ចែកចាយដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ឲ្យបានពាសពេញ
១ ខែតុលានិងវិច្ឆិកាជាខែដ៏រវល់សំរាប់យើងទាំងអស់គ្នា។ ក្នុង១១ថ្ងៃដំបូងនៃខែតុលា យើងនឹងផ្ដល់ការជាវសំរាប់ទស្សនាវដ្ដីប៉មយាម។ រួចហើយ ចាប់ពីថ្ងៃអាទិត្យទី១២ ខែតុលា ដល់ថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា យើងនឹងរួមគ្នាពាសពេញពិភពលោកចែកចាយដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។ នេះជាឯកសិទ្ធិរបស់យើងក្នុងការយកសារដ៏សំខាន់នេះទៅមនុស្សទាំងអស់ក្នុងតំបន់របស់យើង។ សារនេះជាចម្លើយនៃសំនួរ «តើមនុស្សទាំងអស់នឹងស្រឡាញ់គ្នាទៅវិញទៅមកទេ»? ក្នុងប្រតិបត្ដិការផ្សាយប្រកាសដ៏ពិសេសនេះ យើងនឹងចែកចាយដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ នៅថ្ងៃប្រចាំសប្ដាហ៍។ នៅចុងអាទិត្យ ពីលើការផ្សាយដំណឹងល្អព្រះរាជាណាចក្រ យើងនឹងផ្ដល់ទស្សនាវដ្ដីថ្មីៗ។
២ តើអ្នកណាដែលអាចមានចំណែក? ជាធម្មតា អ្នកចាស់ទុំជាអ្នកនាំមុខនៃការផ្សាយនេះ។ មនុស្សទាំងអស់គ្នាមានចិត្តរីករាយក្នុងការចែកចាយដំណឹងល្អព្រះរាជាណាចក្រ ហើយច្បាស់ជាមានអ្នកផ្សាយជាច្រើននឹងចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយ កំឡុងមួយខែ ឬទាំងពីរខែនៃប្រតិបត្ដិការផ្សាយប្រកាសនេះ។ អ្នកផ្សាយឯទៀតនឹងចង់ចំណាយពេលច្រើនជាងធម្មតាក្នុងកិច្ចបំរើ។
៣ តើអ្នកមានសិស្សដែលរៀនបានជ្រៅជ្រះនៃសៀវភៅរស់នៅជានិរន្តរ៍ ហើយនឹងមានគុណភាពនៅពេលឆាប់ៗក្នុងកិច្ចផ្សាយបំរើទេ? ប្រហែលជាគាត់អាចទៅជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក នៅពេលប្រតិបត្ដិការផ្សាយប្រកាសដំណឹងល្អព្រះរាជាណាចក្រ។ របៀបនិយាយដ៏ស្រួលមួយ គឺគ្រប់គ្រាន់ហើយដើម្បីបង្ហាញខិត្តប័ណ្ណ។ ជាឧទាហរណ៍ យើងអាចនិយាយថា៖ «សារនេះគឺសំខាន់ណាស់ដែលកំពុងចែកចាយពាសពេញពិភពលោកនៅខែនេះក្នុង១៦៩ភាសា។ ខ្ញុំចង់ឲ្យអ្នកមួយសន្លឹកសំរាប់អ្នកផ្ទាល់»។ សូម្បីតែក្មេងៗក៏អាចមានចំណែកក្នុងកិច្ចផ្សាយដ៏រំភើបចិត្តនេះដែរ។
៤ អ្នកបង្រៀនក្រុមសិក្សាគួរលើកទឹកចិត្តសមាជិកគ្រប់ៗគ្នាតាមក្រុម ដើម្បីឲ្យមានចំណែកពេញលេញក្នុងការផ្សាយដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។ គឺប្រហែលជាមានអ្នកផ្សាយដែលឥតសកម្ម តែអាចមានសកម្មម្ដងទៀតក្នុងកិច្ចផ្សាយ ប្រសិនបើពួកគេបានទទួលការលើកទឹកចិត្តនោះ។ មុនពេលប្រតិបត្ដិការផ្សាយ អ្នកចាស់ទុំគួរទៅលេងបុគ្គលបែបនេះ ដើម្បីធ្វើយ៉ាងណាក្នុងជួយគេឲ្យទៅជាមួយអ្នកផ្សាយដែលមានការពិសោធ ក្នុងការផ្សាយ។
៥ តើនៅពេលណាដែលយើងអាចជួបសំរាប់កិច្ចបំរើ? សកម្មភាពទាំងនេះនឹងមានដោយរបៀបផ្សាយតាមក្រុម ដែលស្រួលហើយមានប្រយោជន៍ផង។ ដោយសមហេតុសមផល ការជួបសំរាប់កិច្ចបំរើគួរត្រូវរៀបចំឡើងរៀងរាល់ថ្ងៃ ចុងសប្ដាហ៍ហើយនៅពេលល្ងាច។ គួរធ្វើឡើងក្នុងពេលវេលាដែលអ្នកផ្សាយនិងអ្នកត្រួសត្រាយអាចឆ្លៀតយកប្រយោជន៍នៃការផ្សាយ ហើយក៏អាចរៀបចំសំរាប់មកជួបនៅថ្ងៃរសៀល ដើម្បីជាប្រយោជន៍នៃសិស្ស ពួកអ្នកធ្វើការផ្លាស់វេន និងពួកអ្នកដទៃទៀត អ្នកត្រួតពិនិត្យកិច្ចបំរើគួរមានតំបន់ផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយតំបន់ខាងជំនួញគ្រប់គ្រាន់ ដើម្បីឲ្យមនុស្សគ្រប់ៗគ្នាអាចមានចំណែកពេញលេញក្នុងការផ្សាយនេះ។ តំបន់ដែលមានអ្នកផ្សាយច្រើន ពួកគេប្រុងប្រយ័ត្នថា គួរមានមនុស្សប៉ុន្មាននាក់ត្រូវផ្សាយនៅកន្លែងនិមួយៗ។
៦ ចុះយ៉ាងណាវិញចំពោះជនឥតនៅផ្ទះ? យើងចង់និយាយជាមួយម្ចាស់ផ្ទះជាច្រើន ដើម្បីពន្យល់ហេតុអ្វីពួកគេគួរតែអានដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។ ហេតុដូច្នេះ ប្រសិនបើគ្មានអ្នកណានៅផ្ទះពេលអ្នកទៅនោះ សូមសរសេរអាស័យដ្ឋានហើយទៅជួបម្ដងទៀតនៅថ្ងៃផ្សេង។ ប្រសិនបើដល់អាទិត្យចុងក្រោយនៃប្រតិបត្ដិការផ្សាយប្រកាស អ្នកនៅតែមិនជួបម្ចាស់ផ្ទះ នោះអ្នកអាចទុកដំណឹងល្អព្រះរាជាណាចក្រមួយសន្លឹកនៅក្បែរទ្វារ ដែលកុំឲ្យពួកអ្នកដើរកាត់មើលឃើញ។ នៅតំបន់ឯកជន សូមផ្ដល់ដំណឹងល្អព្រះរាជាណាចក្រទៅបុគ្គលណាដែលដើរតាមផ្លូវ។ ពេលផ្សាយតាមជនបទ ហើយមានកន្លែងផ្សាយច្រើនដែលមិនអាចផ្សាយបានក្នុងកំឡុងប្រតិបត្ដិការផ្សាយ នោះអាចទុកដំណឹងល្អព្រះរាជាណាចក្រមួយសន្លឹកនៅផ្ទះណាដែលឥតបានជួបលើកទីមួយ។
៧ តើអ្វីជាគោលបំណងរបស់យើង? គ្រប់ក្រុមជំនុំគួរខ្នះខ្នែងដើម្បីប្រើឲ្យអស់ដំណឹងល្អព្រះរាជាណាចក្រ តាមតំបន់របស់គេមុនប្រតិបត្ដិការផ្សាយចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា។ ប្រសិនបើតំបន់តាមក្រុមជំនុំរបស់អ្នកគឺធំ ហើយប្រសិនបើឥតគ្រោះថ្នាក់ទៅផ្សាយម្នាក់ឯងទេ នោះអ្នកប្រហែលជាមានប្រយោជន៍បើធ្វើដូចនោះ។ នេះនឹងជួយឲ្យអ្នកជួបបុគ្គលជាច្រើន ដែលគួរទទួលនឹងដំណឹងល្អនេះ។ (ម៉ាថាយ ១០:១១) ប្រហែលជាការប្រសើរជាង បើមានខិត្តប័ណ្ណខ្លះៗនៅជាប់ដៃ និងព្រះគម្ពីរនៅហោប៉ៅ ឬតាមកាបូប ជាជាងប្រើកាតាប។ សូមកត់បញ្ជីចំពោះអ្នកណាដែលយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ផង។
៨ តើអ្នកប្រុងប្រៀបដើម្បីចាប់ផ្ដើមឬទេ? អ្នកចាស់ទុំគួរមើលតើក្រុមជំនុំត្រូវការទស្សនាវដ្ដីថែមទៀត ហើយគួរទិញតាមសេចក្ដីត្រូវការ។ គឺមិនត្រូវការទិញដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ទេ ពីព្រោះនេះបានត្រូវផ្ញើទៅតាមក្រុមជំនុំនិមួយៗ។ អ្នកត្រួសត្រាយពិសេស អ្នកត្រួសត្រាយពេញពេល និងអ្នកត្រួសត្រាយជំនួយនឹងត្រូវបាន២៥០សន្លឹកម្នាក់ដើម្បីចែកចាយ តែអ្នកផ្សាយក្រុមជំនុំនឹងទទួល៥០សន្លឹកម្នាក់។ យើងមានកិច្ចការដែលចាត់ឲ្យយើង តើអ្នកចង់ចែកចាយក្នុងសកម្មភាពដ៏គួរឲ្យសប្បាយដ៏ខ្លាំងទេ? អ្នកច្បាស់ជាចង់ហើយ។ សូមឲ្យយើងផ្ដល់សារពីព្រះគម្ពីរដ៏សំខាន់នេះក្នុងដំណឹងល្អព្រះរាជាណាចក្រលេខ៣៥ ឲ្យបានចែកចាយពាសពេញ!