បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៦ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កក្កដា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៦/០៦ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មិថុនា

ចម្រៀង​លេខ​៦៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មិថុនា។ ក្នុង​ការ​សម្ដែង​នោះ ចូរ​បង្ហាញ​ពី​របៀប​ជូន​ទស្សនាវដ្ដី​ក្រៅ​ផ្លូវការ។

២០ នាទី: ​«​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ជា​កិច្ចការ​ដែល​បង្ហាញ​នូវ​ចិត្ត​អាណិតអាសូរ​»។a ចូរ​អញ្ជើញ​អ្នក​ស្ដាប់​បញ្ជាក់​ចំណុច​ពី​បទ​គម្ពីរ​តាម​តែ​មាន​ពេល។

១៥ នាទី: អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ សុន្ទរកថា​និង​ការ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់​ដោយ​ប្រើ​សន្លឹក​បន្ថែម។  ចូរ​កំណត់​ពាក្យ​លំនាំ​ត្រឹម​តែ​បី​នាទី ដោយ​ប្រើ​ព័ត៌មាន​ក្នុង​ផ្នែក​«​សូម​ជម្រាប​ជូន​អ្នក​បម្រើ​ព្រះ​ទាំង​ឡាយ​»។ រួច​មក​ចូរ​ពិភាក្សា​ជា​មួយ​អ្នក​ស្ដាប់​នូវ​វគ្គ​១​-​៧​ក្នុង​ជំពូក​ទី១​នៃ​សន្លឹក​បន្ថែម​ចំណង​ជើង​អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ ផ្នែក​ផ្សេង​ទៀត​ពី​សៀវភៅ​អង្គការ​នឹង​ត្រូវ​ពិភាក្សា​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នៅ​ថ្ងៃ​ក្រោយ។

ចម្រៀង​លេខ​៣៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មិថុនា

ចម្រៀង​លេខ​២១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។

២០ នាទី: តើ​អ្នក​កំពុង​តែ​ជឿន​ទៅ​មុខ​ជា​មួយ​អង្គការ​ព្រះ​យេហូវ៉ា​ឬ​ទេ? សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​ចំណង​ជើង​អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា វគ្គ​៨​-​១៧។

១៥ នាទី: ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ចេះ​សរសើរ​»។b ធ្វើ​ការ​សម្ដែង​ខ្លី​មួយ ដែល​ក្នុង​នោះ​បង្ហាញ​អំពី​អ្នក​ផ្សាយ​ម្នាក់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សម្ដី​ម្ចាស់​ផ្ទះ ហើយ​សរសើរ​គាត់​យ៉ាង​ស្មោះ​ត្រង់។ រួច​មក​អ្នក​ផ្សាយ​យក​សម្ដី​ម្ចាស់​ផ្ទះ​ជា​មូលដ្ឋាន​ពិភាក្សា​ត​ទៅ​ទៀត ដោយ​ប្រើ​បទ​គម្ពីរ​មួយ​ដ៏​សម​សាច់​រឿង។

ចម្រៀង​លេខ​២០៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មិថុនា

ចម្រៀង​លេខ​៤២

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគ​ទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី៨​ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កក្កដា។ ពេល​ចប់​ពាក្យ​ផ្សព្វ​ផ្សាយ នោះ​អ្នក​ផ្សាយ​លើក​ឡើង​សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ សម្រាប់​ឆ្លើយ​ដោយ​ប្រើ​សៀវភៅ​ចំណេះ​ឬ​សៀវភៅ​ស្តើង​ណា​មួយ​ពេល​ត្រឡប់​ទៅ​ជួប​គាត់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី: ការ​ផ្សាយ​ដំណឹង​ល្អ​នៅ​ខែ​កក្កដា។ ក្នុង​តំបន់​ផ្សាយ​របស់​អ្នក តើ​មនុស្ស​ទូទៅ​ចាប់​អារម្មណ៍​នឹង​ប្រធាន​អ្វី​ខ្លះ? សម្ភាសន៍​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់​ដែល​បាន​ប្រើ​ឧបករណ៍​ផ្សាយ​ដោយ​ប្រសិទ្ធភាព ហើយ​ប្រហែល​ជា​បាន​រក​ឃើញ​សិស្ស​ព្រះ​គម្ពីរ​ថ្មី។ បន្ទាប់​មក ធ្វើ​ការ​សម្ដែង​អំពី​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​ប្រើ​ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​នោះ និង​យោបល់​ណា​មួយ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​មុន​ៗ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​របស់​អ្នក។ (​សូម​មើល km ១/០៥ ទំព័រ​៨ វគ្គ​៥​)

ចម្រៀង​លេខ​២៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​កក្កដា

ចម្រៀង​លេខ​១៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សម្រាប់​ខែ​មិថុនា។

១៥ នាទី: ​«​ការ​រៀបចំ​ពិសេស​សម្រាប់​អញ្ជើញ​មនុស្ស​ទូទាំង​ពិភពលោក ឲ្យ​មក​ចូល​រួម​មហា​សន្និបាត​ដែល​មាន​ប្រធាន​ថា ‹សេចក្ដី​សង្គ្រោះ​ជិត​ណាស់​ហើយ!› ​»។c ចូរ​ពិភាក្សា​អត្ថបទ​ក្នុង​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​មេសា ឆ្នាំ​២០០៦។ ត្រូវ​អាន​វគ្គ​នីមួយ​ៗ។

២០ នាទី: ​«​វិធី​ដែល​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​ខាង​វិញ្ញាណ​»។d អញ្ជើញ​ប្អូន​យុវ​វ័យ​ក្នុង​ក្រុមជំនុំ​ឲ្យ​ប្រាប់​ពី​គោល​ដៅ​ខាង​វិញ្ញាណ​របស់​ពួក​គាត់ និង​អ្វី​ដែល​គាត់​កំពុង​តែ​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ។ អាច​សុំ​មួយ​ឬ​ពីរ​នាក់​ទុក​ជា​មុន​ឲ្យ​រៀបចំ​ចម្លើយ។

ចម្រៀង​លេខ​២០២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក