បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៨ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៨ កិច្ចបម្រើព្រះ
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​ធ្នូ
២០០៨ កិច្ចបម្រើព្រះ
km ១១/០៨ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា

ចម្រៀង​លេខ​៧៤

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​រៀប​រាប់​យោបល់​ខ្លះ​ៗ​ពី​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ ស្តី​អំពី​ការ​ចែក​ចាយ​ខិត្តប័ណ្ណ​តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? តើ​ក្រុម​ជំនុំ​បាន​ផ្សាយ​អស់​ប៉ុន្មាន​ផែនទី​ហើយ? ដោយ​សារ​អ្នក​ផ្សាយ​ជា​ច្រើន​បាន​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​រួច​ទៅ​ហើយ សូម​អញ្ជើញ​បង​ប្អូន​ឲ្យ​ប្រាប់​ពី​លទ្ធផល​ល្អ ស្តី​អំពី​របៀប​ដែល​ពួក​គាត់​ផ្ដល់​ទស្សនាវដ្ដី​នេះ។

១៥ នាទី : របៀប​យើង​សម្ដែង​ថា​យើង​ចេះ​ដឹង​គុណ។ សុន្ទរកថា​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ដែល​មាន​មូលដ្ឋាន​ពី​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០០៤ ទំព័រ​១៥​-​១៧ វគ្គ​១១​-​១៨។

២០ នាទី : ​«​យើង​មាន​ទ្រព្យ​ដែល​មាន​តម្លៃ​វិសេស​វិសាល​បំផុត ដើម្បី​ចែក​ចាយ​»។a ពេល​ពិចារណា​វគ្គ​ទី​២ សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​យ៉ាង​ចំ​ៗ​អំពី​សេចក្ដី​ពិត​មួយ​ណា​ក្នុង​គម្ពីរ ដែល​ទាក់​ទាញ​ពួក​គាត់​ឲ្យ​ចូល​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ឬ​ជំរុញ​ពួក​គាត់​ឲ្យ​មាន​ចិត្ត​អបអរ​កាន់​តែ​ច្រើន​ឡើង តាំង​ពី​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មក។

ចម្រៀង​លេខ​៩៣

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា

ចម្រៀង​លេខ​៥៨

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើស​រើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ។

១៥ នាទី : ប្រអប់​សំណួរ។b

២០ នាទី : ​«​អ្នក​អាច​ធ្វើ​ជា​គ្រូ​បង្រៀន​បាន!​»។c សូម​សម្ភាស​អ្នក​ផ្សាយ​ឬ​អ្នក​ត្រួស​ត្រាយ​ម្នាក់ ដែល​បាន​យក​ឈ្នះ​លើ​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សិស្ស​គម្ពីរ។ ដើម្បី​បាន​ជំនួយ តើ​គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​តាម​វិធី​ដ៏​ចំ​ៗ​ណាខ្លះ​ដែល​អង្គការ​បាន​ជួយ​គាត់​ឲ្យ​មាន​លក្ខណៈ​គ្រប់​គ្រាន់? តើ​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ​ស្តី​ពី​ការ​បង្រៀន​គម្ពីរ?

ចម្រៀង​លេខ​៦០

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា

ចម្រៀង​លេខ​៩៧

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនី ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគ​ទាន។ សូម​ប្រាប់​ពី​ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​ធ្នូ ហើយ​សូម​ធ្វើ​ការ​សម្ដែង​មួយ​ឬ​ពីរ​ចំពោះ​ការ​ផ្ដល់​ឧបករណ៍​ផ្សាយ​នោះ។

២០ នាទី : សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី : របៀប​រៀប​ចំ​ដើម្បី​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​ធ្នូ។ បន្ទាប់​ពី​ការ​ពិគ្រោះ​ជា​សង្ខេប​នូវ​ចំណុច​ខ្លះ​ៗ ពី​ទស្សនាវដ្ដី សូម​សួរ​អ្នក​ស្ដាប់ តើ​អត្ថបទ​មួយ​ណា​ដែល​ពួក​គាត់​គិត​ថា​មនុស្ស​ក្នុង​តំបន់​ចាប់​អារម្មណ៍? តើ​សំណួរ​និង​បទ​គម្ពីរ​អ្វី​ដែល​នឹង​លើក​យក​មក​ពិគ្រោះ​ជា​មួយ​គេ? សូម​ធ្វើ​ការ​សម្ដែង ដោយ​ប្រើ​យោបល់​នៅ​កិច្ច​បម្រើ​ព្រះ។ សូម​រៀបចំ​ទុក​ជា​មុន​ឲ្យ​អ្នក​ចាស់​ទុំ​ម្នាក់​ធ្វើ​ការ​សម្ដែង​យ៉ាង​ខ្លី ដែល​មាន​មូលដ្ឋាន​ទាក់​ទង​ទៅ​នឹង​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ដែល​សម​ស្រប​ទៅ​នឹង​តំបន់។

ចម្រៀង​លេខ​៨៣

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​ធ្នូ

ចម្រៀង​លេខ​៣៤

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សម្រាប់​ខែ​វិច្ឆិកា។

១៥ នាទី : បទ​ពិសោធន៍​តាម​តំបន់។ សូម​ជម្រាប​ជូន​បង​ប្អូន ស្តី​អំពី​ផែនទី​ទាំង​ប៉ុន្មាន​ដែល​ក្រុម​ជំនុំ​បាន​ផ្សព្វ​ផ្សាយ ពេល​ចែក​ចាយ​ខិត្តប័ណ្ណ​តើ​អ្នក​ចង់​ដឹង​អំពី​សេចក្ដី​ពិត​ទេ? សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​បទ​ពិសោធន៍​ខ្លះ​ៗ ពេល​ដែល​បាន​ចែក​ចាយ​ខិត្តប័ណ្ណ ឬ​ពេល​ប្រើ​ខិត្តប័ណ្ណ​នោះ​ដើម្បី​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ សូម​រៀប​រាប់​បទ​ពិសោធន៍​ពេល​ផ្ដល់​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន នៅ​ខែ​វិច្ឆិកា​ដែរ។ អាច​ធ្វើ​ការ​សម្ដែង​ពី​បទ​ពិសោធន៍​មួយ​ឬ​ពីរ​ដ៏​ល្អ។

២០ នាទី : ​«​ជួយ​អ្នក​ថ្មី​ឲ្យ​ចេះ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ដែល​មាន​ការ​ប្រឆាំង​»។d ពេល​ពិចារណា​វគ្គ​២ សូម​មើល​យ៉ាង​សង្ខេប​នូវ​របៀប​ដែល​ព័ត៌​មាន​ពី​សៀវភៅ​ស្តើង​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា តើ​ពួក​គេ​ជា​អ្នក​ណា? តើ​គេ​ជឿ​អ្វី​ខ្លះ? ទំព័រ​២៧​-​៣១ អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចេះ​ឆ្លើយ​សំណួរ​របស់​ញាតិ​សន្ដាន​និង​មិត្ត​ភក្ដិ ដែល​ខ្វល់ខ្វាយ​អំពី​ជំនឿ​ថ្មី​របស់​ពួក​គេ។

ចម្រៀង​លេខ​៤៤

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក