កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែសីហា
ចម្រៀងលេខ១០០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ៨ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា។ ក្នុងការសម្ដែង ចូរបង្ហាញនូវរបៀបដែលអាចតបឆ្លើយពេលម្ចាស់ផ្ទះនិយាយថា «ខ្ញុំមិនចាប់អារម្មណ៍នឹងពួកស្មរបន្ទាល់ព្រះយេហូវ៉ាទេ»។—សូមមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ៩
១៥ នាទី: ការរួមចិត្តរួមគំនិតតែមួយបំពេញកិច្ចបម្រើក្រោមការដឹកនាំរបស់ព្រះគ្រីស្ទ។ សុន្ទរកថាដែលមានមូលដ្ឋានលើសន្លឹកបន្ថែម ពីកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ២០០៦ ចាប់ពីវគ្គ៨-១១ ក្រោមចំណងជើងតូចថា:«តើការទទួលស្គាល់តួនាទីរបស់ទ្រង់រួមបញ្ចូលអ្វីខ្លះ?»។
២០ នាទី: «របៀបចាប់ផ្ដើមការសិក្សាក្នុងសៀវភៅព្រះគម្ពីរបង្រៀន»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់និងការសម្ដែងដែលមានមូលដ្ឋានលើសន្លឹកបន្ថែម នៅទំព័រទី៣។ តាំងពីឥឡូវយើងអាចចាប់ផ្ដើមនិងដឹកនាំការសិក្សាព្រះគម្ពីរក្នុងសៀវភៅព្រះគម្ពីរបង្រៀនជាមួយអស់អ្នកដែលចាប់អារម្មណ៍។ សូមធ្វើការសម្ដែងបី ដែលបានត្រូវរៀបចំយ៉ាងល្អជាមុន។ ក្នុងនោះ ចូរបង្ហាញពីរបៀបយើងអាចចាប់ផ្ដើមការសិក្សាដោយប្រើសៀវភៅព្រះគម្ពីរបង្រៀននៅ (១) ទំព័រ៤-៥ (២) ទំព័រ៦ និង(៣) វគ្គទី១ នៅទំព័រ៧ ក្នុងពេលធ្វើការត្រឡប់ទៅជួប។ មុននិងក្រោយការសម្ដែងនីមួយៗ សូមបញ្ជាក់ចំណុចសំខាន់ៗដែលបានត្រូវលើកឡើង។ ការពិនិត្យមើលវគ្គទាំងនោះក្នុងសៀវភៅព្រះគម្ពីរបង្រៀនអាចកែប្រែស្របតាមពេលវេលា។ ពាក្យបញ្ចប់នៃការសម្ដែងនីមួយៗគួររួមបញ្ចូលការរៀបចំដើម្បីត្រឡប់មកជួបម្ចាស់ផ្ទះវិញ។
ចម្រៀងលេខ១៦៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែសីហា
ចម្រៀងលេខ១៦០
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់ និងសេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ សូមពិគ្រោះអត្ថបទ«កម្មវិធីថ្មីនៃសន្និបាតតាមមណ្ឌល» ហើយប្រាប់បងប្អូនពីថ្ងៃខែនៃសន្និបាតតាមមណ្ឌល បើបានដឹងហើយ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៥ នាទី: ចូរធ្វើឲ្យអ្នកឯទៀតមានកម្លាំងចិត្ត។ (រ៉ូម ១:១១, ១២) សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ ជម្រាបពីចំនួនអ្នកត្រួសត្រាយពេញពេលក្នុងក្រុមជំនុំ។ បញ្ជាក់ពីរបៀបដែលយើងអាចលើកទឹកចិត្តពួកគាត់ ដោយប្រាប់ពីប្រយោជន៍ដែលពួកគាត់ទទួលពីការត្រួសត្រាយពេញពេល ដោយចំណាយពេលផ្សព្វផ្សាយជាមួយពួកគាត់ អញ្ជើញពួកគាត់មកញ៉ាំបាយជាមួយ និងដោយផ្ដល់ជំនួយជាថវិកា។ អញ្ជើញអ្នកត្រួសត្រាយប្រាប់ពីរបៀបដែលពួកគាត់បានទទួលការលើកទឹកចិត្តពីអ្នកឯទៀត។ បើគ្មានអ្នកត្រួសត្រាយពេញពេលក្នុងក្រុមជំនុំ នោះពិគ្រោះរបៀបដែលយើងអាចលើកទឹកចិត្តពួកអ្នកត្រួសត្រាយជំនួយ។
ចម្រៀងលេខ១៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែសីហា
ចម្រៀងលេខ៣២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែសីហា។ ដោយប្រើយោបល់នៅទំព័រ៨ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែកញ្ញា នៅពេលធ្វើការត្រឡប់ទៅជួបអ្នកដែលទទួលទស្សនាវដ្ដីជាទៀងទាត់។
១០ នាទី: សូមពិគ្រោះអត្ថបទ«កម្មវិធីថ្មីសម្រាប់ថ្ងៃសន្និបាតពិសេស»។ ប្រាប់បងប្អូនពីថ្ងៃខែនៃថ្ងៃសន្និបាតពិសេស បើបានដឹងហើយ។
២៥ នាទី: របៀបស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន។ នៅខែកញ្ញាយើងនឹងប្រើសៀវភៅថ្មីក្នុងកិច្ចផ្សព្វផ្សាយ។ សូមពិនិត្យពាក្យផ្សាយពីសន្លឹកបន្ថែមនៅទំព័រ៣-៦និងធ្វើការសម្ដែងខ្លះៗដែលសមនឹងតំបន់ផ្សាយ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់បទពិសោធន៍ដ៏ល្អដែលបញ្ជាក់ពីការប្រើសៀវភៅថ្មី ជាពិសេសក្នុងការចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។
ចម្រៀងលេខ១៨៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកញ្ញា
ចម្រៀងលេខ១២៣
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២២ នាទី: ចូររៀបចំពីឥឡូវដើម្បីត្រួសត្រាយជំនួយ! សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ លើកទឹកចិត្តបងប្អូនឲ្យមានគោលដៅធ្វើជាអ្នកត្រួសត្រាយជំនួយយ៉ាងហោចណាស់មួយដងក្នុងឆ្នាំកិច្ចបម្រើថ្មី។ (១កូ. ៩:២៦) អ្នកខ្លះប្រហែលជាជ្រើសរើសខែណាមួយដែលមានការរៀបចំពិសេសឬមានថ្ងៃសៅរ៍និងអាទិត្យច្រើនជាង។ សូមសួរបងប្អូននូវសំណួរ: «តើអ្នកបានពុះពារការពិបាកណាខ្លះដើម្បីត្រួសត្រាយជំនួយ? តើអ្នកបានទទួលពរអ្វីខ្លះ? បើអ្នកមានសេចក្ដីប្រាថ្នាចង់ត្រួសត្រាយជំនួយតែមានចិត្តស្ទាក់ស្ទើរ ហេតុអ្វីគួរអធិស្ឋានអំពីរឿងនេះទៅព្រះយេហូវ៉ា? (កិច្ច. ៤:២៩; ២កូ. ៤:៧; យ៉ា. ១:៥) ហេតុអ្វីគឺល្អឲ្យពិគ្រោះអំពីរឿងនេះជាមួយក្រុមគ្រួសាររបស់អ្នក និងបងប្អូនឯទៀតក្នុងក្រុមជំនុំ ជាពិសេសបងប្អូនដែលមានកាលៈទេសៈស្រដៀងនឹងអ្នក? (សុ. ១៥:២២) តើអ្នកមានគោលដៅត្រួសត្រាយជំនួយនៅពេលណា?»។
១៨ នាទី: «ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀតដោយផ្សព្វផ្សាយមិនរើសមុខ»។a ក្រោយបានពិគ្រោះវគ្គទី៣ សូមធ្វើការសម្ដែងមួយពីរបៀបដែលយើងអាចប្រើកូនសៀវភៅក្នុងតំបន់ផ្សាយ កាលណាជួបមនុស្សដែលមិនចេះភាសារបស់យើង។
ចម្រៀងលេខ១០៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។