កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៨ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែកក្កដា
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៧ វគ្គ៩-១៣ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ៧៤-៧៨ (១០នាទី)
ទី១: ទំនុកតម្កើង ៧៧:១-២០ (៤នាទី ឬខ្លីជាង)
ទី២: វិធីដែលយើងអាចតស៊ូនឹងមេកំណាច—យ៉ា. ៤:៧ (៥នាទី)
ទី៣: តើបទគម្ពីរបញ្ជាក់យ៉ាងណាអំពីសេចក្ដីអធិដ្ឋានដែលព្រះសព្វព្រះហឫទ័យនោះ?—bh ទំព័រ១៩៥-១៩៦ វគ្គ១៣-១៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
ចម្រៀងលេខ១
៥ នាទី: សេចក្ដីជូនដំណឹង។
១៥ នាទី: តើយើងបានរៀនអ្វីខ្លះ? ការពិគ្រោះ។ សូមអានហើយពិគ្រោះអំពីយ៉ូហាន ៤:៣-២៤។ ពិភាក្សាអំពីរបៀបដែលយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូក្នុងកិច្ចបម្រើផ្សាយ។ ក្រោយមក សូមធ្វើការសម្ដែងមួយអំពីអ្នកផ្សាយម្នាក់កំពុងផ្សព្វផ្សាយក្រៅផ្លូវការ ក្នុងស្ថានភាពមួយដែលអាចកើតឡើងក្នុងតំបន់ផ្សាយ។
១៥ នាទី: «តើកូនរបស់អ្នកបានត្រៀមលក្ខណៈហើយឬនៅ?»។ សំណួរនិងចម្លើយ។ អញ្ជើញឪពុកម្ដាយនិងយុវជនឲ្យប្រាប់អំពីបញ្ហាជាក់លាក់ខ្លះដែលគ្រិស្តសាសនិកប្រឈមមុខនៅសាលារៀន។ ក្រោយពិភាក្សាវគ្គ៣ សូមធ្វើការសម្ដែងអំពីឪពុកម្នាក់ហាត់ពាក្យនិយាយជាមួយនឹងកូន ដោយឪពុកធ្វើជាគ្រូ ហើយកូនពន្យល់អំពីមូលហេតុដែលគាត់មិនអាចចូលរួមធ្វើអ្វីមួយនៅសាលាដែលខុសបទគម្ពីរ។
ចម្រៀងលេខ៥១ និងសេចក្ដីអធិដ្ឋាន