ព្យាយាមកែសម្រួលពាក្យផ្សព្វផ្សាយ
បើយើងពិតជាយកចិត្តទុកដាក់នឹងមនុស្ស នោះនឹងជំរុញឲ្យយើងព្យាយាមស្គាល់ពីតម្រូវការរបស់ពួកគេ និងពន្យល់ឲ្យពួកគេដឹងថា ព្រះរាជាណាចក្ររបស់ព្រះនឹងដោះស្រាយបញ្ហារបស់ពួកគេមួយដងជាការស្រេច។ (ភី. ២:៤) វិធីមួយដែលអ្នកផ្សាយជាច្រើនឃើញថាមានប្រសិទ្ធភាព គឺដោយអញ្ជើញម្ចាស់ផ្ទះឲ្យប្រាប់ពីគំនិតខ្លួនស្តីអំពីរូបសួនមនោរម្យ ដែលមានក្នុងប្រកាសនវត្ថុរបស់យើង។ ឧទាហរណ៍ពីសៀវភៅដែលមានរូបសួនមនោរម្យនោះ ត្រូវសរសេរនៅជួរខាងស្ដាំលើទំព័រនេះ។ អ្នកអាចអញ្ជើញម្ចាស់ផ្ទះឲ្យប្រាប់ពីគំនិតខ្លួនដោយប្រើពាក្យផ្ដើមដូចតទៅនេះ:
◼ «តើលោកអ្នកគិតថានឹងមានថ្ងៃមួយដែលមនុស្សទាំងអស់នឹងអាចរស់នៅក្នុងស្ថានភាពបែបនេះទេ?»
◼ «យើងទាំងអស់គ្នាចង់ឲ្យកូនយើងរស់នៅសប្បាយដូចក្នុងរូបភាពនេះ។ តើលោកអ្នកគិតថាអ្វីដែលអាចធ្វើឲ្យមានស្ថានភាពបែបនេះ?»
◼ «រូបភាពនេះបង្ហាញពីស្ថានភាពដែលនឹងមាននៅផែនដី ពេលព្រះហឫទ័យរបស់ព្រះសំរេចនៅផែនដីដូចនៅស្ថានសួគ៌។ ក្នុងរូបភាពនេះ តើលោកអ្នកកត់សំគាល់អ្វីខ្លះដែលខុសគ្នាពីសព្វថ្ងៃនេះ?»
◼ «តើលោកអ្នកចង់រស់នៅក្នុងស្ថានភាពដូចក្នុងរូបភាពនេះទេ? [ចាំគាត់ឆ្លើយ] តើលោកអ្នកគិតថានឹងមានស្ថានភាពបែបនេះនៅសម័យយើងទេ?»
ចូរប្រុងស្ដាប់ចម្លើយរបស់ពួកគេ រួចសួរសំណួរមួយឬពីរទៀតដោយប្រើសំដីសមរម្យដើម្បីដឹងពីទស្សនៈរបស់គាត់។ ក្នុងករណីមនុស្សឆ្លើយថាពួកគេមិនចង់រស់នៅក្នុងស្ថានភាពដូចក្នុងរូបភាពនោះ ឬក៏ប្រាប់ថាពួកគេមិនជឿថាអាចមានស្ថានភាពបែបនេះ នោះកុំរហ័សសន្និដ្ឋានថាពួកគេមិនចាប់អារម្មណ៍ឡើយ។ ដោយជ្រើសរើសសំដីសមរម្យ ចូរសួរពីមូលហេតុដែលពួកគេមានអារម្មណ៍ដូច្នោះ។ ចម្លើយរបស់ពួកគេប្រហែលជានឹងឲ្យយើងដឹងថា ពួកគេខ្វល់ខ្វាយយ៉ាងខ្លាំងដោយសារបញ្ហារបស់មនុស្សជាតិមើលទៅដូចជាពុំអាចដោះស្រាយបានឡើយ។—អេសេ. ៩:៤
កាលអ្នកយល់ពីរឿងដែលម្ចាស់ផ្ទះកំពុងតែគិតខ្វល់ខ្វាយនោះ ចូរកែសម្រួលពាក្យផ្សាយរបស់អ្នកឲ្យសមស្របតាមតម្រូវការរបស់គាត់។ ចូរប្រាប់ពីចំណុចមួយក្នុងដំណឹងល្អដែលទាក់ទងនឹងតម្រូវការរបស់ម្ចាស់ផ្ទះ។ ចូរអានបទគម្ពីរមួយឬពីរដែលទាក់ទងនឹងបញ្ហារបស់គាត់។ (សូមមើលយោបល់នៅជួរខាងស្ដាំ) ចូរឲ្យម្ចាស់ផ្ទះមើលដោយខ្លួនឯងនូវអ្វីដែលចែងក្នុងព្រះបន្ទូល។ បើឃើញថាគាត់ចាប់អារម្មណ៍មែន ចូរជូនសៀវភៅមួយក្បាលហើយណាត់ពេលត្រឡប់ទៅជួបគាត់ម្ដងទៀត។ ពេលត្រឡប់ទៅជួប ចូរប្រើចំណុចដែលបានពិភាក្សាពីមុនជាមូលដ្ឋានសំរាប់ការពន្យល់តទៅទៀត។
[ប្រអប់នៅទំព័រ៣]
ឧទាហរណ៍ពីរូបសួនមនោរម្យ
សៀវភៅចំណេះ: ទំព័រ៤-៥, ១៨៨-១៨៩
សៀវភៅស្តើងតម្រូវ: ទំព័រ១១, ១៣
សៀវភៅថ្វាយបង្គំព្រះ: ទំព័រ៩២-៩៣
[Box on page 3]
បញ្ហាផ្សេងៗដែលធ្វើឲ្យមនុស្សខ្វល់ចិត្ត
ការខ្វះចំណីអាហារ
ការគ្រប់គ្រងដែលគ្មានប្រសិទ្ធភាព
ការធ្លាក់ទឹកចិត្ត
ការធ្វើបាបសត្វ
ការបាត់បង់សីលធម៌
ការបំផ្លាញបរិស្ថាន
ការប្រកាន់ពូជសាសន៍និងមិនស្មើភាពគ្នា
ជំងឺនិងភាពពិការ
បញ្ហាលុយកាក់និងការខ្វះផ្ទះសំបែង
ភាពក្រីក្រនិងការជិះជាន់
សង្គ្រាមនិងភេរវកម្ម
សេចក្ដីស្លាប់និងការខ្លោចផ្សា
ឧក្រិដ្ឋកម្មនិងអំពើហិង្សា
អំពើពុករលួយនិងភាពអយុត្ដិធម៌