កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែសីហា
ចម្រៀងលេខ៣១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី៧ វគ្គ២៤-២៧ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ទំនុកតម្កើង ៨៧-៩១ (១០នាទី)
ទី១: ទំនុកតម្កើង ៨៩:២៦-៥២ (៤នាទី ឬខ្លីជាង)
ទី២: មូលហេតុដែលអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ាមានចិត្តសប្បាយ (៥នាទី)
ទី៣: តើការទទួលការជ្រមុជទឹកបង្ហាញពីអ្វី?—bh ទំព័រ២០១-២០២ វគ្គ១-៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
ចម្រៀងលេខ៣៣
១០ នាទី: សេចក្ដីជូនដំណឹង។ សូមប្រើពាក្យផ្សាយគំរូដែលមាននៅទំព័រនេះ ដើម្បីបង្ហាញអំពីរបៀបស្នើសុំបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែសីហា។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យចូលរួម។
១៥ នាទី: ចូរប្រើឧទាហរណ៍ដែលជួយបង្រៀន។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២ ទំព័រ២១-២២ វគ្គ១៦-២០។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីឧទាហរណ៍ដែលពួកគេធ្លាប់ប្រើដោយប្រសិទ្ធភាពដើម្បីវែកញែកជាមួយនឹងម្ចាស់ផ្ទះឬសិស្សគម្ពីរ។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
ចម្រៀងលេខ៥៤ និងសេចក្ដីអធិដ្ឋាន