បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៧ ទំ. ១១
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៤/០៧ ទំ. ១១

សេចក្ដី​ជូន​ដំណឹង

◼ ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មេ​សា​និង​ឧសភា: ទស្សនាវដ្ដី​ប៉ម​យាម។ ពេល​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ រួម​បញ្ចូល​អ្នក​ដែល​បាន​ចូល​រួម​ពិធី​បុណ្យ​រំលឹក ឬ​ក៏​បងប្អូន​ដែល​អសកម្ម ចូរ​ព្យាយាម​ស្នើ​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន​ដោយ​មាន​គោល​ដៅ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ។ មិថុនា: សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។

◼ កាត​ឈ្មោះ​សម្រាប់​មហា​សន្និបាត​ប្រចាំ​តំបន់​សម្រាប់​ឆ្នាំ​២០០៧ នឹង​ត្រូវ​ផ្ញើ​មក​នៅ​ពេល​ដែល​អង្គការ​យើង​ផ្ញើ​ប្រកាសនវត្ថុ​ឯ​ទៀត។ មិន​ចាំ​បាច់​ស្នើ​សុំ​កាត​ទាំង​នេះ​ទេ។ បើ​ក្រុម​ជំនុំ​ណា​ត្រូវ​ការ​កាត​ឈ្មោះ​នេះ​ជា​បន្ថែម គួរ​ស្នើ​សុំ​តាម​រយៈ​ប័ណ្ណ​សំណូម​ប្រកាសនវត្ថុ (​Literature Request Form​—S-14​)។ អាច​ស្នើ​សុំ​ស្រោម​ប្លាស្ទិច​ដាក់​កាត​ឈ្មោះ បើ​មាន​អ្នក​ណា​ក្នុង​ក្រុម​ជំនុំ​ត្រូវ​ការ។

◼ លេខា​ក្រុម​ជំនុំ​គួរ​ទុក​ឲ្យ​មាន​បញ្ជី​មួយ​ចំនួន​ឲ្យ​បាន​គ្រប់គ្រាន់​ដូច​ជា​បញ្ជី ការ​ដាក់​ពាក្យ​សុំ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល (​S-205​) ការ​ដាក់​ពាក្យ​សុំ​បម្រើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ (​S-205​b​) គឺ​អាច​ស្នើ​សុំ​បញ្ជី​ទាំង​នេះ​តាម​រយៈ​ប័ណ្ណ​សំណូម​ប្រកាសនវត្ថុ (​Literature Request Form​—S-14​)។ សូម​ទុក​ឲ្យ​មាន​ចំនួន​គ្រប់គ្រាន់​យ៉ាង​ហោច​ណាស់​សម្រាប់​មួយ​ឆ្នាំ។ មុន​ផ្ញើ​បញ្ជី​ចុះ​ឈ្មោះ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ទៅ​ឯ​ការិយាល័យ​សាខា សូម​មើល​មួយ​សា​ទៀត​ដើម្បី​ប្រាកដ​ថា​បាន​ត្រូវ​បំពេញ​ច្បាស់​លាស់​ហើយ។

◼ គឺ​ជា​ចាំបាច់​ឲ្យ​ការិយាល័យ​សាខា​យើង​រក្សា​ទុក​បញ្ជី​ទាន់​ពេល​នេះ អំពី​អាសយដ្ឋាន​និង​លេខ​ទូរស័ព្ទ​នៃ​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​នានា និង​លេខា​ផង​ដែរ។ បើ​មាន​ការ​ផ្លាស់​ប្ដូរ​ពេល​ណា​ក៏​ដោយ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​គួរ​តែ​បំពេញ និង​ចុះ​ហត្ថលេខា ហើយ​ផ្ញើ​នូវ​ប័ណ្ណ​មួយ​គឺ ការ​ផ្លាស់​ប្រែ​អាសយដ្ឋាន​របស់​ប្រធាន​អ្នក​ត្រួត​ពិនិត្យ​ឬ​លេខា (​Presiding Overseer/​Secretary Change of Address​—S-29​) ទៅ​ឯ​ការិយាល័យ​សាខា​យើង​ឲ្យ​បាន​ឆាប់​ៗ។ នេះ​ក៏​រួម​បញ្ចូល​ការ​ផ្លាស់​ប្ដូរ​ណា​ខាង​លេខ​ទូរស័ព្ទ​ដែល​សម្គាល់​តំបន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក