សេចក្ដីអញ្ជើញពិសេស
១. តើសកម្មភាពពិសេសចែកលិខិតអញ្ជើញសម្រាប់មហាសន្និបាតឆ្នាំ២០១៤ នឹងចាប់ផ្ដើមនៅពេលណា?
១ បើអ្នកបានចំណាយកម្លាំងនិងធនធានជាច្រើនដើម្បីធ្វើពិធីពិសេសមួយសម្រាប់ក្រុមគ្រួសារឬមិត្តភក្ដិរបស់អ្នក អ្នកទំនងជាមានចិត្តរំភើបនៅពេលអ្នកអញ្ជើញពួកគេមកបរិភោគ។ ស្រដៀងគ្នាដែរ នៅមហាសន្និបាតតាមភូមិភាគនិងមហាសន្និបាតអន្តរជាតិឆ្នាំ២០១៤ យើងនឹងទទួលការអប់រំជាច្រើនពីព្រះដែលប្រៀបដូចជាពិធីជប់លៀង។ មហាសន្និបាតទាំងនោះបានត្រូវរៀបចំឡើងដោយចំណាយពេលវេលា កម្លាំង និងធនធានជាច្រើន។ អស់បីសប្ដាហ៍មុនមហាសន្និបាតចាប់ផ្ដើម យើងនឹងមានឯកសិទ្ធិអញ្ជើញអ្នកឯទៀតមកចូលរួម។ តើអ្វីនឹងជួយឲ្យយើងមានចិត្តរំភើបនៅពេលយើងអញ្ជើញអ្នកឯទៀត?
២. តើអ្វីនឹងជំរុញចិត្តយើងឲ្យចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពពិសេសនេះ?
២ យើងនឹងមានចិត្តចង់ចូលរួមក្នុងសកម្មភាពពិសេសនោះយ៉ាងពេញលេញ បើយើងគិតអំពីរបៀបដែលយើងផ្ទាល់នឹងទទួលប្រយោជន៍ជាច្រើនពីការអប់រំពីព្រះយេហូវ៉ានៅមហាសន្និបាតទាំងនោះ។ (អេ. ៦៥:១៣, ១៤) យើងគួរចាំដែរថាសកម្មភាពពិសេសប្រចាំឆ្នាំនេះនាំឲ្យមានលទ្ធផលល្អ។ មនុស្សខ្លះដែលយើងបានអញ្ជើញនឹងមកចូលរួមមហាសន្និបាតជាមួយយើង។ ទោះជាមានមនុស្សប៉ុន្មាននាក់ចូលរួមក៏ដោយ ក៏យើងខំព្យាយាមអស់ពីសមត្ថភាពក្នុងសកម្មភាពពិសេសនេះដែរ ព្រោះសកម្មភាពនេះនឹងនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរនិងឲ្យមនុស្សឃើញគុណសម្បត្ដិរបស់លោកគឺចិត្តទូលាយ។—ទំនុក. ១៤៥:៣, ៧; បប. ២២:១៧
៣. តើយើងនឹងចែកចាយលិខិតអញ្ជើញយ៉ាងដូចម្ដេច?
៣ ក្រុមអ្នកចាស់ទុំនីមួយៗគួរសម្រេចថាបងប្អូនក្នុងក្រុមជំនុំអាចចែកចាយលិខិតអញ្ជើញតាមរបៀបណាឲ្យបានច្រើនបំផុត។ ការសម្រេចនោះរួមបញ្ចូលការទុកលិខិតអញ្ជើញនៅផ្ទះដែលម្ចាស់អត់នៅ ឬចែកជូនក្នុងកិច្ចបម្រើផ្សាយជាសាធារណៈក្នុងតំបន់ផ្សាយ។ បើឱកាសសមរម្យ នៅចុងសប្ដាហ៍បងប្អូនគួរស្នើផ្ដល់ទស្សនាវដ្ដីជាមួយលិខិតអញ្ជើញ។ បើសកម្មភាពពិសេសត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ដំបូងក្នុងខែនោះ យើងគួរផ្ដោតអារម្មណ៍ទៅលើការចែកលិខិតអញ្ជើញជាជាងចាប់ផ្ដើមបង្រៀនសិស្សគម្ពីរថ្មី។ ក្រោយពីសកម្មភាពពិសេសបញ្ចប់ យើងពិតជាមានចិត្តរីករាយណាស់ដោយសារយើងដឹងថាយើងបានចូលរួមដោយចិត្តរំភើប ហើយដោយដឹងថាយើងបានអញ្ជើញមនុស្សជាច្រើនឲ្យចូលរួមទទួលការអប់រំដែលព្រះយេហូវ៉ាផ្ដល់ឲ្យនៅមហាសន្និបាតទាំងនេះ!
[ប្រអប់នៅទំព័រ៥]
តើអ្នកនឹងនិយាយអ្វីខ្លះ?
ក្រោយពីជម្រាបសួរនិងសួរសុខទុក្ខម្ចាស់ផ្ទះហើយ អ្នកអាចនិយាយថា៖ «យើងកំពុងរួមចំណែកក្នុងការចែកលិខិតអញ្ជើញទូទាំងពិភពលោក ដើម្បីអញ្ជើញលោកអ្នកឲ្យចូលរួមកម្មវិធីដ៏សំខាន់មួយ។ ក្នុងលិខិតអញ្ជើញនេះប្រាប់អំពីពេលវេលានិងទី កន្លែង»។