បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៣ ទំ. ៥
  • សកម្មភាពពិសេសដែលមានលទ្ធផលល្អ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សកម្មភាពពិសេសដែលមានលទ្ធផលល្អ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរអញ្ជើញអ្នកឯទៀតឲ្យចូលរួម
    ២០១៥ កិច្ចបម្រើព្រះ
  • សកម្មភាពចែកចាយលិខិតអញ្ជើញសម្រាប់មហាសន្និបាត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • សេចក្ដីអញ្ជើញពិសេស
    ២០១៤ កិច្ចបម្រើព្រះ
  • ការខំព្យាយាមនិងសហការគ្នាទូទាំងពិភពលោកដើម្បីផ្សាយប្រកាស មហាសន្និបាតដែលមានចំណងជើង«ចូរដើរតាមលំអានព្រះគ្រិស្ដ!»
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ១១/១៣ ទំ. ៥

សកម្មភាព​ពិសេស​ដែល​មាន​លទ្ធផល​ល្អ

បី​សប្ដាហ៍​មុន​មហាសន្និបាត ក្រុម​ជំនុំ​ទាំង​ឡាយ​នឹង​ចូល​រួម​សកម្មភាព​ពិសេស​ម្ដង​ទៀត ដើម្បី​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​ពី​តំបន់​ផ្សាយ​ឲ្យ​ចូល​រួម​មហាសន្និបាត។ ដូច្នេះ មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​ចូល​រួម​សកម្មភាព​ពិសេស​ប្រចាំ​ឆ្នាំ​នេះ។ ជា​ច្រើន​ដង អ្នក​ដែល​ទទួល​លិខិត​អញ្ជើញ​មក​ចូល​រួម​មហាសន្និបាត​បាន​កោត​ស្ងើច ដោយ​សារ​សុន្ទរកថា​ទាំង​អស់​នៅ​មហាសន្និបាត​មាន​មូលដ្ឋាន​លើ​គម្ពីរ និង​ផ្នែក​ផ្សេង​ៗ​បាន​ត្រូវ​រៀបចំ​យ៉ាង​ល្អ ហើយ​មហាសន្និបាត​ទាំង​មូល​បាន​បម្រើ​ដោយ​អ្នក​ស្ម័គ្រ​ចិត្ត។ ពួក​គេ​ក៏​ស្ងើចសរសើរ​ចំពោះ​សាមគ្គី​ភាព​និង​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​ដែរ។ (​ទំនុក. ១១០:៣; ១៣៣:១; អេ. ៦៥:១៣, ១៤​) ទោះ​ជា​ដូច្នោះ​ក៏​ដោយ ជា​ពិសេស​នៅ​តំបន់​ដែល​មាន​អ្នក​ចាប់​អារម្មណ៍​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​ចូល​រួម​មហាសន្និបាត តើ​សកម្មភាព​ពិសេស​របស់​យើង​មាន​លទ្ធផល​ល្អ​ឬ​ទេ?

ក្រោយ​មហាសន្និបាត​ប្រចាំ​តំបន់​ឆ្នាំ​២០១១ ការិយាល័យ​សាខា​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ឃើញ​លិខិត​អញ្ជើញ​នៅ​ទ្វារ​ផ្ទះ​របស់​គាត់។ តាម​ធម្មតា គាត់​បាន​លាក់​ខ្លួន​ពេល​សាក្សី​ព្រះ​យេហូវ៉ា​គោះ​ទ្វារ​ផ្ទះ​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​មាន​ផ្ទះ​ស្អាត មាន​ប្ដី​ល្អ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​អ្វី​ៗ​សព្វ​គ្រប់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត។ តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ខ្ញុំ​នៅ​តែ​មិន​សប្បាយ​ចិត្ត ហើយ​ជីវិត​របស់​ខ្ញុំ​ពិត​ជា​គ្មាន​គោល​បំណង​ទេ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​ឡាន​ចម្ងាយ​៣២០​គីឡូ​ម៉ែត្រ (​២០០​ម៉ែល៍​) ដើម្បី​ទៅ​ចូល​រួម​កម្ម​វិធី​មហាសន្និបាត​នៅ​ថ្ងៃ​សៅរ៍​»។ គាត់​សប្បាយ​ចិត្ត​ស្ដាប់​កម្ម​វិធី​មហាសន្និបាត​នោះ​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​គាត់​ទូរស័ព្ទ​ប្រាប់​ប្ដី​គាត់​ថា គាត់​នឹង​ស្នាក់​នៅ​មួយ​យប់​ដើម្បី​ចូល​រួម​មហាសន្និបាត​នៅ​ថ្ងៃ​អាទិត្យ​ទៀត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ស្ដាប់​សុន្ទរកថា​ទាំង​អស់ ខ្ញុំ​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ច្រើន​នាក់ ពេល​នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​នៅ​ក្នុង​បរិយាកាស​បែប​នោះ​រហូត​»។ ក្រោយ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ ហើយ​បួន​ខែ​ក្រោយ​មក​គាត់​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​ប្រាប់​ទៀត​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ឃើញ​លិខិត​អញ្ជើញ​នោះ​នៅ​ទ្វារ​ផ្ទះ​របស់​ខ្ញុំ ដោយ​សារលិខិត​អញ្ជើញ​នោះ ឥឡូវ​ជីវិត​របស់​ខ្ញុំ​ពិត​ជា​មាន​គោល​បំណង​មែន!​»។

អ្នក​ខ្លះ​ដែល​ទទួល​លិខិត​អញ្ជើញ​នឹង​មក​ចូល​រួម។ ដូច្នេះ យើង​គួរ​មាន​ចិត្ត​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស​នេះ។ សូម​យក​លិខិត​អញ្ជើញ​ដែល​នៅ​សល់​មក​ក្រុង​ដែល​មាន​មហាសន្និបាត ហើយ​សូម​ប្រើ​ដើម្បី​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។

[​ប្រអប់​នៅ​ទំព័រ​៥​]

តើ​យើង​នឹង​ចែក​លិខិត​អញ្ជើញ​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ចែក​ឲ្យ​ពេញ​តំបន់​ផ្សាយ​របស់​យើង យើង​គួរ​និយាយ​យ៉ាង​ខ្លី។ យើង​ប្រហែលជា​និយាយ​ថា ​«​ជម្រាប​សួរ។ យើង​កំពុង​រួម​ចំណែក​ក្នុង​ការ​ចែក​លិខិត​អញ្ជើញ​ទូ​ទាំង​ពិភព​លោក។ សូម​ជូន​មួយ​សន្លឹក។ ក្នុង​លិខិត​អញ្ជើញ​នេះ​មាន​ព័ត៌មាន​ថែម​ទៀត​»។ ចូរ​បង្ហាញ​ចិត្ត​រំភើប។ ពេល​រួម​ចំណែក​ក្នុង​ការ​ចែក​លិខិត​អញ្ជើញ​នៅ​ចុង​សប្ដាហ៍ អ្នក​ក៏​គួរ​ចែក​ទស្សនាវដ្ដី​ដែរ បើ​ឃើញ​ថា​ជា​ការ​គួរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក