បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០៦ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​តុលា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៩/០៦ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​កញ្ញា

ចម្រៀង​លេខ​២៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កញ្ញា។ ក្នុង​ការ​សម្ដែង ចូរ​បង្ហាញ​ពី​របៀប​ដែល​អ្នក​អាច​និយាយ​ពេល​ម្ចាស់​ផ្ទះ​ប្រើ​ពាក្យ​ផ្ដាច់ការ​សន្ទនា «ខ្ញុំ​មាន​សាសនា​ផ្ទាល់​ខ្លួន​ហើយ»។​—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ​នៅ​ទំព័រ​ទី១០។

២០ នាទី: ចូរ​ទុក​ចិត្ត​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​សន្លឹក​បន្ថែម​នៅ​ទំព័រ​៣​-​៦។ (ជំពូក​ទី​បី នៃ​សៀវភៅ​អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា)

១៥ នាទី: សំបុត្រ​ពី​ការិយាល័យ​សាខា។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់​អំពី​សំបុត្រ​ដែល​មាន​នៅ​ទំព័រ​ទី១​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​សម្រាប់​ខែ​នេះ។

ចម្រៀង​លេខ​៦៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​កញ្ញា

ចម្រៀង​លេខ​១៨៨

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី: តើ​យើង​បាន​សម្រេច​អ្វី​ខ្លះ​នៅ​ឆ្នាំ​មុន? អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​លើក​បញ្ជាក់​ពី​សកម្មភាព​ក្រុមជំនុំ​ក្នុង​កំលុង​ឆ្នាំ​កិច្ច​បម្រើ​កន្លង​ទៅ ដោយ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​ល្អៗ​របស់​បងប្អូន​ដែល​បាន​បំពេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ចូរ​សរសើរ​ក្រុមជំនុំ​តាម​របៀប​ដែល​សម​ទទួល។ ចូរ​ជម្រាប​ពី​ចំណុច​មួយ​ឬ​ពីរ​ដែល​ក្រុមជំនុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង​នៅ​ឆ្នាំ​ក្រោយ។ ចូរ​រៀប​រាប់​អំពី​កិច្ចការ​របស់​អ្នក​ត្រួសត្រាយ ហើយ​សរសើរ​រាល់​កិច្ចការ​ល្អៗ​របស់​ពួក​គេ។ ចូរ​ប្រាប់​ពី​លទ្ធផល​ល្អ​ដែល​បាន​មក​ពី​ការ​ព្យាយាម​ជួយ​បងប្អូន​អសកម្ម។

២៥ នាទី: «មាន​ការ​រៀបចំ​ពិសេស​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ដល់​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា!»។ ការ​ពិគ្រោះ​ដោយ​ចិត្ត​រំភើប​របស់​អ្នក​ចាស់​ទុំ​ម្នាក់។ បន្ទាប់​ពី​អាន​សេចក្ដី​ជូន​ដំណឹង​ដែល​បាន​ផ្ដល់​មក​ពួក​អ្នក​ចាស់​ទុំ​តាម​រយៈ​សំបុត្រ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៦ សូម​ចែក​សន្លឹក​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៧​មួយ​ច្បាប់​ម្នាក់​ដល់​អស់​អ្នក​ដែល​មាន​វត្តមាន។ បន្ទាប់​មក​ពិគ្រោះ​អត្ថបទ​ដោយ​សំណួរ​និង​ចម្លើយ។ ជម្រាប​បងប្អូន​ពី​ការ​រៀបចំ​ដើម្បី​ចែក​ជូន​នៅ​គ្រប់​តំបន់​ទាំង​អស់។ លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ទាំង​អស់​ចូល​រួម​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ចែក​ចាយ​សន្លឹក​ដំណឹង​ព្រះ​រាជាណាចក្រ លេខ​៣៧។ ចូរ​ធ្វើ​ការ​បង្ហាញ​មួយ​ដ៏​ខ្លី។

ចម្រៀង​លេខ​៤២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​កញ្ញា

ចម្រៀង​លេខ​២១៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សម្រាប់​ខែ​កញ្ញា។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដែល​ល្អ​សម្រាប់​តំបន់​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ពេល​ផ្សព្វផ្សាយ​តាម​ផ្លូវ។

២០ នាទី: «ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គុណសម្បត្ដិ​ដែល​ប្រៀបផ្ទឹម​ពុំ​បាន​របស់​ព្រះ​យេហូវ៉ា»។a រួម​បញ្ចូល​ការ​សម្ដែង​ពី​របៀប​ដែល​យើង​អាច​ប្រើ​សំណួរ​ក្នុង​ប្រអប់​សា​ឡើង​វិញ​នៅ​ចុង​ជំពូក​ទី​មួយ​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដើម្បី​ជួយ​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​គិត​ពិចារណា​ពី​ចំណុច​ទាំង​ប៉ុន្មាន​នោះ។

១៥ នាទី: បទពិសោធន៍​ក្នុង​តំបន់។ អញ្ជើញ​បងប្អូន​រៀប​រាប់​ពី​បទពិសោធន៍​ដែល​មាន​នៅ​ពេល​ដែល​គាត់​ស្នើ​ផ្ដល់ ឬ​ក៏​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ពេល​ជួប​ម្ចាស់​ផ្ទះ​លើក​ដំបូង​ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ អាច​អញ្ជើញ​បងប្អូន​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ​ពី​បទពិសោធន៍​ដែល​គាត់​មាន។

ចម្រៀង​លេខ​៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​តុលា

ចម្រៀង​លេខ​២០២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ពិនិត្យ​ប្រអប់​សំណួរ។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ»។b បើ​មាន​ពេល​គ្រប់គ្រាន់​អញ្ជើញ​បងប្អូន​លើក​ឡើង​ខ​គម្ពីរ​ដែល​មាន​ក្នុង​អត្ថបទ។

ចម្រៀង​លេខ​១៨០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក