មិនគួរពិចារណាបទគម្ពីរប្រចាំថ្ងៃ នៅកិច្ចប្រជុំផ្សព្វផ្សាយទៀតទេ
ពីមុន បើបទគម្ពីរប្រចាំថ្ងៃមានចំណុចទាក់ទងនឹងកិច្ចបម្រើផ្សាយ អ្នកដឹកនាំប្រហែលជាយកមកពិគ្រោះយ៉ាងខ្លីនៅកិច្ចប្រជុំផ្សព្វផ្សាយ។ ប៉ុន្តែ ឥឡូវមានការផ្លាស់ប្ដូរ។ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃមិនគួរយកមកប្រើជាមូលដ្ឋានសម្រាប់ការពិគ្រោះនៅការប្រជុំផ្សព្វផ្សាយទៀតទេ។ ដូចពីមុនដែរ អ្នកដឹកនាំអាចប្រើគម្ពីរ កិច្ចបម្រើព្រះ កូនសៀវភៅវិធីបង្កើនសមត្ថភាព កូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងកិច្ចបម្រើផ្សាយ។ បងប្អូនដែលត្រូវជាអ្នកដឹកនាំគួររៀបចំផ្ដល់នូវអ្វីដែលមានប្រយោជន៍ដើម្បីជាជំនួយដល់អ្នកផ្សាយដែលចូលរួមផ្សព្វផ្សាយនៅថ្ងៃនោះ។ ដូចពីមុនដែរ កិច្ចប្រជុំផ្សព្វផ្សាយមិនគួរចំណាយពេលច្រើនជាង១០ទៅ១៥នាទីទេ ហើយបើធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមជំនុំ នោះគួរតែខ្លីជាងទៀត។