ប្រអប់សំណួរ
◼ តើកិច្ចបម្រើព្រះគួរចែកដល់អ្នកណាខ្លះ?
កិច្ចបម្រើព្រះត្រូវបន្តរៀបចំឡើងដើម្បីជួយនិងលើកទឹកចិត្តដល់ពួកអ្នកដែលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ ហេតុនេះកិច្ចបម្រើព្រះមិនត្រូវបានចែកជូនជាទូទៅឡើយ។ អស់អ្នកដែលទទួលការជ្រមុជទឹកហើយ និងអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកគួរទទួលបានកិច្ចបម្រើព្រះមួយច្បាប់។ ពួកអ្នកដែលចូលរួមប្រជុំអប់រំកិច្ចបម្រើជាទៀងទាត់ ដែលកំពុងរីកចម្រើនហើយមានបំណងចូលរួមក្នុងកិច្ចបម្រើផ្សាយ នោះគួរទទួលបានកិច្ចបម្រើព្រះមួយច្បាប់ដែរ។ សូមតម្កល់ទុកកិច្ចបម្រើព្រះមួយច្បាប់ក្នុងបណ្ណាល័យសម្រាប់ក្រុមជំនុំ។ មិនត្រូវឲ្យកិច្ចបម្រើព្រះដល់អ្នកដែលបានត្រូវបណ្ដាច់មិត្តភាពឡើយ។
ក្រុមជំនុំខ្លះធ្វើបញ្ជីឈ្មោះអ្នកដែលអាចទទួលបាននូវកិច្ចបម្រើព្រះ ហើយចែកទៅតាមក្រុមផ្សព្វផ្សាយនីមួយៗ។ បញ្ជីឈ្មោះនេះជួយអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយឲ្យងាយស្រួលក្នុងការចែកកិច្ចបម្រើព្រះដល់សមាជិកក្រុមរបស់គាត់។ ប្រហែលជាគាត់វាយឈ្មោះនឹងកុំព្យូទ័រឬសរសេរយ៉ាងផ្ចិតផ្ចង់នូវឈ្មោះរបស់បុគ្គលម្នាក់ៗលើកិច្ចបម្រើព្រះដែលត្រូវចែកជូននោះ។ បុគ្គលម្នាក់ៗដែលទទួលកិច្ចបម្រើព្រះត្រូវថែរក្សាវាឲ្យបានល្អ ហើយប្រើវាសម្រាប់រៀបចំកិច្ចប្រជុំអប់រំកិច្ចបម្រើនិងកិច្ចផ្សព្វផ្សាយ។ បងប្អូនជាច្រើននាក់បានទទួលប្រយោជន៍ពីការរក្សាទុកកិច្ចបម្រើព្រះជាឯកសារផ្ទាល់ខ្លួនពេលដែលត្រូវការស្រាវជ្រាវនៅពេលក្រោយ។