បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៨ ទំ. ៣
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ការរក្សាឲ្យមានភាពថ្លៃថ្នូរនិងអំណរនៅថ្ងៃមង្គលការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • របៀបរៀបអាហ៍ពិហ៍ត្រឹមត្រូវចំព្រះនិងមនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរឲ្យការប្រព្រឹត្ដទាំងអស់បង្ហាញពីជំនឿរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ពេលរៀបគម្រោងសម្រាប់អាពាហ៍ពិពាហ៍ សូមជៀសវាងពីឥទ្ធិពលរបស់ពិភពលោកនេះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
២០០៨ កិច្ចបម្រើព្រះ
km ១១/០៨ ទំ. ៣

ប្រអប់​សំណួរ

◼ ប្រសិនបើ​កូនក្រមុំ​កូន​កំលោះ​មាន​បំណង​ចង់​រៀប​អាពាហ៍ពិពាហ៍​នៅ​សាល​ប្រជុំ តើ​ពួក​គាត់​គួរ​ពិភាក្សា​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​ពី​រឿង​អ្វី​ខ្លះ?

ការ​រៀប​អាពាហ៍ពិពាហ៍​ដែល​រៀប​ចំ​ឡើង​តាម​គោលការណ៍​ក្នុង​គម្ពីរ នាំ​មក​នូវ​ការ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​សាល​ប្រជុំ​គួរ​ប្រព្រឹត្ត​ឡើង​យ៉ាង​ដូច្នោះ​ដែរ។ នេះ​អាច​បង្ហាញ​មនុស្ស​ក្នុង​សង្គម​ឲ្យ​ឃើញ​ច្បាស់​អំពី​អង្គការ​យើង។ ដូច្នេះ គួរ​ធ្វើ​«​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់លំដោយ​»។ ហេតុ​នេះ ជា​ការ​សមរម្យ​ឲ្យ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នោះ ពិគ្រោះ​ជា​មួយ​សាមី​ខ្លួន​អំពី​រឿង​ណាខ្លះ​ដែល​ទាក់​ទង​នឹង​ពិធី​មង្គល​ការ​របស់​ពួក​គេ មុន​នឹង​សម្រេច​ឲ្យ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ។—១កូ. ១៤:៤០

សាមី​ខ្លួន​ដែល​មាន​បំណង​ចង់​រៀប​អាពាហ៍ពិពាហ៍​នៅ​សាល​ប្រជុំ គួរ​សរសេរ​ពាក្យ​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​ខាង​កិច្ច​បម្រើ​នៃ​ក្រុម​ជំនុំ​ដែល​គាត់​ចង់​ប្រើ។ ពួក​គេ​ត្រូវ​ផ្ញើ​សំបុត្រ​ស្នើ​សុំ​នោះ ឲ្យ​បាន​យូរ​ខែ​ទុក​ជា​មុន និង​គួរ​បញ្ជាក់​ពី​ថ្ងៃ​ខែ ហើយ​ម៉ោង​ណា​ដែល​ពួក​គាត់​ចង់​ប្រើ​សាល​ប្រជុំ​នោះ ឲ្យ​បាន​ត្រឹម​ត្រូវ​ច្បាស់​លាស់។ ពួក​គេ​ត្រូវ​ដឹង​ថា ពួក​អ្នក​ចាស់​ទុំ​នឹង​មិន​ផ្លាស់​ប្ដូរ​កម្មវិធី​ប្រជុំ ដើម្បី​រៀប​ចំ​ពិធី​មង្គល​ការ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ​កូន​កំលោះ​និង​កូនក្រមុំ​ត្រូវ​ជា​មនុស្ស​ដែល​មាន​ជំហរ​រឹង​មាំ ហើយ​រស់​នៅ​ស្រប​តាម​គោលការណ៍​ក្នុង​គម្ពីរ និង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​សុចរិត​របស់​ព្រះ​យេហូវ៉ា។

សូម​ប្រាកដ​ថា​ការ​រៀប​ចំ​ពិធី​មង្គល​ការ​នោះ នាំ​មក​នូវ​ការ​លើក​កិត្ដិយស​ព្រះ​របស់​យើង។ សាមី​ខ្លួន​ការ​គួរ​ពិគ្រោះ​ពី​ការ​រៀប​ចំ​ពិធី​មង្គល​ការ​ជា​មួយ​គណៈកម្មាធិការ​ខាង​កិច្ច​បម្រើ មុន​នឹង​សម្រេច​ធ្វើ​អ្វី​ខ្លះ។ ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​បង្ខំ​សាមី​ខ្លួន​ការ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​ខ្លួន​ស្តី​ពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​នោះ​ទេ ក៏​ប៉ុន្តែ​បើ​មាន​អ្វី​មិន​សមរម្យ សាមី​ខ្លួន​ការ​គួរ​ធ្វើ​តាម​យោបល់​ដែល​អ្នក​ចាស់​ទុំ​ផ្ដល់​ឲ្យ។ មាន​តែ​បទ​ភ្លេង​ពី​បទ​ភ្លេង​រាជាណាចក្រ ឬ​ពី​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ដែល​អាច​យក​មក​ចាក់​ស្ដាប់។ ការ​តុបតែង​សាល​ប្រជុំ​ឬ​កៅអី គួរ​មាន​ការ​អនុញ្ញាត​ជា​មុន។ ប្រសិនបើ​មាន​ការ​ថត​រូប​ឬ​វីដេអូ គួរ​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ភាព​ថ្លៃ​ថ្នូរ។ ពួក​អ្នក​ចាស់​ទុំ​ប្រហែលជា​អាច​អនុញ្ញាត​ឲ្យ​ហាត់​សម​នៅ​សាល​ប្រជុំ​ជា​មុន​សិន​បាន ប្រសិនបើ​មិន​រំខាន​ដល់​កម្មវិធី​ណាខ្លះ​របស់​ក្រុម​ជំនុំ។ មិន​គួរ​ឲ្យ​មាន​បិទ​សេចក្ដី​អញ្ជើញ​លើ​ក្ដារខៀន​ព័ត៌​មាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ចាស់​ទុំ​អាច​ប្រកាស​ជូន​ដំណឹង​យ៉ាង​ខ្លី​ចំពោះ​បង​ប្អូន​ក្នុង​អំឡុង​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ ថា​នឹង​មាន​ការ​រៀប​ចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​សាល​ប្រជុំ។

ទោះ​បី​ជា​មិន​មែន​ជា​សេចក្ដី​តម្រូវ​ឲ្យ​អ្នក​កំដរ​ខាង​ប្រុស ឬ​ខាង​ស្រី​ជា​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ក្ដី គឺ​មិន​សមរម្យ​ទេ បើ​អ្នក​កំដរ​ទាំង​នោះ​មាន​របៀប​រស់​នៅ​មិន​ល្អ​តាម​គោលការណ៍​ក្នុង​គម្ពីរ ឬ​មាន​កិរិយា​ប្រព្រឹត្ត​មិន​គួរ​សម ដែល​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​ចូល​រួម​ឆ្ងល់​ពី​មូលហេតុ​ជ្រើស​រើស​បុគ្គល​បែប​នោះ។ ប្រសិនបើ​អាច​ធ្វើ​បាន គួរ​ឲ្យ​អ្នក​ចាស់​ទុំ​ជា​អ្នក​ថ្លែង​សុន្ទរកថា​នៅ​ពិធី​មង្គល​ការ។ ពួក​អ្នក​ចាស់​ទុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ខាង​ការ​បង្រៀន​បណ្ដាំ​របស់​ព្រះ។ ដូច្នេះ ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​លើក​នូវ​ចំណុច​សំខាន់​ៗ​ពី​គោលការណ៍​ក្នុង​គម្ពីរ​ដែល​អាច​អនុវត្ត​ក្នុង​ឱកាស​ដ៏​សំខាន់​នេះ។—១ធី. ៣:២

អ្នក​ចាស់​ទុំ​ដែល​ជា​អ្នក​ថ្លែង​សុន្ទរកថា​នៅ​ពិធី​មង្គល​ការ​ត្រូវ​ដឹង​ទុក​ជា​មុន​នូវ​របៀប​ចាត់​ចែង​ផ្សេង​ៗ​ក្នុង​ពិធី​មង្គល​ការ​នោះ។ គាត់​ជួប​ជា​មួយ​សាមី​ខ្លួន​ទាំង​សង​ខាង​ដើម្បី​សួរ​នាំ​អំពី​សីលធម៌​ល្អ​ក្នុង​អំឡុង​ពេល​ពួក​គេ​ដើរ​លេង​ជា​គូ ហើយ​ពួក​គេ​ក៏​គួរ​ជម្រាប​អ្នក​ចាស់​ទុំ​ដោយ​ឥត​លាក់​លាម​ផង​ដែរ។ ប្រសិនបើ កូន​កំលោះ​និង​កូនក្រមុំ​ធ្លាប់​រៀប​ការ​រួច​ហើយ ពួក​គេ​គួរ​បង្ហាញ​ភ័ស្តុតាង​ថា​ខ្លួន​បាន​ធ្វើ​តាម​ច្បាប់​ក្នុង​គម្ពីរ ហើយ​ថា​ពួក​គេ​ក៏​មាន​សិទ្ធិ​អាច​នឹង​រៀប​ការ​ស្រប​តាម​ច្បាប់​រាជការ​ផង​ដែរ។ (​ម៉ាថ. ១៩:៩​) នេះ​ក៏​រួម​បញ្ចូល ការ​បង្ហាញ​អ្នក​ចាស់​ទុំ​នូវ​លិខិត​លែង​លះ​គ្នា​ផង​ដែរ។

ពេល​ដែល​សាមី​ខ្លួន​ទាំង​សង​ខាង​ពិភាក្សា​គ្នា​ដោយ​ចំហ និង​សហការ​គ្នា​យ៉ាង​អស់ពី​ចិត្ត​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ នោះ​ពិធី​មង្គល​ការ​នឹង​ជា​ទី​ដ៏​សប្បាយ​រីករាយ​ចំពោះ​ទាំង​អស់​គ្នា។—សុ. ១៥:២២; ហេ. ១៣:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក