បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/៩៧ ទំ. ៣
  • តើអ្នកជាស្មរបន្ទាល់ពេញពេលទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកជាស្មរបន្ទាល់ពេញពេលទេ?
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរនឹកឃើញពួកអ្នកដែលចូលរួមក្នុងកិច្ចបម្រើពេញពេល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អំណរដែលបានមកពីកិច្ចបំរើពេញពេល
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • សូមឲ្យលោកធ្វើឲ្យគ្រប់ទាំងគម្រោងរបស់អ្នកបានសម្រេច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «ចូរធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង»
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/៩៧ ទំ. ៣

តើ​អ្នក​ជា​ស្មរបន្ទាល់​ពេញ​ពេល​ទេ?

១ តើ​អ្នក​នឹង​ឆ្លើយ​ថា បាទ ដល់​សំនួរ​នេះ​ទេ? ទោះ​ជា​ពួក​បំរើ​របស់​ព្រះ​យេហូវ៉ា​ទាំង​អស់ មិន​អាច​ចុះ​ឈ្មោះ​ក្នុង​កិច្ច​បំរើ​ពេញ​ពេល​ក៏​ដោយ​ តើ​មិន​ជា​សម​ហេតុ​ផល​ទេ​ឬ ក្នុង​ការ​រាប់​ខ្លួន​យើង ជា​ស្មរបន្ទាល់​ពេញ​ពេល​នោះ? គឺ​យ៉ាង​ប្រាកដ​ហើយ យើង​គួរ​គិត​ដូច្នេះ។

២ ការ​ធ្វើ​ជា​គ្រីស្ទាន​ឥត​ពេញ​ពេល នោះ​គឺ​មិន​ដែល​ឮ​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ព្រះ​វរបិតា​ទ្រង់​ថា៖ «ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះ​ហឫទ័យ​ទ្រង់​ជា​ដរាប»។ (យ៉ូហាន ៨:២៩) ប៉ុល ដែល​មាន​អារម្មណ៍​ដូច​នេះ​ដែរ បាន​ដាស់​តឿន​យើង​ឲ្យ​«ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី​ល្អ​ដល់​ព្រះ»។ (កូរិនថូសទី១ ១០:៣១) ដូច្នេះ យើង​គ្រប់​គ្នា​គួរ​រាប់​ខ្លួន​យើង ជា​ស្មរបន្ទាល់​ពេញ​ពេល​របស់​ព្រះ​យេហូវ៉ា។ ការ​មាន​គំនិត​បែប​នេះ នឹង​មាន​ឥទ្ធិពល​លើ​យើង​ដ៏​ល្អ ក្នុង​គ្រប់​សកម្មភាព​ដែល​យើង​ធ្វើ។

៣ សូម​ពិនិត្យ​មើល​ទី​សំអាង: អាការ​ក្រៅ ពាក្យ​សំដី និង​ចរិយា​របស់​យើង អាច​បង្ហាញ​ប្រាប់​អ្នក​ដទៃ ថា​យើង​ប្រាកដ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ យើង​យក​ចិត្ត​ទុក​ដាក់​អំពី​សេចក្ដី​ត្រូវ​ការ ចំពោះ​​សំលៀក​បំពាក់ ពាក្យ​សំដី​សមរម្យ ហើយ​ចរិយា​ត្រឹម​ត្រូវ ក្នុង​កាល​ដែល​យើង​ធ្វើ​កិច្ច​ផ្សាយ​បំរើ ឬ​ទៅ​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន។ ប៉ុន្តែ មិន​ថា​យើង​ទៅ​សាលា​រៀន ធ្វើ​ការ​ក្រៅ​សាសនា ឬ​កំពុង​លេង​កំសាន្ត អ្វីៗទាំង​អស់​អំពី​យើង គួរ​ឲ្យ​ទី​សំអាង​ថា យើង​រស់​នៅ​ដោយ​ខ្នាត​គំរូ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។

៤ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ . . . ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌»។ (ម៉ាថាយ ៥:១៤​-​១៦) នេះ​គួរ​ជា​ការណ៍​ពិត ក្នុង​គ្រប់​អ្វីៗដែល​យើង​ធ្វើ ក្នុង​គ្រប់​ពេល​វេលា​ទាំង​អស់។ ប្រសិន​បើ​យើង​ឃើញ ថា​យើង​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្សាយ ពីព្រោះ​នៅ​កន្លែង​ណា​មួយ ឬ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ នោះ​យើង​ត្រូវ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​បំរើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​ឬ​ក៏​ឥត​ពេញ​ពេល›? សូម​កុំ​ឲ្យ​យើង​បោះបង់​ចោល​ឱកាស ក្នុង​ការ​និយាយ​ដល់​អ្នក​ដទៃ អំពី​ដំណឹង​ល្អ​នៃ​ព្រះ​​រាជាណាចក្រ។

៥ សូម​ចង​ចាំ​ថា យើង​ឲ្យ​កិត្ដិយស​និង​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​អាច​ឆ្លើយ​នឹង​សំនួរ «តើ​អ្នក​ជា​ស្មរបន្ទាល់​ពេញ​ពេល​ឬ»? ដែល​អាច​ឆ្លើយ​ដ៏​ច្បាស់​ថា «បាទ»!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក