សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសំរាប់ខែមករា: សៀវភៅ១៩២ទំព័រ ដែលមានក្រដាសប្រែពណ៌ពេលដែលចាស់ទៅ។ ប្រសិនបើម្ចាស់ផ្ទះមិនព្រមទទួលសៀវភៅនោះ ចូរជូនសៀវភៅស្តើងចូរចាំយាមចុះ! កុម្ភៈ: សៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា។ មីនា: សៀវភៅចំណេះ។ ព្យាយាមចាប់ផ្ដើមការសិក្សា។ មេសានិងឧសភា: ទស្សនាវដ្ដីប៉មយាម។
◼ ដោយសារខែមេសាមានថ្ងៃសៅរ៍ប្រាំនិងថ្ងៃអាទិត្យប្រាំ ខែនោះជាពេលអំណោយផលដើម្បីត្រួសត្រាយជំនួយ។
◼ ចាប់ផ្ដើមខែកុម្ភៈនិងមិនហួសថ្ងៃទី៥ ខែមីនា សុន្ទរកថាថ្មីរបស់អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងមានចំណងជើងថា «អ្នកអាចរស់នៅដោយមានសេចក្ដីសុខឥឡូវនេះហើយជារៀងរហូត!»។
◼ ក្រុមជំនុំទាំងឡាយគួររៀបចំឲ្យបានល្អ ដើម្បីធ្វើពិធីបុណ្យរំឭកឆ្នាំនេះ នៅថ្ងៃពុធ ទី១២ ខែមេសា បន្ទាប់ពីថ្ងៃលិច។ ទោះបីសុន្ទរកថាអាចចាប់ផ្ដើមមុនថ្ងៃលិចក៏ដោយ តែការហុចវត្ថុតំណាងនោះ មិនគួរចាប់ផ្ដើមទាល់តែក្រោយថ្ងៃលិច។ រកប្រភពព័ត៌មានតាមតំបន់ដើម្បីដឹងថា ថ្ងៃលិចនៅម៉ោងណាក្នុងតំបន់អ្នក។ យកល្អឲ្យក្រុមជំនុំនិមួយៗធ្វើពិធីបុណ្យរំឭកដោយឡែកៗពីគ្នា។ ក៏ប៉ុន្តែ ប្រហែលជាមិនតែងតែមានលទ្ធភាពធ្វើដូច្នេះទេ។ នៅតំបន់ណាដែលក្រុមជំនុំជាច្រើនប្រើសាលព្រះរាជាណាចក្រតែមួយ នោះប្រហែលជាមួយឬពីរបីក្រុមជំនុំត្រូវប្រើកន្លែងមួយទៀតនៅយប់នោះ។ ប្រសិនបើអាចធ្វើទៅបាន គួរមានយ៉ាងតិចបំផុត៤០នាទីរវាងកម្មវិធីក្រុមជំនុំទាំងពីរ ដើម្បីឲ្យទាំងអស់គ្នាអាចទទួលប្រយោជន៍ពេញលេញពីពិធីនោះ។ ក៏ត្រូវរៀបចំសម្រួលចរាចរណ៍ធ្វើដំណើរនិងការផ្ញើរថយន្ត រួមបញ្ចូលកន្លែងឲ្យអ្នកជិះចុះនិងក្រោយឡើងរថយន្តវិញ។ អ្នកចាស់ទុំគួរសម្រេចថា ការរៀបចំណាគឺល្អបំផុតតាមតំបន់។
◼ នៅពេលដែលយើងរៀបគម្រោងធ្វើដំណើរលំហែកាយនៅប្រទេសផ្សេងនោះ រួមទាំងចូលរួមកិច្ចប្រជុំក្រុមជំនុំ សន្និបាតតាមមណ្ឌល ឬមហាសន្និបាតតាមតំបន់ នោះការសុំព័ត៌មានអំពីថ្ងៃខែ វេលាម៉ោង និងទីកន្លែងនានា ត្រូវផ្ញើទៅការិយាល័យសាខាដែលទទួលខុសត្រូវកិច្ចការផ្សាយនៅប្រទេសនោះ។ មានបញ្ជីអាសយដ្ឋាននានានៅទំព័រចុងក្រោយនៃសៀវភៅប្រចាំឆ្នាំសំរាប់ឆ្នាំនេះ។
◼ អត្ថបទសិក្សាចុងក្រោយក្នុងទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៥ នឹងត្រូវសិក្សានៅថ្ងៃផ្សេង។ ក្រុមជំនុំនឹងទទួលព័ត៌មានអំពីថ្ងៃដែលត្រូវសិក្សាអត្ថបទនេះនៅពេលក្រោយ។