ប្រអប់សំណួរ
◼ តើព័ត៌មានអ្វីខ្លះដែលយើងត្រូវបិទនៅលើក្ដារព័ត៌មានក្នុងក្រុមជំនុំ?
ក្ដារព័ត៌មានដែលមាននៅក្នុងសាលប្រជុំ គឺសម្រាប់ផ្ដល់ព័ត៌មានអំពីសកម្មភាពរបស់ក្រុមជំនុំ។ អ្វីក៏ដោយដែលត្រូវបិទលើក្ដារព័ត៌មានត្រូវមានការយល់ព្រមពីអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំជាមុនសិន។
ជាធម្មតានៅក្ដារព័ត៌មានមានបិទដូចជា: កាលវិភាគនៃសាលាកិច្ចបម្រើផ្សាយ ការប្រជុំអប់រំកិច្ចបម្រើ និងឈ្មោះអ្នកដែលមានចំណែកក្នុងប្រជុំទាំងនោះ បញ្ជីឈ្មោះអ្នកដែលត្រូវថ្លែងសុន្ទរកថាសាធារណៈ ចំណងជើងសុន្ទរកថា ឈ្មោះអ្នកបើកកម្មវិធីប្រជុំ និងអ្នកដែលត្រូវអានទស្សនាវដ្ដីប៉មយាម ឈ្មោះសមាជិកក្រុមផ្សព្វផ្សាយនិងកន្លែងសម្រាប់ប្រជុំដើម្បីទៅផ្សព្វផ្សាយ សំបុត្ររបស់អ្នកត្រួតពិនិត្យមណ្ឌលដែលប្រាប់អំពីទស្សនកិច្ចរបស់គាត់ និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងទស្សនកិច្ចនេះ ព័ត៌មានស្តីអំពីសន្និបាតនិងមហាសន្និបាតដែលនឹងត្រូវធ្វើឡើង និងកម្មវិធីសម្អាតសាលប្រជុំ។ ជួនកាលការិយាល័យសាខាណែនាំពួកអ្នកចាស់ទុំឲ្យបិទសំបុត្រខ្លះនិងអ្វីផ្សេងទៀតនៅលើក្ដារព័ត៌មាន។ បើមានកិច្ចការពិសេសណាមួយ ក្រុមអ្នកចាស់ទុំអាចសម្រេចឲ្យបិទលើក្ដារព័ត៌មានដែរ។
ទោះជាមានការជូនដំណឹងយ៉ាងខ្លីអំពីកម្មវិធីអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅសាលប្រជុំក៏ដោយ ក៏មិនត្រូវបិទកម្មវិធីនោះនៅលើក្ដារព័ត៌មានដែរ ហើយក៏មិនត្រូវបិទសេចក្ដីជូនដំណឹងអំពីការជួបជុំគ្នាជប់លៀង ឬដំណើរកម្សាន្តណាមួយឡើយ ពីព្រោះអ្វីទាំងនេះមិនមែនជាសកម្មភាពរបស់ក្រុមជំនុំទេ។
អ្វីដែលបិទលើក្ដារព័ត៌មានត្រូវមានរបៀបរៀបរយ និងគួរឲ្យចាប់អារម្មណ៍ចង់មើល។ ក្ដារព័ត៌មានគួរមានទំហំធំល្មមដើម្បីបិទអ្វីៗចាំបាច់ដែលបានរៀបរាប់ខាងលើនេះ។ កម្មវិធីណាដែលផុតកំណត់ ឬដែលក្រុមជំនុំដឹងជាទូទៅហើយ គួរតែឆាប់ដកចេញ។ ក្នុងករណីដែលមានក្រុមជំនុំច្រើនប្រើសាលប្រជុំតែមួយ ក្រុមជំនុំនីមួយៗនោះគួរមានក្ដារព័ត៌មានផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា ឬត្រូវកំណត់ផ្នែកមួយរបស់ក្ដារព័ត៌មាន ហើយនៅលើក្ដារព័ត៌មានត្រូវសរសេរឲ្យច្បាស់ថាជាព័ត៌មានរបស់ក្រុមជំនុំមួយណា។ អ្នកចាត់ចែងកិច្ចការរបស់ពួកអ្នកចាស់ទុំ ឬអ្នកដែលនៅក្រោមការដឹកនាំរបស់គាត់ ត្រូវពិនិត្យមើលក្ដារព័ត៌មានឲ្យបានទៀងទាត់ដើម្បីឲ្យប្រាកដថាព័ត៌មានដែលបិទនោះមិនទាន់ផុតកំណត់ សមត្រឹមត្រូវ ហើយមានរបៀបរៀបរយ។