លំហាត់សាឡើងវិញ សម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់២០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០។
១. ស្តីអំពីការរៀបអាពាហ៍ពិពាហ៍ តើគំរូនៃកូនស្រីរបស់ស្លូផិហាតដែលបានស្ដាប់បង្គាប់ព្រះយេហូវ៉ា អាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់គ្រិស្តសាសនិកដែលនៅលីវ? (យ៉ូស. ១៧:៣, ៤) [w០៨ ១/២ ទំព័រ៩ វគ្គ៩-១០]
២. តើអ្វីដែលជំរុញឲ្យយ៉ូស្វេនិយាយដូចមានចែងនៅយ៉ូស្វេ ២៤:១៤, ១៥? ហើយតើនេះមានឥទ្ធិពលយ៉ាងណាលើយើង? [w០៨ ១/៥ ទំព័រ២២-២៣ វគ្គ៤-៦]
៣. តើគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាយកចិត្តទុកដាក់នឹងអស់អ្នកណាដែលត្រូវគេប្រព្រឹត្តដោយអយុត្ដិធម៌? (ចៅ. ២:១៨) [cl ទំព័រ១១៩ វគ្គ៤]
៤. តើយើងអាចរៀនមេរៀនអ្វីពីអេហ៊ុឌ ដែលគាត់មានចិត្តក្លាហានប្រើដាវនោះ? (ចៅ. ៣:២១) [w០៥ ១/៤ ទំព័រ៣១ វគ្គ៤]
៥. តើគេឌានបានទទួលការធានាអ្វី? ហើយតើកំណត់ហេតុនេះអាចមានឥទ្ធិពលលើជំនឿយើងយ៉ាងណា? (ចៅ. ៦:៣៦-៤០) [w០៣ ១/៤ ទំព័រ២៦ វគ្គ១៤]
៦. តើតាមរបៀបណាដែលព្រះយេហូវ៉ា«មានសេចក្ដីរំជួល ដោយព្រោះសេចក្ដីវេទនានៃពួកអ៊ីស្រាអែល»? (ចៅ. ១០:១៦) [cl ទំព័រ២៥៤-២៥៥ វគ្គ១០-១១]
៧. នៅពេលដែលយែបថាបានបន់ឬស្បថដល់ព្រះនោះ តើគាត់មានចិត្តចង់ដុតមនុស្សម្នាក់មែនឬ? (ចៅ. ១១:៣០, ៣១) [w០៥ ១/៤ ទំព័រ៣១ វគ្គ២]
៨. តើយើងរៀនអ្វីពីគំរូរបស់អស់អ្នកដែលបានទៅលេងកូនស្រីរបស់យែបថា? (ចៅ. ១១:៣៩, ៤០) [w០៤ ១/២ ទំព័រ១៥ វគ្គ១៣]
៩. តើយើងត្រូវបានជួយឲ្យយល់នូវទង្វើដ៏អស្ចារ្យរបស់សាំសុន ដូចបានរៀបរាប់នៅសៀវភៅពួកចៅហ្វាយ ១៦:៣ យ៉ាងដូចម្ដេច? [w០៥ ១/១ ទំព័រ២៣-២៤ វគ្គ៧-៨]
១០. តើយើងអាចទាញមេរៀនអ្វីពីពួកសាសន៍គីបៀរ? (ចៅ. ១៩:១៤, ១៥) [w០៥ ១/៤ ទំព័រ៣២ វគ្គ១០]