កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២១ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមីនា
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី២ វគ្គ១-៦ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូប ៦-១០ (១០នាទី)
ទី១: យ៉ូប ៨:១-២២ (៤នាទី ឬខ្លីជាង)
ទី២: គ្រីស្ទានពិតទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជាខ្សែរយៈរបស់ព្រះសំរាប់ផ្ដល់សេចក្ដីសង្គ្រោះ—bh ទំព័រ១៧២ វគ្គ១១ (៥នាទី)
ទី៣: តើយើងអាចធ្វើតាមការណែនាំដែលបានត្រូវសរសេរនៅម៉ាថាយ ១០:១៦យ៉ាងដូចម្ដេច? (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១៥ នាទី: ចូរប្រើគម្ពីរពេលឆ្លើយសំណួររបស់អ្នកឯទៀត។ ការពិគ្រោះ មានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០២ ទំព័រ២៥-២៦ វគ្គ៧-១២។ មានការសម្ដែងពីរ បង្ហាញអំពីអ្នកផ្សាយម្នាក់កំពុងត្រូវគេសួរសំណួរដែលមនុស្សក្នុងតំបន់ផ្សាយប្រហែលជាសួរ។ ក្នុងការសម្ដែងទី១ អ្នកផ្សាយឆ្លើយសំណួរយ៉ាងត្រឹមត្រូវ ប៉ុន្តែមិនប្រើគម្ពីរទេ។ ក្នុងការសម្ដែងទី២ អ្នកផ្សាយប្រើគម្ពីរដើម្បីផ្ដល់ចម្លើយ។ ចូរអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់អំពីអ្វីដែលយើងអាចធ្វើ ពេលដែលមិនដឹងថាចម្លើយនោះនៅក្នុងខគម្ពីរណា។
១៥ នាទី: «ការចែកសំបុត្រអញ្ជើញសម្រាប់ពិធីរំលឹកចាប់ផ្ដើមនៅថ្ងៃទី២ ខែមេសា»។ សំណួរនិងចម្លើយ។ សូមចែកសំបុត្រអញ្ជើញមកពិធីរំលឹកដល់អ្នកផ្សាយទាំងអស់គ្នាម្នាក់មួយសន្លឹក រួចមកបញ្ជាក់អំពីអ្វីដែលចែងក្នុងសំបុត្រនោះ។ សូមពន្យល់អំពីការរៀបចំដើម្បីចែកសំបុត្រនោះនៅតំបន់ផ្សាយ។ ធ្វើការសម្ដែងមួយ។
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន