សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកុម្ភៈ
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពួកចៅហ្វាយ ១៩-២១
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ឧបករណ៍ផ្សាយសម្រាប់ខែមីនា។ សូមសម្ភាសអ្នកផ្សាយពីរនាក់ ដោយឲ្យពួកគាត់ពន្យល់នូវចំណុចដែលមានប្រយោជន៍ពីការផ្ដល់សៀវភៅតាមខែជាប្រចាំ ហើយរបៀបនិយាយបែបណាដែលមានប្រសិទ្ធភាពក្នុងតំបន់។ សូមឲ្យពួកគាត់ម្នាក់ៗធ្វើការសម្ដែងមួយ ឬក៏សម្ដែងអំពីបទពិសោធន៍មួយដែលបង្ហាញពីរបៀប ប្រើសៀវភៅដើម្បីចាប់ផ្ដើមសិក្សាគម្ពីរ។
១០ នាទី: ចូរយកតម្រាប់តាមគ្រូបង្រៀនដ៏ឧត្តមដោយការវែកញែកដែលសមហេតុផល។ ជាសុន្ទរកថាដែលមានមូលដ្ឋានពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២ ទំព័រ២១ វគ្គ១៣-១៥។
១០ នាទី: ការនាំមនុស្សដែលចាប់អារម្មណ៍ឲ្យស្គាល់ អង្គការរបស់ព្រះយេហូវ៉ា។ ជាការពិគ្រោះជាមួយអ្នកស្ដាប់ដែលមានមូលដ្ឋានទៅលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមេសា ឆ្នាំ២០០៧ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ៦ វគ្គ១-៣។ សូមសួរអ្នកស្ដាប់ពីរបៀបដែលពួកគាត់បាននាំមនុស្សដែលចាប់អារម្មណ៍ឲ្យស្គាល់អង្គការព្រះយេហូវ៉ា។ សូមសម្ភាសអ្នកផ្សាយម្នាក់ដែលបានទទួលប្រយោជន៍ពីអ្នកបង្រៀនគម្ពីរដែលបានធ្វើដូច្នេះ។