កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២០ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែមិថុនា
ចម្រៀងលេខ១៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៦ វគ្គ១-៧ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ៤៥-៥១ (១០នាទី)
ទី១: ទំនុកតម្កើង ៤៨:១–៤៩:៩ (៤នាទី ឬខ្លីជាង)
ទី២: តើព្រះយេហូវ៉ាសណ្ដាប់សេចក្ដីអធិដ្ឋានទាំងអស់ឬ?—bh ទំព័រ១៩១-១៩៣ វគ្គ៥-៨ (៥នាទី)
ទី៣: ទោះជាមានការបង្ខិតបង្ខំឬសេចក្ដីល្បួងក៏ដោយ តើយើងត្រូវការអ្វីដើម្បីរក្សាការពារជំនឿរបស់យើង?—my រឿងទី៧៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ឧបករណ៍ផ្សាយសម្រាប់ខែកក្កដា។ ជាការពិគ្រោះ។ ចូររៀបរាប់ដោយសង្ខេបពីឧបករណ៍ផ្សាយសម្រាប់ខែកក្កដា។ បន្ទាប់មក សូមធ្វើការសម្ដែងមួយឬពីរ អំពីរបៀបស្នើផ្ដល់។
១០ នាទី: ពាក្យសរសើរចេញពីមាត់ក្មេងតូចៗ។ (ម៉ាថ. ២១:១៥, ១៦) សុន្ទរកថាដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ប្រអប់នៅទំព័រ៣០-៣១។ បន្ទាប់ពីពិភាក្សាអំពីបទពិសោធន៍នីមួយៗហើយ អញ្ជើញអ្នកស្ដាប់ឲ្យយោបល់អំពីមេរៀនដែលអាចទាញយកពីបទពិសោធន៍ទាំងនេះ។ សូមពិគ្រោះអំពីស្ថានភាពណាខ្លះដែលប្អូនៗយុវវ័យអាចឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយនៅឯសាលារៀន។
១០ នាទី: «ប្រអប់សំណួរ»។ ជាការពិគ្រោះ។
ចម្រៀងលេខ១៦ និងសេចក្ដីអធិដ្ឋាន