សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែតុលា
ចម្រៀងលេខ១០០
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ចោទិយកថា ១១-១៣
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
□ ការប្រជុំអប់រំកិច្ចបម្រើ:
ចម្រៀងលេខ៨៩
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាម។ សុន្ទរកថា។ សូមរៀបរាប់យ៉ាងខ្លីអំពីទស្សនាវដ្ដីថ្មីៗ និងប្រាប់ពីអត្ថបទណាខ្លះដែលមនុស្សក្នុងតំបន់ផ្សាយចាប់អារម្មណ៍។ រួមបញ្ចូលការសម្ដែងមួយដែលមានឪពុកឬម្ដាយជួយកូនរៀបចំសម្រាប់ការផ្សាយ។ ឪពុកឬម្ដាយនិងកូនជ្រើសរើសអត្ថបទមួយ គិតពីសំណួរមួយដែលកូនអាចសួរម្ចាស់ផ្ទះ ព្រមទាំងរើសយកបទគម្ពីរមួយផងដែរ។ បន្ទាប់មក កូនសមពាក្យផ្សាយនោះ ថែមទាំងប្រាប់ពីការជូនវិភាគទាន។
១០ នាទី: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមសួរអ្នកស្ដាប់ថា តាមបទពិសោធន៍របស់ពួកគាត់ តើជំពូកណាខ្លះមានប្រសិទ្ធភាពជាងគេក្នុងតំបន់ផ្សាយ? ពេលបង្ហាញសៀវភៅនេះដល់ម្ចាស់ផ្ទះ តើពួកគាត់ប្រើសំណួរ រូបភាព ឬបទគម្ពីរមួយណា? សូមធ្វើការសម្ដែងមួយ។
១០ នាទី: ប្រអប់សំណួរ។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ អាននិងពិភាក្សាបទគម្ពីរក្នុងប្រអប់។
ចម្រៀងលេខ៤៦