បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៥ ទំ. ៤
  • ចូរអញ្ជើញអ្នកឯទៀតឲ្យចូលរួម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរអញ្ជើញអ្នកឯទៀតឲ្យចូលរួម
  • ២០១៥ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីអញ្ជើញពិសេស
    ២០១៤ កិច្ចបម្រើព្រះ
  • សកម្មភាពពិសេសដែលមានលទ្ធផលល្អ
    ២០១៣ កិច្ចបម្រើព្រះ
  • សកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់មហាសន្និបាត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • ការចែកសំបុត្រអញ្ជើញសម្រាប់ពិធីរំលឹកចាប់ផ្ដើមនៅថ្ងៃទី២ ខែមេសា
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៥ កិច្ចបម្រើព្រះ
km ១១/១៥ ទំ. ៤

ចូរ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម

១​. តើ​សកម្មភាព​ពិសេស​ចែក​លិខិត​អញ្ជើញ​សម្រាប់​មហា​សន្និបាត នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា?

១ បើ​អ្នក​បាន​ចំណាយ​កម្លាំង​និង​ធន​ធាន​ជា​ច្រើន​ដើម្បី​ធ្វើ​ពិធី​ពិសេស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ​របស់​អ្នក អ្នក​ទំនង​ជា​មាន​ចិត្ត​រំភើប​នៅ​ពេល​អ្នក​អញ្ជើញ​ពួក​គេ​មក​បរិភោគ។ ស្រដៀង​គ្នា​ដែរ នៅ​មហា​សន្និបាត​ដែល​មាន​នា​ខែ​ក្រោយ យើង​នឹង​ទទួល​ការ​អប់រំ​ជា​ច្រើន​ពី​ព្រះ​ដែល​ប្រៀប​ដូច​ជា​ពិធី​ជប់​លៀង។ មហា​សន្និបាត​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ចំណាយ​ពេល​វេលា កម្លាំង និង​ធន​ធាន​ជា​ច្រើន។ អស់​បី​សប្ដាហ៍​មុន​មហា​សន្និបាត​ចាប់​ផ្ដើម ព្រះ​យេហូវ៉ា​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​ចូល​រួម។ តើ​អ្វី​នឹង​ជួយ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​នៅ​ពេល​យើង​អញ្ជើញ​អ្នក​ឯ​ទៀត?

២​. តើ​អ្វី​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​សកម្មភាព​ពិសេស​នេះ?

២ យើង​នឹង​មាន​ចិត្ត​ចង់​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស​នោះ​យ៉ាង​ពេញ​លេញ បើ​យើង​គិត​អំពី​របៀប​ដែល​យើង​ផ្ទាល់​នឹង​ទទួល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​អប់រំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​នៅ​មហា​សន្និបាត​នេះ។ (​អេ. ៦៥:១៣, ១៤​) យើង​គួរ​ចាំ​ដែរ​ថា​សកម្មភាព​ពិសេស​ប្រចាំ​ឆ្នាំ​នេះ​ច្បាស់​ជា​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​មិន​ខាន (​សូម​មើល​ប្រអប់​«​ការ​ចែក​លិខិត​អញ្ជើញ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​»​)។ មនុស្ស​ខ្លះ​ដែល​យើង​បាន​អញ្ជើញ​នឹង​មក​ចូល​រួម​មហា​សន្និបាត​របស់​យើង តែ​អ្នក​ខ្លះ​ទៀត​មិន​មក​ទេ។ ទោះ​ជា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​រួម​ក៏​ដោយ ក៏​យើង​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​សកម្មភាព​ពិសេស​នេះ​ដែរ ព្រោះ​សកម្មភាព​នេះ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ និង​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​នូវ​ចិត្ត​ទូលាយ​របស់​លោក។—ទំនុក. ១៤៥:៣, ៧; បប. ២២:១៧

៣​. តើ​យើង​នឹង​ចែក​ចាយ​លិខិត​អញ្ជើញ​យ៉ាង​ដូច​ម្ដេច?

៣ ក្រុម​អ្នក​ចាស់​ទុំ​នីមួយ​ៗ​គួរ​សម្រេច​ថា បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​ចែក​ចាយ​លិខិត​អញ្ជើញ​តាម​វិធី​ណា​ដើម្បី​ឲ្យ​បាន​ច្រើន​បំផុត រួម​បញ្ចូល​ការ​ទុក​លិខិត​អញ្ជើញ​នៅ​ផ្ទះ​ដែល​ម្ចាស់​អត់​នៅ ឬ​ចែក​ជូន​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ដែល​មាន​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ។ បើ​ឱកាស​សមរម្យ នៅ​ចុង​សប្ដាហ៍​បង​ប្អូន​គួរ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ជា​មួយ​នឹង​លិខិត​អញ្ជើញ។ ក្រោយ​ពី​សកម្មភាព​ពិសេស​បញ្ចប់ យើង​ពិត​ជា​មាន​ចិត្ត​រីក​រាយ​ណាស់​ដោយ​សារ​យើង​ដឹង​ថា​យើង​បាន​ចូល​រួម​ដោយ​ចិត្ត​រំភើប ហើយ​ដឹង​ថា​យើង​បាន​អញ្ជើញ​មនុស្ស​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឲ្យ​ចូល​រួម​ទទួល​ការ​អប់រំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​នៅ​មហា​សន្និបាត​នេះ!

តើ​អ្នក​នឹង​និយាយ​អ្វី​ខ្លះ?

ក្រោយ​ពី​ជម្រាប​សួរ​និង​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ​ហើយ អ្នក​អាច​និយាយ​ថា​៖ ​«​យើង​កំពុង​ចូល​រួម​ចែក​ចាយ​លិខិត​អញ្ជើញ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក ដើម្បី​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​កម្ម​វិធី​ដ៏​សំខាន់​មួយ។ ក្នុង​លិខិត​អញ្ជើញ​នេះ​ប្រាប់​អំពី​ថ្ងៃ​ខែ​នៃ​កម្ម​វិធី​នេះ ព្រម​ទាំង​ពេល​វេលា និង​ទី​កន្លែង​»។

ការ​ចែក​លិខិត​អញ្ជើញ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ

  • កាល​ពី​បី​បួន​ឆ្នាំ​មុន បង​ស្រី​ម្នាក់​បាន​ចូល​រួម​សកម្មភាព​ពិសេស​ក្នុង​ការ​ចែក​ចាយ​លិខិត​អញ្ជើញ គាត់​បាន​ឆ្ងល់​ថា តើ​ការ​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​គាត់​មាន​ប្រយោជន៍​ឬ​យ៉ាង​ណា។ គាត់​បាន​គិត​ថា‹តើ​មនុស្ស​ដែល​ខ្ញុំ​បាន​ជូន​លិខិត​អញ្ជើញ​ពិត​ជា​ចាប់​អារម្មណ៍ និង​មក​ចូល​រួម​មហា​សន្និបាត​របស់​យើង​ឬ​ទេ?›។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ដែល​មាន​មហា​សន្និបាត គាត់​បាន​ឃើញ​បុរស​ម្នាក់​ដែល​កាន់​សាសនា​ឥណ្ឌា​កំពុង​អង្គុយ​ជិត​នោះ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ត​ចូល​ទៅ​និយាយ​សួរ​សុខ​ទុក្ខ​បុរស​នោះ។ ក្រោយ​មក​គាត់​បាន​ដឹង​ថា បុរស​នោះ​បាន​មក​ចូល​រួម​មហា​សន្និបាត ដោយ​សារ​គាត់​បាន​ទទួល​លិខិត​អញ្ជើញ​មួយ។ បុរស​នោះ​មាន​សំណួរ​មួយ​ចំនួន ហើយ​បង​ស្រី​យើង​បាន​ឆ្លើយ​សំណួរ​ទាំង​នោះ។ គាត់​បាន​និយាយ​ថា​គាត់​ចូល​ចិត្ត​កម្ម​វិធី​មហា​សន្និបាត​ខ្លាំង​ណាស់ ហើយ​គាត់​បាន​ស្ងើច​សរសើរ​ដែល​ឃើញ​អ្នក​ចូល​រួម​មហា​សន្និបាត​ស្លៀក​ពាក់​ស្អាត​បាត​និង​មាន​ការ​ប្រព្រឹត្ត​ល្អ។ នៅ​ថ្ងៃ​ដដែល បង​ស្រី​នោះ​បាន​និយាយ​ជា​មួយ​នឹង​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​អង្គុយ​ជិត​គាត់។ ពួក​គាត់​ក៏​បាន​ទទួល​លិខិត​អញ្ជើញ​មួយ​ដែរ ហើយ​ពួក​គាត់​បាន​មក​ចូល​រួម​ដោយ​ជិះ​ឡាន​ក្រុង។ ពួក​គាត់​ចូល​ចិត្ត​កម្ម​វិធី​មហា​សន្និបាត និង​មាន​គម្រោង​ចូល​រួម​នៅ​ថ្ងៃ​អាទិត្យ​ផង​ដែរ។ ក្រោយ​មក បង​ស្រី​បាន​ទទួល​ស្គាល់​ថា សកម្មភាព​ពិសេស​ប្រចាំ​ឆ្នាំ​ក្នុង​ការ​ចែក​ចាយ​លិខិត​អញ្ជើញ​គឺ​សំខាន់​ណាស់។

  • នៅ​មហា​សន្និបាត​មួយ​ដែល​ធ្វើ​ឡើង​នៅ​ពេល​ថ្មី​ៗ​នេះ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល បាន​ទៅ​និយាយ​សួរ​សុខ​ទុក្ខ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ។ ប្ដី​ប្រពន្ធ​នោះ​បាន​ប្រាប់​ថា ពួក​គាត់​បាន​មក​ចូល​រួម​ជា​លើក​ទី១។ ប្ដី​ប្រពន្ធ​ជា​អ្នក​ត្រួស​ត្រាយ​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​អញ្ជើញ​បង​ទាំង​ពីរ?​»។ ពួក​គាត់​បាន​ឆ្លើយ​ថា​៖ ​«​ថ្ងៃ​មួយ ពេល​យើង​មក​ផ្ទះ​វិញ យើង​បាន​ឃើញ​លិខិត​អញ្ជើញ​នៅ​ក្រោម​ទ្វារ​»។ ពួក​គាត់​បាន​អាន​លិខិត​អញ្ជើញ​នោះ ថែម​ទាំង​បាន​បំពេញ​ឈ្មោះ​និង​អាសយដ្ឋាន​នៅ​ខ្នង​លិខិត​អញ្ជើញ​ទៀត​ផង។ អ្នក​ចូល​រួម​ផ្សេង​ទៀត​នៅ​មហា​សន្និបាត​បាន​ចែក​រំលែក​អាហារ​ថ្ងៃ​ត្រង់​ដល់​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ។ ប្ដី​ប្រពន្ធ​នោះ​ចូល​ចិត្ត​កម្ម​វិធី​មហា​សន្និបាត​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​ពួក​គាត់​មាន​គម្រោង​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ផង។ ក្រោយ​មក មាន​ការ​រៀប​ចំ​ត្រឡប់​ទៅ​ជួប​ពួក​គាត់ ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​របស់​ពួក​គាត់​ថែម​ទៀត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក