បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៨ ទំ. ៤
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរការរកូនរបស់អ្នកពីការប្រើឈាម
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០៨ កិច្ចបម្រើព្រះ
km ៤/០៨ ទំ. ៤

ប្រអប់​សំណួរ

◼ តើ​សម​ត្រឹមត្រូវ​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ការ​ព្យាបាល​ឬ​ថែទាំ​សុខភាព​ពី​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​វ័យ​ចំណាស់​របស់​អង្គការ​សាសនា​ឬ​ទេ?

អង្គការ​សាសនា​មួយ​ចំនួន​ចាត់ចែង​ការងារ​នៅ​មន្ទីរពេទ្យ​ឬ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​វ័យ​ចំណាស់។ តាម​ធម្មតា​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​បែប​នេះ​មិន​បាន​ស្ថាបនា​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​សាសនា​មិន​ពិត​ទេ ពោល​គឺ​បាប៊ីឡូន​ដ៏​ជា​ធំ។ (​វិវរ. ១៨:២, ៤​) ប្រហែល​នៅ​ដើម​ដំបូង​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​បែប​នេះ​ត្រូវ​បាន​បង្កើត​មក​ឲ្យ​ធ្វើ​ជា​ប្រភព​រក​ប្រាក់​ចំណូល​សម្រាប់​អង្គការ​សាសនា​នោះ។ សព្វថ្ងៃ​នេះ មន្ទីរពេទ្យ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សាសនា​ត្រង់​តែ​ឈ្មោះ​ប៉ុណ្ណោះ រីឯ​មន្ទីរពេទ្យ​ផ្សេង​ទៀត​នៅ​តែ​មាន​បព្វជិត​កាន់កាប់។

ប្រសិនបើ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ត្រូវការ​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ណាមួយ នោះ​គាត់​ត្រូវ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា គួរ​ទៅ​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គការ​សាសនា​ឬ​អត់។ ប្រហែល​មនសិការ​របស់​បង​ប្អូន​ម្នាក់​អាច​ឲ្យ​គាត់​ទៅ​កន្លែង​បែប​នោះ តែ​មនសិការ​របស់​បង​ប្អូន​ម្នាក់​ទៀត​ឃាត់​មិន​ឲ្យ​គាត់​ទៅ​ទី​នោះ​ទេ។ (​១ធី. ១:៥​) មាន​ចំណុច​ខ្លះ​ដែល​អាច​មាន​អានុភាព​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​យើង ដូច្នេះ​យក​ល្អ​ឲ្យ​យើង​ពិចារណា​មើល​ចំណុច​ទាំងនោះ។

ជា​ឧទាហរណ៍ នៅ​តំបន់​មួយ​ប្រហែល​មាន​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​វ័យ​ចំណាស់​តែ​មួយ​គត់ ហើយ​កន្លែង​នោះ​មានឈ្មោះ​ដែល​ទាក់ទង​នឹង​សាសនា។ ម្យ៉ាងទៀត​ទោះ​បើ​មាន​មន្ទីរ​ព្យាបាល​ផ្សេង​ទៀត​នៅ​តំបន់​នោះ​ក៏​ដោយ តែ​មន្ទីរ​ព្យាបាល​ដែល​ទាក់ទង​នឹង​សាសនា​នោះ ប្រហែល​ជំនាញ​ជាង​ក្នុង​ការ​ព្យាបាល។ មន្ទីរ​ព្យាបាល​ដែល​មានឈ្មោះ​ទាក់ទង​នឹង​សាសនា​បែប​នោះ ប្រហែលជា​កន្លែង​តែ​មួយ​គត់​ដែល​មាន​បច្ចេកទេស ដែល​ត្រូវការ​សម្រាប់​ព្យាបាល​ជំងឺ​យើង។ ណាមួយ​ទៀត ប្រហែល​មន្ទីរ​ព្យាបាល​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គការ​សាសនា​អាច​គោរព​ជំហរ​របស់​យើង​ក្នុង​ការ​មិន​ចាក់​បញ្ចូល​ឈាម តែ​មន្ទីរ​ព្យាបាល​របស់​រដ្ឋ​ឬ​ឯកជន ប្រហែល​មិន​ព្រម​ព្យាបាល​ដោយ​ឥត​ចាក់​បញ្ចូល​ឈាម​ទេ។ ដូច្នេះ យើង​អាច​ពិចារណា​ចំណុច​ខាងលើ​នេះ នៅ​ពេល​ធ្វើការ​សម្រេចចិត្ត​ទទួល​ការ​ព្យាបាល​នៅ​កន្លែង​ណាមួយ។

ប្រសិនបើ​អ្នក​សម្រេចចិត្ត​ទទួល​ការ​ព្យាបាល​ពី​មន្ទីរ​ព្យាបាល​ឬ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ដែល​ពាក់​ព័ន្ធ​នឹង​អង្គការ​សាសនា នោះ​អ្នក​អាច​ចាត់​ទុក​ការ​បង់​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ គឺ​ដូច​គ្នា​នឹង​ការ​បង់​ថ្លៃ​សម្រាប់​សេវា​របស់​ក្រុមហ៊ុន​ណាមួយ។ យើង​អាច​ចាត់​ទុក​ការ​បង់​ថ្លៃ​សម្រាប់​ការ​ព្យាបាល​នោះ មិនជា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សាសនា​មិន​ពិត​ទេ តែ​ផ្ទុយ​ទៅ​វិញ គ្រាន់តែ​បង់​ថ្លៃ​សម្រាប់​សេវា​ឬ​ទំនិញ​ណាមួយ​ប៉ុណ្ណោះ។

ពិតមែន​ដោយសារ​យើង​ជា​គ្រិស្ត​សាសនិក បើ​យើង​ទទួល​ការ​ព្យាបាល​ពី​កន្លែង​ទាំងនោះ យើង​ត្រូវ​ប្រយ័ត្ន​ខ្លួន​កុំ​ឲ្យ​រួមចំណែក​ក្នុង​ការ​ថ្វាយបង្គំ​មិន​ពិតជា​ដាច់ខាត។ ម្យ៉ាងទៀត យើង​មិន​ហៅ​បុគ្គលិក​ឬ​ភ្ញៀវ​តាម​ឋានន្តរ​របស់​សាសនា​មិន​ពិត​ទេ តួយ៉ាង​ដូច​ជា​«​លោក​ឪពុក លោក​គ្រូ ឬ​អ្នក​ម៉ែ​»​នោះ​ឡើយ។ (​ម៉ាថ. ២៣:៩​) យើង​ត្រូវ​ប្រាកដ​ថា យើង​ទទួល​តែ​ការ​ព្យាបាល​ប៉ុណ្ណោះ។

ពេល​ចូល​មន្ទីរ​ព្យាបាល​ដំបូង អ្នក​អាច​ប្រាប់​គេ​ថា អ្នកជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​ចង់​ឲ្យ​អ្នក​ចាស់ទុំ​ក្រុម​ជំនុំ​មក​លេង។ នេះ​នឹង​ជួយ​អ្នក​រក្សា​ឲ្យ​មាន​ចំណងមិត្តភាព​ល្អជា​មួយ​ព្រះ​យេហូវ៉ា។—១ថែ. ៥:១៤

សមាជិក​គ្រួសារ​ដែល​ជា​អ្នក​ជឿ អ្នក​ចាស់ទុំ និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ គួរ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ជួយ​ពង្រឹង​ចំណងមិត្តភាព​របស់​បង​ប្អូន​វ័យ​ចំណាស់​ជាមួយ​ព្រះ​យេហូវ៉ា​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព។ ការ​ជួយ​បង​ប្អូន​នោះ​រក្សា​ឲ្យ​មាន​ចំណងមិត្តភាព​ជាមួយ​ព្រះ​គឺ​សំខាន់​ណាស់ ជា​ពិសេស​បើ​មជ្ឈមណ្ឌល​នោះ​កាន់កាប់​ដោយ​អង្គការ​សាសនា។ ការ​យក​ចិត្ត​ទុកដាក់​អំពី​រឿង​នេះ ពិតជា​នឹង​លើក​ទឹកចិត្ត​បង​ប្អូន​វ័យ​ចំណាស់​ខ្លាំង​ណាស់ ហើយនឹង​ជួយ​បង្ការ​មិន​ឲ្យ​គាត់​រួមចំណែក​ក្នុង​កម្មវិធី ឬ​បុណ្យ​ផ្សេង​ៗ​ខាង​សាសនា​ដែល​ធ្វើ​ឡើង​នៅ​កន្លែង​នោះ។

ដោយ​ថ្លឹងថ្លែង​អំពី​ចំណុច​ទាំងអស់​នេះ យើង​ម្នាក់​ៗ​គួរតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ស្តី​អំពី​កន្លែង​ណា​ដែល​យើង​នឹង​ទទួល​ការ​ព្យាបាល​ឬ​ថែទាំ​សុខភាព។—កា. ៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក