គ្រាជិតពិធីរំលឹកជាឱកាស សម្រាប់បង្កើនសកម្មភាព!
១. ហេតុអ្វីយើងគួរគិតបង្កើនសកម្មភាពរបស់យើងក្នុងអំឡុងខែមីនា មេសានិងឧសភា?
១ ក្នុងអំឡុងគ្រាជិតពិធីរំលឹក ពោលគឺខែមីនា មេសានិងឧសភា តើអ្នកអាចចូលរួមផ្សព្វផ្សាយឲ្យបានច្រើនជាងឬទេ? នៅខែទាំងនោះ តំបន់ជាច្រើនមានអាកាសធាតុល្អ ហើយថ្ងៃក៏វែងជាងដែរ។ អ្នកផ្សព្វផ្សាយខ្លះដែលនៅរៀនឬធ្វើការ នឹងមានវិស្សមកាល ដែលពួកគេអាចប្រើដើម្បីផ្សព្វផ្សាយ។ ចាប់ពីថ្ងៃទី២ ខែមេសា យើងនឹងមានសកម្មភាពពិសេសដើម្បីអញ្ជើញអ្នកដែលមានចំណាប់អារម្មណ៍ឲ្យចូលរួមពិធីរំលឹកជាមួយនឹងយើងនៅថ្ងៃទី១៧ ខែមេសា។ ក្រោយពីពេលនោះ យើងនឹងព្យាយាមបង្កើនចំណាប់អារម្មណ៍របស់ពួកអ្នកដែលបានចូលរួមពិធីរំលឹក ហើយអញ្ជើញពួកគេឲ្យមកស្ដាប់សុន្ទរកថាពិសេសដែលនឹងត្រូវថ្លែងនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែមេសា។ មានមូលហេតុជាច្រើនឲ្យយើងគិតបង្កើនសកម្មភាពរបស់យើងក្នុងអំឡុងខែមីនា មេសានិងឧសភា។
២. តើវិធីដ៏ប្រសើរមួយដើម្បីបង្កើនការផ្សព្វផ្សាយរបស់យើងគឺជាអ្វី?
២ ធ្វើជាអ្នកត្រួសត្រាយជំនួយ: វិធីដ៏ប្រសើរមួយដើម្បីផ្សព្វផ្សាយឲ្យបានច្រើនជាងគឺធ្វើជាអ្នកត្រួសត្រាយជំនួយ។ ដោយសារយើងទាំងអស់គ្នារវល់ ជាទូទៅនេះតម្រូវឲ្យគ្រោងទុកជាមុន ហើយកែសម្រួលកាលវិភាគរបស់យើង។ (សុភ. ២១:៥) អ្នកប្រហែលជាអាចផ្អាកសកម្មភាពខ្លះដែលមិនសំខាន់ចាំបាច់ដែលជាទម្លាប់ធម្មតារបស់អ្នក។ (ភី. ១:៩-១១) ចូរប្រាប់បងប្អូនឯទៀតថាអ្នកមានចិត្តចង់ធ្វើជាអ្នកត្រួសត្រាយ។ ប្រហែលជាពួកគាត់អាចចូលរួមធ្វើជាអ្នកត្រួសត្រាយជាមួយនឹងអ្នកដែរ!
៣. តើតាមរបៀបណាដែលក្រុមគ្រួសារអាចរៀបចំផ្សព្វផ្សាយឲ្យបានច្រើនជាងមុន?
៣ ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ អ្នកគួរពិភាក្សាជាក្រុមគ្រួសារអំពីគោលដៅរបស់ទាំងអស់គ្នា។ (សុភ. ១៥:២២) បើម្នាក់ៗក្នុងគ្រួសារសហការគ្នា ប្រហែលជាសមាជិកខ្លះអាចធ្វើជាអ្នកត្រួសត្រាយជំនួយមួយខែឬច្រើនខែ។ ចុះយ៉ាងណាវិញបើអ្នកឃើញថាមិនអាចធ្វើត្រួសត្រាយជំនួយបាន? ក្រុមគ្រួសារនៅតែអាចរៀបចំដើម្បីបង្កើនសកម្មភាព ដោយចូលរួមផ្សព្វផ្សាយនៅល្ងាចខ្លះឬដោយផ្សព្វផ្សាយឲ្យបានយូរជាងធម្មតា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
៤. តើការដែលយើងបង្កើនសកម្មភាពក្នុងការផ្សព្វផ្សាយនៅគ្រាជិតពិធីរំលឹកនេះនាំឲ្យមានពរអ្វីខ្លះ?
៤ ព្រះយេហូវ៉ាកត់សម្គាល់អ្វីៗទាំងអស់ដែលយើងធ្វើដើម្បីបម្រើលោក ហើយលោកឲ្យតម្លៃចំពោះការលះបង់ប្រយោជន៍របស់យើង។ (ហេ. ៦:១០) ការឲ្យព្រះយេហូវ៉ានិងអ្នកឯទៀតនាំឲ្យមានអំណរ។ (១រប. ២៩:៩; សកម្ម. ២០:៣៥) ដើម្បីទទួលអំណរនិងពរច្រើនថែមទៀត តើអ្នកអាចបង្កើនសកម្មភាពរបស់អ្នកក្នុងអំឡុងគ្រាជិតពិធីរំលឹកឬទេ?