បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០១ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើតាមគោលដៅនៃកិច្ចប្រជុំផ្សព្វផ្សាយ
    ២០១៥ កិច្ចបម្រើព្រះ
  • ចូរទទួលប្រយោជន៍យ៉ាងពេញលេញ ពីប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ការប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
    ២០០៩ កិច្ចបម្រើព្រះ
  • មិនគួរពិចារណាបទគម្ពីរប្រចាំថ្ងៃ នៅកិច្ចប្រជុំផ្សព្វផ្សាយទៀតទេ
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០១ ទំ. ៣

ប្រអប់​សំនួរ

▪ នៅ​ឯ​ប្រជុំ​សំរាប់​កិច្ច​ផ្សាយ​បំរើ​នោះ តើ​ពត៌​មាន​អ្វី​ខ្លះ​ដែល​គួរ​លើក​យក​មក​ពិចារណា​មើល?

គោល​បំណង​នៃ​ប្រជុំ​សំរាប់​កិច្ច​ផ្សាយ​បំរើ​គឺ​ដើម្បី​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​នៃ​កិច្ច​បំរើ​ផ្សាយ​ដែល​យើង​នឹង​ចូល​រួម​បន្ទាប់​ពី​ប្រជុំ​នោះ។ ម្ល៉ោះ​ហើយ អ្នក​ដឹក​នាំ​គួរ​រៀប​ចំ​ឲ្យ​បាន​ល្អ និង​ប្រុង​ប្រៀប​លើក​ឡើង​ចំណុច​ណា​ដែល​លើក​ទឹក​ចិត្ត ដែល​ជាក់លាក់ និង​ជា​អ្វី​ប្រើ​ប្រាស់​បាន។ បើសិន​ជា​ខ​គម្ពីរ​សំរាប់​ថ្ងៃ​នោះ​ទាក់ទង​យ៉ាង​ចំៗនឹង​សកម្មភាព​កិច្ច​ផ្សព្វផ្សាយ នោះ​ខ​គម្ពីរ​អាច​ត្រូវ​អាន​និង​ពិគ្រោះ​យ៉ាង​ខ្លី។ ក៏​ប៉ុន្តែ ការ​ប្រជុំ​គ្នា​នោះ​គួរ​បញ្ជាក់​អំពី​កិច្ចការ​ផ្សព្វផ្សាយ និង​ជួយ​ទាំង​អស់​គ្នា​ដែល​នឹង​ចេញ​ដំណើរ​ទៅ​ផ្សព្វផ្សាយ​នោះ ឲ្យ​មាន​សមត្ថភាព​ច្រើន​ជាង​ដើម្បី​បំពេញ​កិច្ច​បំរើ​នៅ​ថ្ងៃ​នោះ។—ធីម៉ូថេទី២ ៤:៥

ចំណុច​ពាក់​ព័ន្ធ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង អាច​ត្រូវ​ពិគ្រោះ ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ដឹង​ពី​ឧបករណ៍​ផ្សាយ​សំរាប់​ពេល​នោះ ហើយ​របៀប​ស្នើ​ផ្ដល់​នោះ​ដែរ។ នៅ​ថ្ងៃ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី អាច​មាន​គេ​ធ្វើ​ការ​សម្ដែង​នូវ​ពាក្យ​ផ្សព្វផ្សាយ​ពី​«អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង»។ ពេល​មាន​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​ផ្សេង​ទៀត ពាក្យ​ផ្ដើម​មួយ​ឬ​ពីរ​ដែល​សម​នឹង​តំបន់​ផ្សាយ​អាច​ត្រូវ​បញ្ជាក់​ពី​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ។ លក្ខណៈ​មួយ​នៃ​កិច្ច​ផ្សព្វផ្សាយ​អាច​ត្រូវ​ពិគ្រោះ ដូច​ជា​របៀប​ប្រើ​ព្រះ​គម្ពីរ​ពេល​ជួប​ម្ចាស់​ផ្ទះ របៀប​តប​ឆ្លើយ​នឹង​ពាក្យ​ដែល​អាច​រារាំង​ការ​សន្ទនា របៀប​អញ្ជើញ​គេ​សិក្សា​ព្រះ​គម្ពីរ និង​របៀប​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​។

ការ​ប្រជុំ​សំរាប់​កិច្ច​បំរើ​ផ្សាយ​មិន​គួរ​លើស​ពី​១០​ដល់​១៥​នាទី រួម​ទាំង​ការ​រៀប​ចំ​ក្រុម​និ​មួយៗ ការ​កំណត់​តំបន់​ផ្សាយ និង​សេចក្ដី​អធិស្ឋាន។ នៅ​ពេល​ចេញ​ដំណើរ​ទៅ ទាំង​អស់​គ្នា​ត្រូវ​ដឹង​ហើយ​ថា គេ​នឹង​ផ្សព្វផ្សាយ​ជា​មួយ​អ្នក​ណា និង​ដឹង​ថា​គេ​នឹង​ផ្សព្វផ្សាយ​នៅ​កន្លែង​ណា ហើយ​ត្រូវ​ចេញ​ទៅ​តំបន់​ផ្សាយ​យ៉ាង​ឆាប់។ ដោយ​ព្រោះ​ប្រជុំ​នោះ​ខ្លី​ដូច្នេះ គឺ​សំខាន់​ដែល​ទាំង​អស់​គ្នា​ទៅ​ឲ្យ​ទាន់​ពេល។ ពេល​ប្រជុំ​សំរាប់​កិច្ច​បំរើ​ផ្សាយ​គឺ​បន្ទាប់​ពី​ប្រជុំ​ក្រុមជំនុំ ដូច​ជា​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​នោះ ការ​ប្រជុំ​សំរាប់​កិច្ច​បំរើ​ផ្សាយ​ត្រូវ​តែ​ខ្លី​ជាង​ ហើយ​មិន​ចាំបាច់​ពិគ្រោះ​បទ​គម្ពីរ​សំរាប់​ថ្ងៃ​នោះ​ទេ ពីព្រោះ​ទើប​តែ​មាន​ការ​ពិគ្រោះ​ដ៏​ប្រសើរ​ខាង​បទ​គម្ពីរ​រួច​ហើយ​នោះ។

បងប្អូន​ប្រុសៗដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ និង​មាន​លក្ខណៈ​គ្រប់គ្រាន់ ត្រូវ​កំណត់​ជា​មុន​ឲ្យ​ដឹក​នាំ​ប្រជុំ​សំរាប់​កិច្ច​បំរើ​ផ្សាយ​និ​មួយៗ។ បើសិន​ជា​គ្មាន​បងប្អូន​ប្រុស​ណា​ដែល​អាច​ដឹក​នាំ​នៅ​ថ្ងៃ​ណា​មួយ នោះ​អ្នក​ចាស់​ទុំ​គួរ​កំណត់​ថា បងប្អូន​ស្រី​ណា​ខ្លះ​អាច​ដឹក​នាំ​បើសិន​ជា​ចាំបាច់​នោះ។ ពេល​នៅ​អង្គុយ​នៅ​ឡើយ បង​ឬ​ប្អូន​ស្រី​នោះ​អាច​ចាប់​ធ្វើ​ការ​ពិគ្រោះ​នូវ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឬ​ចំណុច​ណា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​កិច្ច​ផ្សព្វផ្សាយ ដោយ​និយាយ​យ៉ាង​ខ្លី។ គាត់​ក៏​នឹង​ពាក់​អ្វី​លើ​ក្បាល​ដែរ។

ការ​ប្រជុំ​សំរាប់​កិច្ច​បំរើ​ផ្សាយ​គឺ​ជា​ឱកាស​ល្អ​ដើម្បី​ទទួល​សេចក្ដី​លើក​ទឹក​ចិត្ត និង​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​បំរើ។ កាល​បើ​អ្នក​ដឹក​នាំ​រៀប​ចំ​កាន់​តែ​ល្អ នោះ​ទាំង​អស់​គ្នា​នឹង​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក