បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/១៤ ទំ. ២
  • ចូរមានអំណរនៅរដូវពិធីរំលឹក!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរមានអំណរនៅរដូវពិធីរំលឹក!
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរមានគម្រោងពីឥឡូវដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
    ២០១២ កិច្ចបម្រើព្រះ
  • តើអ្នកនឹងត្រួសត្រាយជំនួយទេ?
    ២០១៣ កិច្ចបម្រើព្រះ
  • គ្រាជិតពិធីរំលឹកជាឱកាស សម្រាប់បង្កើនសកម្មភាព!
    ២០១១ កិច្ចបម្រើព្រះ
  • ចូរប្រកាសអស់ទាំងលក្ខណៈរបស់ព្រះយេហូវ៉ា
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ២/១៤ ទំ. ២

ចូរ​មាន​អំណរ​នៅ​រដូវ​ពិធី​រំលឹក!

១​. នៅ​រដូវ​ពិធី​រំលឹក តើ​យើង​អាច​បង្កើន​អំណរ​របស់​ខ្លួន​ដោយ​ធ្វើ​អ្វី?

១ តើ​អ្នក​ចង់​បង្កើន​អំណរ​ក្នុង​អំឡុង​ខែ​មីនា មេសា​និង​ឧសភា​ទេ? វិធី​មួយ គឺ​ដោយ​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​ខ្លួន ហើយ​បើ​អាច​ធ្វើ​ទៅ​បាន សូម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។ ហេតុ​អ្វី​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​ថែម​ទៀត?

២​. ហេតុ​អ្វី​ការ​បង្កើន​កិច្ច​បម្រើ​ផ្សាយ​នាំ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង​ឡើង?

២ បង្កើន​អំណរ​របស់​អ្នក: របៀប​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង គឺ​យើង​អាច​មាន​អំណរ​និង​ការ​ស្កប់​ចិត្ត​បាន លុះ​ត្រា​តែ​យើង​គោរព​ប្រណិប័តន៍​លោក​និង​បំពេញ​សេចក្ដី​ស្រេក​ឃ្លាន​ដែល​មាន​តាំង​ពី​កំណើត​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។ (​ម៉ាថ. ៥:៣​) តាម​របៀប​នោះ លោក​ក៏​បាន​បង្កើត​យើង​ឲ្យ​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​ដល់​អ្នក​ឯ​ទៀត​ដែរ។ (​សកម្ម. ២០:៣៥​) កិច្ច​បម្រើ​ផ្សាយ​ផ្ដល់​ឱកាស​ឲ្យ​យើង​ធ្វើ​អ្វី​ទាំង​ពីរ​នេះ ពោល​គឺ​គោរព​ប្រណិប័តន៍​ព្រះ​និង​ជួយ​អ្នក​ឯ​ទៀត។ ដូច្នេះ​សម​ហេតុ​ផល​មែន ដែល​ការ​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​មាន​អំណរ​ច្រើន​ឡើង។ បន្ថែម​ទៅ​ទៀត ពេល​យើង​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន យើង​អាច​មាន​ភាព​ប៉ិនប្រសប់​កាន់​តែ​ច្រើន​ដែរ។ កាល​ដែល​យើង​កាន់​តែ​ប៉ិនប្រសប់ យើង​នឹង​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង ហើយ​ការ​ភ័យ​ខ្លាច​នឹង​មាន​កាន់​តែ​តិច។ យើង​នឹង​មាន​ឱកាស​ថែម​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​និង​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។ អ្វី​ៗ​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

៣​. ជា​ពិសេស ហេតុ​អ្វី​ខែ​មីនា​និង​មេសា​ជា​ខែ​ល្អ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ?

៣ ជា​ពិសេស ខែ​មីនា​និង​មេសា​ជា​ខែ​ល្អ​សម្រាប់​ត្រួស​ត្រាយ​ជំនួយ ព្រោះ​យើង​អាច​ជ្រើស​យក​៣០​ម៉ោង​ឬ​៥០​ម៉ោង​បាន។ បន្ថែម​ទៀត ចាប់​ពី​ថ្ងៃ​សៅរ៍​ទី​២២ ខែ​មីនា រហូត​ដល់​ពិធី​រំលឹក​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មេសា យើង​អាច​រីក​រាយ​ក្នុង​ការ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នឹង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​គាត់​«​ព្រម​ចិត្ត​គ្នា​»​ចែក​លិខិត​អញ្ជើញ​ក្នុង​តំបន់​ផ្សាយ​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​កំណត់​នោះ។—សេផ. ៣:៩

៤​. បើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ?

៤ រៀបចំ​ពី​ឥឡូវ: បើ​អ្នក​មិន​ទាន់​រៀបចំ​ទេ សូម​ឆ្លៀត​ឱកាស​នេះ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​កាល​វិភាគ​របស់​អ្នក និង​មើល​ថា​អ្នក​អាច​កែ​សម្រួល​អ្វី​ខ្លះ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​ក្នុង​មួយ​ខែ​ឬ​ច្រើន​ខែ។ សូម​អធិដ្ឋាន​ជម្រាប​ព្រះ​អំពី​រឿង​នេះ។ (​យ៉ា. ១:៥​) សូម​និយាយ​រឿង​នេះ​ជា​មួយ​ក្រុម​គ្រួសារ​និង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ (​សុភ. ១៥:២២​) បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​ប្រហែល​ជា​យល់​ឃើញ​ថា អ្នក​អាច​រីក​រាយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​បាន ទោះ​ជា​មាន​បញ្ហា​សុខភាព​ឬ​មាន​កិច្ច​ការ​មមាញឹក​ក្ដី។

៥​. បើ​យើង​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​នៅ​រដូវ​ពិធី​រំលឹក​នេះ តើ​នឹង​មាន​លទ្ធផល​អ្វី?

៥ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​មាន​ចិត្ត​សប្បាយ។ (​ទំនុក. ៣២:១១​) ដោយ​ខំ​ប្រឹង​ព្យាយាម​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ក្នុង​រដូវ​ពិធី​រំលឹក​នេះ នោះ​មិន​គ្រាន់តែ​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​ថែម​ទៀត​ប៉ុណ្ណោះ​ទេ តែ​នឹង​នាំ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មាន​អំណរ​ដែរ។—សុភ. ២៣:២៤; ២៧:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក