អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«សព្វថ្ងៃនេះ គួរឲ្យស្ដាយមែនដោយឃើញមនុស្សប្រុសជាច្រើនបានលះចោលប្រពន្ធដើមខ្លួន ទៅរស់នៅជាមួយនឹងស្រីដែលក្មេងជាង។ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការប្រព្រឹត្តនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់នូវពាក្យដ៏លើកទឹកចិត្តនេះ។ [សូមអាន យ៉ូហាន ១៣:១] អត្ថបទក្នុងទស្សនាវដ្ដីនេះផ្ដល់នូវការណែនាំដ៏ល្អអំពីរបៀបដែលប្ដីអាចបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះប្រពន្ធរបស់ខ្លួន»។ សូមបើកទៅទំព័រ១១។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«មនុស្សជាច្រើនសង្ឃឹមថានឹងទៅស្ថានសួគ៌ពេលគេស្លាប់ទៅ។ តើអ្នកចាប់អារម្មណ៍នឹងសេចក្ដីសង្ឃឹមនេះទេ? [ទុកឲ្យគេឆ្លើយ] ចូរកត់សម្គាល់នូវអ្វីដែលគម្ពីរចែងអំពីរង្វាន់សម្រាប់មនុស្សល្អភាគច្រើន។ [សូមអាន ទំនុកតម្កើង ៣៧:២៩] នៅក្នុងទស្សនាវដ្ដីនេះពិនិត្យមើលនូវអ្វីដែលគម្ពីរចែងស្តីអំពីអ្នកណានឹងទៅស្ថានសួគ៌ ហើយអំពីអ្វីដែលពួកគេធ្វើនៅទីនោះ»។