ចាប់ពីថ្ងៃទី២២ ខែមីនា នឹងមានសកម្មភាពពិសេសចែកលិខិតអញ្ជើញសម្រាប់ពិធីរំលឹក
នៅថ្ងៃទី២២ ខែមីនា ឆ្នាំនេះយើងមានសកម្មភាពពិសេសដើម្បីអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹក។ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចូលរួមយ៉ាងពេញលេញ។ បើឃើញថាសមគួរ នៅចុងសប្ដាហ៍យើងក៏នឹងស្នើផ្ដល់ទស្សនាវដ្ដីលេខថ្មីដែរ។ នៅថ្ងៃសៅរ៍ដំបូងក្នុងខែមេសា យើងនឹងផ្ដោតអារម្មណ៍ទៅលើការចែកលិខិតអញ្ជើញជាជាងរកសិស្សគម្ពីរថ្មី។ ទោះជាយ៉ាងនោះក្ដី បើយើងជួបអ្នកណាម្នាក់ដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង យើងក៏អាចបង្រៀនគម្ពីរគាត់បានដែរ។ ដើម្បីឲ្យក្រុមជំនុំអាចអញ្ជើញមនុស្សក្នុងតំបន់ផ្សាយកាន់តែច្រើន នោះអ្នកត្រួតពិនិត្យកិច្ចបម្រើអាចពិចារណាថា តើគួរចែកលិខិតអញ្ជើញក្នុងកិច្ចផ្សព្វផ្សាយជាសាធារណៈឬក៏យ៉ាងណា។ ចាប់ពីឥឡូវនេះ សូមធ្វើបញ្ជីឈ្មោះអស់អ្នកដែលអ្នកចង់អញ្ជើញ ពេលដែលសកម្មភាពពិសេសចាប់ផ្ដើម។ នេះនឹងជួយឲ្យអ្នកអាចអញ្ជើញមនុស្សដែលអ្នកស្គាល់ដូចជា អ្នកធ្វើការជាមួយ មិត្តរួមថ្នាក់ ការត្រឡប់ទៅជួប និងអ្នកផ្សេងទៀតជាដើម។ យើងសង្ឃឹមថានឹងមានមនុស្សជាច្រើនចូលរួមជាមួយយើង កាលដែលយើងរំលឹកនូវសេចក្ដីស្រឡាញ់ដ៏ធំធេងបំផុតរបស់ព្រះយេហូវ៉ានិងលោកយេស៊ូ។—យ៉ូន. ៣:១៦; ១៥:១៣