តើអ្នកមើលក្ដារព័ត៌មានជារឿយៗទេ?
ពួកអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ និងបងប្អូនឯទៀតដែលមានភារកិច្ចក្នុងក្រុមជំនុំ ពួកគាត់មើលក្ដារព័ត៌មានជារឿយៗដើម្បីដឹងថាពួកគាត់មានភារកិច្ចណាមួយនៅពេលណា។ ក៏ប៉ុន្តែ នៅលើក្ដារនោះមានព័ត៌មានសំខាន់ៗសម្រាប់បងប្អូនទាំងអស់ក្នុងក្រុមជំនុំ។ តើអ្នកដឹងទេពេលណាដល់វេនអ្នកមានភារកិច្ចសម្អាតសាលប្រជុំ? តើមានសំបុត្រសំខាន់ៗរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬការិយាល័យសាខាសម្រាប់ក្រុមជំនុំឬទេ? តើអ្នកដឹងចំណងជើងសុន្ទរកថាសាធារណៈនៅសប្ដាហ៍នេះ ដើម្បីអ្នកអាចអញ្ជើញសិស្សគម្ពីរមកស្ដាប់ទេ? តើមានការផ្លាស់ប្ដូរកម្មវិធីប្រជុំឬក្រុមផ្សព្វផ្សាយរបស់អ្នកទេ? ព័ត៌មានជាច្រើនទាំងនេះមិនត្រូវជម្រាបជូននៅកិច្ចប្រជុំទៀតទេ ហើយក៏ប្រហែលជាពួកអ្នកចាស់ទុំមិនអាចប្រាប់ដល់បងប្អូនអ្នកផ្សព្វផ្សាយម្នាក់ៗបានដែរ។ ដូច្នេះ យើងគួរមើលនៅលើក្ដារព័ត៌មានជារឿយៗ។ ប្រសិនបើយើងតែងតែមើលក្ដារព័ត៌មានជារឿយៗ នោះយើងអាចធ្វើការទាំងអស់«យ៉ាងត្រឹមត្រូវ និងដោយរបៀបរៀបរយ»។—១កូ. ១៤:៤០