កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៧ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមិថុនា
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៦ វគ្គ៨-១៤ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ៥២-៥៩ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ «តើខ្ញុំគួររាប់ម៉ោងក្នុងកិច្ចផ្សព្វផ្សាយយ៉ាងដូចម្ដេច?»។ សុន្ទរកថាដោយអ្នកចាស់ទុំ។ បន្ទាប់ពីសុន្ទរកថា សូមធ្វើការសម្ដែងដោយប្រើគំរូពាក្យផ្សាយនៅទំព័រទី៦ អំពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍សប្ដាហ៍ដំបូងក្នុងខែកក្កដា ហើយលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួម។
១០ នាទី: រៀបចំផ្ដល់ទស្សនាវដ្ដីក្នុងខែកក្កដា។ ជាការពិគ្រោះ។ សូមចំណាយពេលមួយឬពីរនាទីដើម្បីរៀបរាប់យ៉ាងខ្លីអំពីអត្ថបទក្នុងទស្សនាវដ្ដី។ បន្ទាប់មកជ្រើសរើសអត្ថបទពីរឬបីហើយអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ ថាតើសំណួរនិងបទគម្ពីរអ្វីដែលពួកគាត់នឹងយកមកប្រើដើម្បីផ្ដល់ទស្សនាវដ្ដី។ សូមធ្វើការសម្ដែងអំពីរបៀបដែលអាចផ្ដល់ទស្សនាវដ្ដី។
១៥ នាទី: ផែនទីនៅសម័យគម្ពីរ។ សុន្ទរកថាអំពីផែនទីដែលមាននៅក្នុងសេចក្ដីបកប្រែពិភពលោកថ្មី។ សូមពន្យល់ពីរបៀបដែលផែនទីនេះអាចជួយឲ្យការសិក្សាផ្ទាល់ខ្លួនកាន់តែស៊ីជម្រៅថែមទៀត និងជួយសិស្សគម្ពីរឲ្យយល់ពីព្រឹត្ដិការណ៍ផ្សេងៗដែលមានក្នុងបទគម្ពីរ។ ធ្វើការសម្ដែងមួយដែលអ្នកផ្សាយកំពុងប្រើផែនទីពេលសិក្សាផ្ទាល់ខ្លួន។
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន