បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៦ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មករា
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៦ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​ធ្នូ

ចម្រៀង​លេខ​១៧៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ។ ក្នុង​ការ​សម្ដែង ចូរ​បង្ហាញ​នូវ​របៀប​ដែល​អាច​តប​ឆ្លើយ​ពេល​ម្ចាស់​ផ្ទះ​និយាយ​ថា ​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ទេ​»។—សូម​មើល​កូន​សៀវភៅ របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៨។

១៥ នាទី: សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ឆ្នាំ​២០០៧។ សុន្ទរកថា​និង​ការ​សម្ភាស ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា។ ពិគ្រោះ​ចំណុច​សំខាន់​ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដក​ស្រង់​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​តុលា ឆ្នាំ​២០០៦ នៅ​សន្លឹក​បន្ថែម។ សូម​ជម្រាប​ថា អ្នក​ត្រួត​ពិនិត្យ​សាលា​មិន​ប្រាប់​ពី​ចំណុច​ដែល​សិស្ស​ត្រូវ​ធ្វើ​ស្តី​ពី​លក្ខណៈ​នៃ​ការ​និយាយ​ជា​មុន​ទេ។ សូម​សម្ភាសន៍​អ្នក​ផ្សព្វផ្សាយ​ពីរ​ឬ​បី​នាក់​ពី​ក្នុង​ចំណោម​បង​ប្អូន​ដូច​ត​ទៅ: សិស្ស​ថ្មី​ដែល​ទើប​តែ​ចុះ​ឈ្មោះ​សាលា​កិច្ច​បម្រើ​ផ្សាយ​ម្នាក់ សិស្ស​វ័យ​ក្មេង​ម្នាក់​ដែល​កំពុង​តែ​មាន​ការ​រីក​ចម្រើន និង​សិស្ស​ម្នាក់​ទៀត​ដែល​មាន​បទពិសោធន៍​ក្នុង​ការ​ថ្លែង​សុន្ទរកថា។ សូម​ឲ្យ​គាត់​រៀប​រាប់​ពី​អ្វី​ដែល​គាត់​បាន​រៀន​ពី​សាលា​កិច្ច​បម្រើ ដែល​បាន​ជួយ​គាត់​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ទៅ​លើ​ភាព​ខាង​វិញ្ញាណ​របស់​ពួក​គាត់។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​រៀបចំ​និង​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​ដោយ​ចិត្ត​ឧស្សាហ៍ ចូល​រួម​ដោយ​ផ្ដល់​ចម្លើយ​អំពី​គោល​សំខាន់​ពី​អំនាន​ព្រះ​គម្ពីរ និង​អនុវត្ត​តាម​យោបល់​ដែល​បាន​ផ្ដល់​ឲ្យ​រៀង​រាល់​សប្ដាហ៍​ពី​កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន។

២០ នាទី: ​«​ចូរ​កុំ​បោះបង់​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​នៅ​ដើម​ដំបូង​»។a បើ​មាន​ពេល​គ្រប់​គ្រាន់ អញ្ជើញ​អ្នក​ស្ដាប់​ផ្ដល់​ចម្លើយ​ដោយ​លើក​បទ​គម្ពីរ។

ចម្រៀង​លេខ​១១២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​ធ្នូ

ចម្រៀង​លេខ​១៦០

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ បញ្ជាក់​ពី​ការ​រៀបចំ​ពិសេស​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ និង​ថ្ងៃ​ទី​១ ខែ​មករា។

១៥ នាទី: ​«​ចូរ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​បង្ហាញ​ចំណាប់អារម្មណ៍  សូម្បី​តែ​បន្ដិច​បន្តួច​»។b អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​ពួក​គាត់​អាច​សុំ​លេខ​ទូរស័ព្ទ  ឬ​អាសយដ្ឋាន​របស់​អ្នក​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ដែល​ពួក​គាត់​បាន​ជួប​នៅ​ពេល​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ ឬ​ពេល​ផ្សព្វផ្សាយ​តាម​ផ្លូវ ហើយ​រៀប​រាប់​បទ​ពិសោធន៍​ដែល​ពួក​គាត់​មាន​ស្តី​ពី​ការ​ត្រឡប់​ទៅ​ជួប​អ្នក​នោះ។ យក​ល្អ​បើ​រៀបចំ​ជា​មុន​ឲ្យ​បង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​រៀប​រាប់​ពី​បទ​ពិសោធន៍។

២០ នាទី: ​«​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​នាំ​ឲ្យ​មាន​ពរ​»។c សម្ភាស​អ្នក​ផ្សាយ​ម្នាក់​ឬ​ពីរ​នាក់​ដែល​បាន​សម្គាល់​ឃើញ​ថា​មាន​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត។ តើ​តាម​របៀប​ណា​ខ្លះ​ដែល​ពួក​គាត់​បាន​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត? តើ​ពួក​គាត់​បាន​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ ហើយ​តើ​តាម​របៀប​ណា​ដែល​ពួក​គាត់​អាច​សម្រេច​បាន? តើ​ប្រយោជន៍​អ្វី​ខ្លះ​ដែល​ពួក​គាត់​បាន​ទទួល​មក​វិញ?

ចម្រៀង​លេខ​១៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ

ចម្រៀង​លេខ​៨៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​៨ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា។  នៅ​ទី​បញ្ចប់​នៃ​ការ​សម្ដែង  សូម​បន្សល់​សំណួរ​ត្រិះរិះ​មួយ ដែល​អាច​ឆ្លើយ​នៅ​ពេល​ត្រឡប់​មក​ជួប​លើក​ក្រោយ ដោយ​ប្រើ​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​តើ​អ្នក​មាន​តំបន់​ផ្សាយ​ផ្ទាល់​ខ្លួន​ទេ?​»។d រួម​បញ្ចូល​ការ​ពន្យល់​ខ្លី​ៗ​របស់​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ ពី​ទី​តាំង​និង​ទំហំ​នៃ​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​យើង និង​ប្រាប់​ថា​ក្រុម​ជំនុំ​បង្ហើយ​តំបន់​ផ្សាយ​ញឹកញាប់​ប៉ុណ្ណា ហើយ​និង​បងប្អូន​ណា​ដែល​អាច​មាន​តំបន់​ផ្សាយ​ផ្ទាល់​ខ្លួន។

ចម្រៀង​លេខ​២២២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​មករា

ចម្រៀង​លេខ​២៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ខែ​ធ្នូ។

១៥ នាទី: ពិនិត្យ​សា​ឡើង​វិញ​ប្រអប់​សំណួរ។

២០ នាទី: ចូរ​ទទួល​ប្រយោជន៍​ពី​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ និង​សាលា​កិច្ច​បម្រើ​ផ្សាយ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់ មាន​មូលដ្ឋាន​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា នៅ​សន្លឹក​បន្ថែម អង្គការ​មួយ​ដែល​ធ្វី​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា ចាប់​ពី​ចំណង​ជើង​តូច​នៅ​ទំព័រ​៥ ដល់​ចំណង​ជើង​តូច​ទំព័រ​១១។

ចម្រៀង​លេខ​៦៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក