សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែតុលា
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: របាក្សត្រទី១ ១-៤
ទី១: របាក្សត្រទី១ ១:១-២៧
ទី២: តើយើងអាចបណ្ដុះឲ្យមានសេចក្ដី«ស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង» ដូចដាវីឌនិងយ៉ូណាថានយ៉ាងដូចម្ដេច? (my រឿងទី៦១)
ទី៣: ហេតុអ្វីព្រះយេហូវ៉ាអនុញ្ញាតឲ្យការរងទុក្ខវេទនាបន្តយូរម្ល៉េះ? (bh ទំព័រ១២៨-១៣០ វគ្គ១៥-១៨)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: មូលហេតុដែលយើងរាយការណ៍ពីកិច្ចផ្សព្វផ្សាយ។ សុន្ទរកថាថ្លែងដោយលេខាធិការក្រុមជំនុំ ដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំព័រ៨-៩ ក្រោមចំណងជើង«មូលហេតុដែលយើងរាយការណ៍ពីកិច្ចផ្សព្វផ្សាយ» ចប់ត្រឹមចំណងជើង«គោលដៅផ្ទាល់ខ្លួន»។
១០ នាទី: របៀបរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីប៉មយាម ខែតុលា។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់។ សូមចំណាយពេលមួយឬពីរនាទីដើម្បីពិនិត្យមើលបញ្ជីអត្ថបទដែលត្រូវផ្សាយ។ បន្ទាប់មកសូមជ្រើសរើសអត្ថបទមួយឬពីរហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ស្តីអំពីសំណួរនិងបទគម្ពីរផ្សេងៗដែលអាចប្រើក្នុងពាក្យផ្សាយ។ សូមធ្វើការសម្ដែងអំពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដីនីមួយៗ។
១០ នាទី: ខែនៃប្រតិទិនក្នុងគម្ពីរ។ ការពិគ្រោះជាមួយនឹងអ្នកស្ដាប់ដែលមានមូលដ្ឋានលើសេចក្ដីពន្យល់បន្ថែមផ្នែកទី១១ នៃសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ សូមពន្យល់អំពីរបៀបដែលប្រតិទិនអាចជួយយើងពេលសិក្សាគម្ពីរដោយខ្លួនឯងនិងជួយសិស្សគម្ពីរឲ្យយល់អំពីអ្វីដែលរៀបរាប់នៅក្នុងគម្ពីរ។