កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមីនា
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី២ វគ្គ៧-១០ ប្រអប់នៅទំព័រ១៧ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូប ១១-១៥ (១០នាទី)
ទី១: យ៉ូប ១៣:១-២៨ (៤នាទី ឬខ្លីជាង)
ទី២: តើយើងអាចយកតម្រាប់តាមសេចក្ដីជំនឿរបស់ស្តេចយ៉ូសៀសយ៉ាងដូចម្ដេច?—my រឿងទី៧៣ (៥នាទី)
ទី៣: អ្នកថ្វាយបង្គំពិតមិនមែនជារបស់ផងលោកីយ៍—bh ទំព័រ១៧២ វគ្គ១២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ សូមប្រាប់អំពីឧបករណ៍ផ្សាយសម្រាប់ខែមេសា ហើយធ្វើការសម្ដែងបង្ហាញអំពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរ ពេលត្រឡប់ទៅជួបអ្នកដែលបានទទួលទស្សនាវដ្ដី។
១០ នាទី: ការគាំទ្រកិច្ចការរាជាណាចក្ររបស់ព្រះក្នុងតំបន់និងនៅទូទាំងពិភពលោក។ សុន្ទរកថាដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ២០០៧ ទំព័រ៧ វគ្គ១រហូតដល់ទំព័រ៨ វគ្គ២។
១០ នាទី: ចូររៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីខែមេសា។ ការពិគ្រោះ។ សូមចំណាយពេលមួយឬពីរនាទីដើម្បីបញ្ជាក់អំពីអត្ថបទខ្លះៗក្នុងទស្សនាវដ្ដី។ បន្ទាប់មកជ្រើសរើសអត្ថបទពីរឬបី ហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់អំពីសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់ប្រហែលជានឹងយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ ធ្វើការសម្ដែងបង្ហាញពីរបៀបដែលយោបល់នីមួយៗអាចយកមកប្រើ។
១០ នាទី: «តើអ្នកធ្លាប់បម្រើជាអ្នកត្រួសត្រាយពេញពេលឬទេ?»។ សំណួរនិងចម្លើយ។ ប្រសិនបើមាន សូមសម្ភាសអ្នកត្រួសត្រាយពេញពេលម្នាក់យ៉ាងខ្លីដែលបានឈប់ត្រួសត្រាយពេញពេល ហើយឥឡូវដោយសារស្ថានភាពរបស់គាត់ផ្លាស់ប្ដូរ នោះគាត់បានចាប់ផ្ដើមត្រួសត្រាយពេញពេលឡើងវិញ។ តើអ្វីបានផ្ដល់លទ្ធភាពឲ្យគាត់ធ្វើត្រួសត្រាយម្ដងទៀត? តើគាត់បានទទួលពរអ្វីខ្លះ?
ចម្រៀងលេខ៦ និងសេចក្ដីអធិដ្ឋាន