ដំណឹងរាជាណាចក្រលេខ៣៨ នឹងត្រូវចែកចាយនៅខែវិច្ឆិកា!
១. តើមនុស្សច្រើនតែសួរសំណួរអ្វីខ្លះអំពីមនុស្សស្លាប់? ហើយក្នុងខែវិច្ឆិកានេះ តើពួកគេនឹងទទួលចម្លើយចំពោះសំណួរទាំងនេះយ៉ាងដូចម្ដេច?
១ សេចក្ដីស្លាប់ជាសត្រូវរបស់មនុស្សទាំងអស់ ទោះជាពួកគេកាន់តាមសាសនាណាក៏ដោយ។ (១កូ. ១៥:២៦) មនុស្សជាច្រើនឆ្ងល់ថា តើមនុស្សស្លាប់ទៅណា? ហើយតើយើងអាចជួបពួកគេម្ដងទៀតបានឬទេ? ដូច្នេះ អស់រយៈពេលពេញមួយខែ ក្រុមជំនុំទូទាំងពិភពលោកនឹងចូលរួមចែកចាយដំណឹងរាជាណាចក្រលេខ៣៨ ដែលមានចំណងជើងថា«តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ?»។ សកម្មភាពចែកចាយពិសេសនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែវិច្ឆិកា។ ក្រោយពីសកម្មភាពពិសេសនេះ ដំណឹងរាជាណាចក្រលេខ៣៨នឹងត្រូវប្រើក្នុងកិច្ចបម្រើផ្សាយដូចខិត្តប័ណ្ណឯទៀតដែរ។
២. តើដំណឹងរាជាណាចក្រលេខ៣៨ មានលក្ខណៈអ្វីខ្លះ?
២ តើមានលក្ខណៈអ្វីខ្លះ?: ដំណឹងរាជាណាចក្រលេខ៣៨ បានត្រូវរៀបចំឡើងដើម្បីបត់ឲ្យឃើញចំណងជើងខាងមុខដែលគួរឲ្យចាប់អារម្មណ៍ រួមជាមួយសំណួរដែលមានចម្លើយជ្រើសរើសដែលថា«តើលោកអ្នកនឹងឆ្លើយថា . . . មែន? មិនមែនទេ? ប្រហែល?»។ ពេលអ្នកអានបើកដំណឹងរាជាណាចក្រ គាត់នឹងឃើញខគម្ពីរដែលប្រាប់ពីចម្លើយចំពោះសំណួរដែលជាចំណងជើង និងសេចក្ដីសន្យាដែលមានក្នុងគម្ពីរដែលអាចសម្រាលទុក្ខគាត់។ គាត់ក៏នឹងឃើញមូលហេតុដែលគាត់អាចជឿទៅលើគម្ពីរបាន។ នៅទំព័រក្រោយនៃដំណឹងរាជាណាចក្រមានសំណួរមួយគួរឲ្យចាប់អារម្មណ៍ដើម្បីទុកឲ្យគាត់គិត ហើយយើងអាចអញ្ជើញគាត់ឲ្យរៀនថែមទៀត។
៣. តើដំណឹងរាជាណាចក្រលេខ៣៨ នឹងត្រូវចែកចាយយ៉ាងដូចម្ដេច?
៣ របៀបចែកចាយ: សកម្មភាពចែកចាយនេះនឹងត្រូវធ្វើស្រដៀងគ្នានឹងការចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក និងមហាសន្និបាតប្រចាំតំបន់។ ពួកអ្នកចាស់ទុំនឹងផ្ដល់ការណែនាំអំពីរបៀបចែកឲ្យបានសព្វគ្រប់ក្នុងតំបន់ផ្សាយ តាមការណែនាំក្នុងសំបុត្រដែលពួកគាត់បានទទួលនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣។ ក្រុមជំនុំដែលមានតំបន់ផ្សាយតិចអាចជួយក្រុមជំនុំជិតខាងដែលមានតំបន់ផ្សាយច្រើន។ សូមចាំថា ពេលទទួលដំណឹងរាជាណាចក្រលេខ៣៨ដើម្បីផ្សព្វផ្សាយ សូមយកល្មមដែលអ្នកនឹងប្រើសម្រាប់មួយសប្ដាហ៍ប៉ុណ្ណោះ។ ក្នុងអំឡុងពេលមានសកម្មភាពចែកចាយ ប្រហែលអាចចែកក្នុងកិច្ចផ្សព្វផ្សាយសាធារណៈបាន លុះត្រាតែការចែកពីផ្ទះមួយទៅផ្ទះមួយក្នុងតំបន់ផ្សាយចប់សព្វគ្រប់ហើយសិន។ បើចែកអស់មុនចុងខែនោះ គួរស្នើផ្ដល់សៀវភៅផ្សេងៗដែលកំណត់ឲ្យចែកនៅខែនោះ។ នៅថ្ងៃសៅរ៍ដំបូងក្នុងខែនោះ យើងនឹងផ្ដោតអារម្មណ៍ទៅលើការចូលរួមសកម្មភាពចែកចាយ ជាជាងផ្ដោតអារម្មណ៍ទៅលើការរកសិស្សគម្ពីរថ្មី។ នៅចុងសប្ដាហ៍ យើងគួរស្នើផ្ដល់ទស្សនាវដ្ដីដែរ បើឃើញថាសមគួរ។ តើអ្នកកំពុងរៀបចំដើម្បីចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពចែកចាយពិសេសនេះទេ?