កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៤ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែកុម្ភៈ
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៣ វ. ១១-១៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លោកុប្បត្តិ ៣២–៣៥ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: ចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូង។ សុន្ទរកថា។ សូមពន្យល់អំពីការរៀបចំក្នុងក្រុមជំនុំសម្រាប់កិច្ចបម្រើផ្សាយនៅថ្ងៃសៅរ៍ដំបូងក្នុងខែមីនា។ រួមបញ្ចូលការសម្ដែងខ្លីមួយដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤។
១៥ នាទី: ការសិក្សាផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាព។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០១ ទំព័រ១៤-១៦ វគ្គ១៤-១៩។ សូមពន្យល់អំពីបណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម និងជំនួយស្រាវជ្រាវថ្មីៗដែលអាចជួយឲ្យការសិក្សាផ្ទាល់ខ្លួនកាន់តែប្រសើរថែមទៀត។
១០ នាទី: «ចាប់ពីថ្ងៃទី២២ ខែមីនា នឹងមានសកម្មភាពពិសេសចែកលិខិតអញ្ជើញសម្រាប់ពិធីរំលឹក»។ ថ្លែងដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមចែកលិខិតអញ្ជើញឲ្យអ្នកស្ដាប់ម្នាក់មួយសន្លឹកហើយពិគ្រោះព័ត៌មានក្នុងនោះ។ សូមសាឡើងវិញនូវចំណុចដែលត្រូវធ្វើតាមពីសំបុត្រណែនាំដែលផ្ញើមកអ្នកចាស់ទុំ ហើយសូមបញ្ជាក់អំពីការរៀបចំក្នុងក្រុមជំនុំដើម្បីចែកលិខិតអញ្ជើញពេញតំបន់ផ្សាយ។
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន