«សហស្សវត្សរ៍ថ្មី តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?»
១ មនុស្សទូទាំងពិភពលោកបានគិតអំពីសំនួរនេះ។ ទោះបីមនុស្សជាតិបានសម្រេចការជាច្រើនយ៉ាងក្នុងកំឡុងប៉ុន្មានសតវត្សរ៍មុននេះក៏ដោយ មនុស្សបានស្រងាកចិត្តពីព្រោះបញ្ហាបឋមៗដែលបានធ្វើទុក្ខទោសដល់មនុស្សជាតិអស់រាប់សហស្សវត្សរ៍ទៅហើយគឺនៅមានដដែល។ (យ៉ូប ១៤:១; ទំនុកដំកើង ៩០:១០) តើមនុស្សជាតិអាចរកឃើញការសម្រាលទុក្ខពីប្រភពណា?
២ ក្នុងកំឡុងខែតុលានិងវិច្ឆិកា យើងនឹងមានឱកាសពិសេសដើម្បីជួយផ្ដល់ដល់អ្នកជិតខាងរបស់យើងនូវចម្លើយមួយចំពោះសំនួរនោះ។ តើយើងនឹងធ្វើអ៊ីចឹងយ៉ាងដូចម្ដេច? ដោយការចែកចាយដំណឹងព្រះរាជាណាចក្រលេខ៣៦។ នោះមានចំណងជើងថា៖ «សហស្សវត្សរ៍ថ្មី តើសហស្សវត្សរ៍នេះមានអនាគតបែបណាសំរាប់អ្នក?»។ នៅដើមខែតុលា យើងនឹងស្នើផ្ដល់ ទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក!។ ក្រោយនោះ ចាប់ពីថ្ងៃច័ន្ទ ទី១៦ ខែតុលា រហូតដល់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា យើងនឹងចូលរួមក្នុងការចែកចាយជាទូទៅក្នុងតំបន់នូវដំណឹងព្រះរាជាណាចក្រលេខ៣៦។ ក្នុងកំឡុងប្រតិបត្ដិការផ្សាយប្រកាសនេះ យើងនឹងប្រមូលអារម្មណ៍ទៅលើការចែកចាយដំណឹងព្រះរាជាណាចក្រលេខ៣៦នៅថ្ងៃធ្វើការ។ នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ យើងនឹងផ្ដល់នោះជាមួយគ្នានឹងទស្សនាវដ្ដីថ្មីៗ។
៣ តើអ្នកនឹងរួមចំណែកយ៉ាងពេញលេញឬទេ? ពួកអ្នកចាស់ទុំ អ្នកងារជំនួយ និងអ្នកត្រួសត្រាយគួរនាំមុខក្នុងប្រតិបត្ដិការផ្សាយប្រកាសនេះ ពីព្រោះពួកគាត់គឺជាអ្នកដែលនាំមុខក្នុងកិច្ចផ្សាយ។ អ្នកផ្សាយជាច្រើននាក់បានកែតំរូវកិច្ចការរបស់គេ ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងមួយខែឬក៏ទាំងពីរខែនៃការចែកចាយនេះ។ អ្នកឯទៀតបានរៀបចំចំណាយពេលច្រើនជាងធម្មតាក្នុងកិច្ចផ្សាយ។
៤ ពួកអ្នកដឹកនាំការសិក្សាសៀវភៅតាមក្រុមជំនុំអាចជួយក្នុងការលើកទឹកចិត្តសមាជិកទាំងអស់ក្នុងក្រុមរបស់គាត់ឲ្យរួមចំណែកយ៉ាងពេញលេញក្នុងការចែកចាយដំណឹងព្រះរាជាណាចក្រលេខ៣៦។ ប្រហែលជានឹងមានអ្នកផ្សាយខ្លះដែលបានទៅជាឥតសកម្មក្នុងកិច្ចបំរើ។ ពួកអ្នកចាស់ទុំគួរទៅលេងអ្នកផ្សាយបែបនេះដើម្បីឲ្យពួកគាត់ដឹងខ្លួនថាពួកគេចង់ធ្វើអ្វីដែលអាចធ្វើទៅបានដើម្បីជួយពួកគាត់។ ប្រហែលជាអាចមានការរៀបចំដើម្បីឲ្យមានអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនទៅជាមួយនឹងអ្នកឥតសកម្មក្នុងកិច្ចផ្សាយបំរើក្នុងកំឡុងខែទាំងនេះ។ ដោយមានការសម្ដែងដ៏ងាយស្រួលនូវរបៀបផ្ដល់ឲ្យដំណឹងព្រះរាជាណាចក្រលេខ៣៦ អាចជាអ្វីដែលនឹងធ្វើអ្នកផ្សាយទាំងនេះមានសកម្មភាពឡើងវិញ។
៥ នេះនឹងជាឱកាសល្អដើម្បីចាប់ផ្ដើមចូលរួមក្នុងកិច្ចបំរើសំរាប់សិស្សព្រះគម្ពីរដែលបានរៀនជិតចប់សៀវភៅចំណេះ ហើយមានគុណវុឌ្ឍិគ្រប់គ្រាន់ឲ្យធ្វើជាអ្នកផ្សាយមិនទាន់ជ្រមុជទឹក។ សូម្បីតែក្មេងៗអាចរួមចំណែកយ៉ាងល្អប្រសើរក្នុងកិច្ចការដ៏គួរឲ្យរំភើបនេះដែរ។
៦ គ្រាន់តែត្រូវការតែពាក្យសម្ដែងដ៏ខ្លីស្រួលនិយាយប៉ុណ្ណោះ។ អ្នកប្រហែលជាអាចនិយាយថា៖
◼ «ខ្ញុំបានស្ម័គ្រចិត្តចំណាយពេលរបស់ខ្ញុំដើម្បីជួយចែកចាយសារដ៏សំខាន់នេះដល់គ្រប់គ្រួសារនៅ[ប្រាប់ឈ្មោះប្រទេសឬក៏ទីក្រុង]។ ខ្ញុំសូមជូនអ្នកមួយច្បាប់។ សូមអាន។ ប្រហែលជាមានប្រយោជន៍បើសិនជាមិនយកកាតាបផ្សព្វផ្សាយទៅជាមួយ ពេលកំពុងតែចែកចាយដំណឹងព្រះរាជាណាចក្រលេខ៣៦។
៧ កិច្ចប្រជុំផ្សព្វផ្សាយដែលបានត្រូវរៀបចំយ៉ាងល្អ: ពួកអ្នកចាស់ទុំត្រូវចាត់ចែងការរៀបចំផ្សព្វផ្សាយដើម្បីឲ្យដឹងថា នោះគឺជាការងាយស្រួលនិងមានប្រយោជន៍។ ជាពិសេស អ្នកត្រួតពិនិត្យកិច្ចបំរើគួរធ្វើឲ្យប្រាកដថា មានតំបន់ផ្សាយពីផ្ទះមួយទៅផ្ទះមួយនិងតំបន់ខាងជំនួញមានគ្រប់គ្រាន់ ដើម្បីឲ្យទាំងអស់គ្នាអាចរួមចំណែកពេញលេញក្នុងកិច្ចការនេះ។ ពេលអាចធ្វើទៅបាន នោះកិច្ចប្រជុំផ្សព្វផ្សាយគួរត្រូវរៀបចំសំរាប់រៀងរាល់ថ្ងៃធ្វើការ សំរាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ និងសំរាប់ពេលល្ងាចផងដែរ។ ការរៀបចំអាចត្រូវធ្វើសំរាប់ពេលល្ងាចប្រយោជន៍ដល់សិស្សសាលា អ្នកដែលធ្វើការផ្លាស់វេន និងអ្នកឯទៀត។
៨ អ្វីដែលគួរធ្វើចំពោះផ្ទះដែលម្ចាស់អត់នៅ: គោលបំណងរបស់យើងគឺចង់និយាយជាមួយម្ចាស់ផ្ទះច្រើនបំផុតតាមតែលទ្ធភាព។ បើសិនជាគ្មានអ្នកណានៅផ្ទះពេលយើងទៅ នោះកត់អាស័យដ្ឋានផ្ទះនោះនិងទៅនៅម៉ោងផ្សេង។ ទំរាំដល់សប្ដាហ៍ចុងក្រោយនៃប្រតិបត្ដិការផ្សាយប្រកាសនេះ បើសិនជាយើងមិនបានជួបម្ចាស់ផ្ទះនោះទេ អ្នកអាចដាក់ដំណឹងព្រះរាជាណាចក្រលេខ៣៦មួយច្បាប់ទុកឲ្យគេនៅកន្លែងមួយ ដែលអស់អ្នកដើរកាត់មុខផ្ទះនោះមិនអាចមើលឃើញបាន។ ពួកអ្នកចាស់ទុំអាចណែនាំក្រុមជំនុំឲ្យដាក់ដំណឹងព្រះរាជាណាចក្រលេខ៣៦មួយច្បាប់នៅឯផ្ទះដែលម្ចាស់អត់នៅ ពេលគេទៅលេងផ្ទះនោះលើកដំបូង ឬពេលដែលកំពុងតែផ្សព្វផ្សាយនៅតំបន់ជនបទ និងតំបន់ដែលធំពេកមិនអាចផ្សព្វផ្សាយអស់ក្នុងកំឡុងពេលប្រតិបត្ដិការផ្សាយប្រកាសនេះ។
៩ ចូរចាប់ផ្ដើមធ្វើការចុះ! ក្រុមជំនុំទាំងឡាយគួរខិតខំផ្សព្វផ្សាយតំបន់របស់គេឲ្យអស់ មុនប្រតិបត្ដិការផ្សាយប្រកាសនេះចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា។ បើសិនជាតំបន់ផ្សាយរបស់អ្នកគឺធំពេក អ៊ីចឹងអ្នកផ្សាយខ្លះអាចផ្សព្វផ្សាយម្នាក់ឯងនៅកន្លែងណាដែលសមត្រឹមត្រូវនិងមានសុវត្ថិភាព។ ការរៀបចំបែបនេះនឹងនាំឲ្យរកឃើញអ្នកដែលគួរនឹងទទួលសារនេះងាយស្រួលជាង។ ធ្វើឲ្យប្រាកដដែលអ្នកកត់បញ្ជីបានច្បាស់លាស់ពីអស់អ្នកចាប់អារម្មណ៍ដែលអ្នកបានរកឃើញ។
១០ ពួកអ្នកចាស់ទុំគួរគ្រោងទុកជាមុននៅចំនួនទស្សនាវដ្ដីដែលក្រុមជំនុំនឹងត្រូវការ ហើយសូមចំនួននោះតែម្ដង។ មិនចាំបាច់សូមដំណឹងព្រះរាជាណាចក្រលេខ៣៦ទេ ពីព្រោះមានមួយចំនួនដែលនឹងត្រូវផ្ញើទៅក្រុមជំនុំនិមួយៗ។ អ្នកត្រួសត្រាយពិសេស ពេញពេល និងជំនួយនឹងទទួល២៥០ច្បាប់ម្នាក់ដើម្បីចែកចាយ ហើយអ្នកផ្សាយក្រុមជំនុំនឹងទទួល៥០ច្បាប់ម្នាក់។ ដូច្នេះ តើអ្នកត្រៀមខ្លួនដោយរំភើបចិត្តចង់ចាប់ផ្ដើមក្នុងសកម្មភាពដ៏ពិសេសនេះទេ? យើងមានឯកសិទ្ធិប្រសើរណាស់ហ្ន៎! ដែលយើងអាចជួយអ្នកជិតខាងទាំងអស់របស់យើងស្គាល់នូវអ្វីដែលព្រះបានសន្យាចំពោះអនាគតឆាប់ៗខាងមុខនេះ។