កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៥ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែមីនា
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
w១០ ១/៤ អត្ថបទសិក្សាទី៣ វគ្គ១-៥ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យេរេមា ១-៤ (១០នាទី)
ទី១: យេរេមា ៣:១៤-២៥ (៤នាទី ឬខ្លីជាង)
ទី២: មូលហេតុដែលយើងមានមោទនភាពដោយសារបានត្រូវសម្គាល់ដោយនាមរបស់ព្រះ—w១០ ១/១ ទំព័រ២១ វគ្គ១២-១៤ (៥នាទី)
ទី៣: គម្ពីរបរិសុទ្ធបានត្រូវសរសេរជាប្រយោជន៍ដល់មនុស្សគ្រប់ជាតិសាសន៍—td១២គ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ប្រយោជន៍ដែលមកពីការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០១២។ សូមថ្លែងដោយសង្ខេបអំពីបុព្វកថា។ រួចមក អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់អំពីរបៀបដែលពួកគេបានលៃទុកពេលដើម្បីអានបទគម្ពីរប្រចាំថ្ងៃ ហើយប្រាប់អំពីប្រយោជន៍ដែលពួកគេបានទទួល។ សូមបញ្ចប់ដោយពិគ្រោះអំពីបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១២។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: រៀបចំស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែមីនា។ ការពិគ្រោះ។ ចំណាយពេលមួយទៅពីរនាទីដើម្បីលើកបញ្ជាក់អត្ថបទពីរបីដែលមនុស្សក្នុងតំបន់ផ្សាយប្រហែលជាចាប់អារម្មណ៍។ សូមបើកបង្ហាញអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម ហើយអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីសំណួរណាដែលពួកគាត់ចង់សួរម្ចាស់ផ្ទះ ហើយបន្ទាប់មកសួរអំពីបទគម្ពីរមួយណាដែលពួកគាត់ចង់អាន។ សូមធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ២៨ និងសេចក្ដីអធិដ្ឋាន