៅស្ទាក់ស្ទើរ។
១៥ នាទី: ការត្រួសត្រាយជំនួយនាំឲ្យបានពរ។ (សុ. ១០:២២) អញ្ជើញឲ្យបងប្អូនដែលបានបំរើជាអ្នកត្រួសត្រាយក្នុងកំឡុងខែមីនា មេសា ឬឧសភានៅឆ្នាំមុន ឲ្យរៀបរាប់អំពីរបៀបពួកគេបានរៀបចំដើម្បីត្រួសត្រាយជំនួយ ហើយពរនិងអំណរដែលពួកគេបានទទួលជាលទ្ធផល។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យអធិស្ឋាននិងពិចារណាថាតើពួកគេអាចត្រួសត្រាយជំនួយក្នុងកំឡុងខែមីនា មេសា ឬឧសភា។
ចំរៀងលេខ២១ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។