បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/៩៩ ទំ. ៤
  • ចូរឲ្យយើង«និយាយចំៗ»!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យយើង«និយាយចំៗ»!
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • វិធីរៀបចំក្យផ្សាយដើម្បីស្នើផ្ដល់ទស្សនាវដ្ដី
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ក្នុងកិច្ចបម្រើផ្សាយ ចូរធ្វើតាមគោលការណ៍ដ៏ល្បីល្បាញ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើអ្នកធ្លាប់បង្ហាញវិធីសិក្សាគម្ពីរពេលជួបម្ចាស់ផ្ទះជាលើកដំបូងទេ?
    ២០១០ កិច្ចបម្រើព្រះ
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/៩៩ ទំ. ៤

ចូរ​ឲ្យ​យើង​«និយាយ​ចំៗ»!

១ តើ​អ្នក​ធ្លាប់​មាន​ម្ចាស់​ផ្ទះ​ម្នាក់​កាត់​សំដី​និយាយ​សម្ដែង​របស់​អ្នក​ដែល​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ល្អ ដោយ​និយាយ​ថា៖ «តើ​អ្នក​មាន​ការ​អ្វី? និយាយ​ចំៗទៅ»! តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​បទ​ពិសោធន៍​បែប​នេះ?

២ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​គឺ​មិន​ចេះ​អត់ធ្មត់​ឡើយ។ ពួក​គេ​ចង់​ដឹង​ថា យើង​ជា​អ្នក​ណា ហើយ​មូលហេតុ​ដែល​យើង​មក​ផ្ទះ​របស់​គេ។ ពេល​គេ​ដឹង​ថា​គោល​បំណង​នៃ​ការ​មក​លេង​របស់​យើង គឺ​ដើម្បី​ពិគ្រោះ​ពី​ព្រះ​គម្ពីរ នោះ​គេ​ប្រហែល​ជា​នឹង​មិន​ព្រម​ស្ដាប់​ទៅ​ទៀត​ទេ។ ការ​អាន​ព្រះ​គម្ពីរ​និង​ការ​សន្ទនា​ពី​រឿង​ខាង​វិញ្ញាណ​នោះ គឺ​មិន​សំខាន់​ទេ​ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​បែប​នេះ​ជឿ​ថា ពួក​គេ​គួរ​ឆ្លៀត​ពេល​ពីរបី​នាទី ដើម្បី​ពិភាក្សា​រឿង​មួយ​ពី​ព្រះ​គម្ពីរ​ជា​មួយ​យើង?

៣ អ្វី​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត: អ្វី​ដ៏​សំខាន់​បំផុត គឺ​ជា​ការ​បង្ហាញ​ដោយ​ប្រើ​ពាក្យ​តិច​បំផុត ឲ្យ​ម្ចាស់​ផ្ទះ​ឃើញ​ថា ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​នូវ​ដំណោះ​ស្រាយ​ដ៏​មាន​ប្រយោជន៍ ចំពោះ​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​ទាក់ទង​នឹង​គាត់។ វិធី​និយាយ​សម្ដែង​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត នោះ​រួម​បញ្ចូល​សំនួរ​មួយ ដែល​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​នោះ​គិត ហើយ​ជា​បន្ទាប់​មាន​បទ​គម្ពីរ​មួយ​ដែល​ឆ្លើយ​សំនួរ​នោះ។ ប្រហែល​ជា​អ្នក​នឹង​ចូល​ចិត្ត​ប្រើ​យោបល់​ខ្លះៗជា​បន្តបន្ទាប់​ទៅ​នេះ។ នោះ​បាន​ត្រូវ​រៀប​ចំ​ដើម្បី​ជួយ​យើង​ឲ្យ​«និយាយ​ចំៗ»​យ៉ាង​លឿន ដើម្បី​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។

៤ ក្នុង​តំបន់​ផ្សាយ​ដែល​មនុស្ស​ច្រើន​តែ​និយាយ​ថា​គេ​មិន​ចាប់​អារម្មណ៍​ទេ នោះ​លើក​ឡើង​សំនួរ​មួយ​ដែល​រួម​បញ្ចូល​គេ​ផ្ទាល់:

◼ «ពេល​យើង​កំពុង​តែ​ឆ្ពោះ​ទៅ​ដល់​សហ​ស្សវ​ត្ស​រ៍​ថ្មី​នោះ តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​ឬ​ក៏​ការ​សង្ស័យ? [ចាំ​ឲ្យ​ឆ្លើយ] ព្រះ​គម្ពីរ​បាន​ទាយ​ពី​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ដ៏​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ ទាំង​បាន​ទាយ​អំពី​លទ្ធផល​ពី​ព្រឹត្ដិការណ៍​នោះ»។ អាន​ធីម៉ូថេទី២ ៣:១, ២, ៥ និង សុភាសិត ២:២១, ២២។

◼ «នៅ​ប្រទេស​នេះ មាន​ការ​ខ្វល់ខ្វាយ​ច្រើន​ណាស់​ចំពោះ​ការ​ថែទាំ​សុខភាព។ តើ​អ្នក​ដឹង​ថា ព្រះ​ទ្រង់​សន្យា​នឹង​ដោះ​ស្រាយ​បញ្ហា​សុខភាព​ជា​ស្ថាពរ​ឬ​ទេ»? អាន​វិវរណៈ ២១:៣, ៤។

◼ «តើ​អ្នក​គិត​ថា​សហគមន៍​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច​បើសិន​ជា​មនុស្ស​ទាំង​អស់​គ្នា​ដែល​នៅ​ទី​នេះ អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ទេ»? អាន​ម៉ាថាយ ២២:៣៧​-​៣៩។

៥ ដោយ​ព្រោះ​បេសកកម្ម​របស់​យើង​គឺ​ជា​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ នោះ​ពេល​មាន​ឱកាស​យើង​គួរ​បញ្ជាក់​ពី​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​សម្រេច។ ប្រហែល​ជា​អ្នក​អាច​និយាយ​ថា:

◼ «តើ​អ្នក​ដឹង​ថា សៀវភៅ​ចាស់​បំផុត​ក្នុង​ពិភពលោក ជា​ព្រះ​គម្ពីរ នោះ​បាន​ទាយ​ថា​នឹង​មាន​រដ្ឋាភិបាល​មួយ​សំរាប់​ផែនដី​ទាំង​មូល​ទេ​ឬ»? អាន​ដានីយ៉ែល ២:៤៤។

◼ «តើ​អ្នក​គិត​ថា​ផែនដី​នឹង​មាន​ស្ថានភាព​យ៉ាង​ណា បើសិន​ជា​ព្រះ​យេស៊ូ​គ្រប់គ្រង​លើ​ផែនដី»? អាន​ទំនុកដំកើង ៧២:៧, ៨។

៦ ក្នុង​តំបន់​ផ្សាយ​ដែល​មនុស្ស​ភាគ​ច្រើន​កាន់​សាសនា នោះ​អ្នក​អាច​សាក​ប្រើ​ពាក្យ​លំនាំ​មួយ​ដូច​ត​ទៅ​នេះ:

◼ «មនុស្ស​ជា​ច្រើន​រង​ទុក្ខ​ជា​ការ​ប្រកាន់​ដោយសារ​ភេទ សាសនា ឬ​ក៏​ពណ៌​សម្បុរ​របស់​គេ។ តើ​អ្នក​គិត​ថា​ព្រះ​ពេញ​ព្រះ​ហឫទ័យ​យ៉ាង​ណា​ចំពោះ​ការ​ប្រកាន់​បែប​នេះ​ទេ»? អាន​កិច្ចការ ១០:៣៤, ៣៥។

◼ «យើង​ដឹង​ថា ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​នៅ​សម័យ​ទ្រង់​នោះ។ បើសិន​អ្នក​អាច​សូម​ទ្រង់​ធ្វើ​អព្ភូតហេតុ​តែ​មួយ​ទៀត តើ​អ្នក​នឹង​សូម​អព្ភូតហេតុ​អ្វី»? អាន​ទំនុកដំកើង ៧២:១២​-​១៤, ១៦។

៧ បើសិន​ជា​ម្ចាស់​ផ្ទះ​បើក​ទ្វារ​ដោយ​ស្ទាក់ស្ទើរ អ្នក​ប្រហែល​ជា​អាច​ផ្ដើម​ការ​សន្ទនា​ដោយ​និយាយ​ថា៖

◼ «សព្វ​ថ្ងៃ​នេះ មនុស្ស​ភាគ​ច្រើន​ធុញទ្រាន់​មិន​ចង់​ឮ​អំពី​បញ្ហា​ទៀត​ទេ។ ពួក​គេ​ចង់​ឮ​អំពី​ដំណោះ​ស្រាយ។ ប្រាកដ​ហើយ​ដែល​អ្នក​ក៏​មាន​អារម្មណ៍​អ៊ីចឹង​ដែរ។ ក៏​ប៉ុន្តែ​តើ​យើង​អាច​រក​ឃើញ​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ចំពោះ​បញ្ហា​របស់​យើង​នៅ​កន្លែង​ណា»? ចាំ​ឲ្យ​ឆ្លើយ។ អាន​ធីម៉ូថេទី២ ៣:១៦, ១៧។

៨ អញ្ជើញ​សាក​ប្រើ​ទៅ: តាម​ធម្មតា គឺ​ត្រូវ​ការ​តែ​សំនួរ​មួយ​ដ៏​ស្រួល​យល់​និង​ចំៗដើម្បី​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍។ ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ប្រឆាំង​នោះ បាន​អញ្ជើញ​បង​ស្រី​ពីរ​នាក់​ចូល​ក្នុង​ផ្ទះ​គាត់​ក្រោយ​គេ​បាន​សួរ​សំនួរ​ថា៖ «តើ​អ្នក​អាច​សម្គាល់​ព្រះ​រាជាណាចក្រ ដែល​អ្នក​អធិស្ឋាន​សូម​ឲ្យ​មក​ដល់​ក្នុង​ការ​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ទេ»? ស្ត្រី​នោះ​បាន​ចាប់​អារម្មណ៍​នឹង​សំនួរ​នោះ ហើយ​គាត់​បាន​ព្រម​សិក្សា​ព្រះ​គម្ពីរ។ ឥឡូវ​គាត់​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​បាន​ថ្វាយ​ខ្លួន!

៩ ពេល​អ្នក​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ​ម្នាក់ ចូរ​ប្រើ​វិធី​និយាយ​ដ៏​ស្មោះ។ និយាយ​ចេញ​ពី​ដួង​ចិត្ត។ មនុស្ស​ប្រហែល​ជា​នឹង​តប​តាម​របៀប​វិជ្ជមាន បើសិន​ជា​គេ​ជឿជាក់​ថា យើង​ពិត​ជា​ចាប់​អារម្មណ៍​នឹង​គេ។—កិច្ចការ ២:៤៦, ៤៧

១០ សព្វ​ថ្ងៃ​នេះ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ គឺ​ជា​អ្វី​មួយ​ដែល​តម្រូវ​នូវ​ការ​ខិតខំ។ ម្ចាស់​ផ្ទះ​ខ្លះ​សង្ស័យ​ពី​មនុស្ស​ចំឡែក។ អ្នក​ដទៃ​ទៀត​មាន​ជីវិត​ច្របូកច្របល់​ហើយ​មាន​ពេល​សល់​តែ​បន្ដិច​ទេ។ ក៏​ប៉ុន្តែ យើង​អាច​ប្រាកដ​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​គួរ​នឹង​ទទួល ហើយ​គេ​ត្រូវ​តែ​រក​ឃើញ។ (ម៉ាថាយ ១០:១១) ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​ស្វែង​រក​ពួក​គេ ទំនង​ជា​នឹង​ជោគជ័យ​ច្រើន​ជាង​បើសិន​ជា​យើង​រក្សា​ទុក​ពាក្យ​និយាយ​សម្ដែង​របស់​យើង​ឲ្យ​ខ្លី ហើយ​«និយាយ​ចំៗ»!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក