សេចក្ដីជូនដំណឹង
◼ ខែកុម្ភៈ: គន្លឹះនៃសុភមង្គលគ្រួសារ ឬ ព្រះគម្ពីរ បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? មីនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរពេលជួបម្ចាស់ផ្ទះលើកដំបូង។ បើម្ចាស់ផ្ទះមានសៀវភៅនេះហើយ តែមិនព្រមរៀនគម្ពីរ អ្នកផ្សាយអាចស្នើផ្ដល់ទស្សនាវដ្ដីខែមុនៗ ឬសៀវភៅស្តើងដែលម្ចាស់ផ្ទះចាប់អារម្មណ៍។ មេសា និងឧសភា: ទស្សនាវដ្ដីប៉មយាម។ បើជួបមនុស្សដែលចាប់អារម្មណ៍ សូមបង្ហាញខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតឬទេ? សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរ។ ពេលធ្វើការត្រឡប់ទៅជួបអ្នកដែលបានចូលរួមពីធីរំលឹក ឬអ្នកដែលបានចូលរួមកិច្ចប្រជុំពិសេស ឬសន្និបាតណាមួយ ប៉ុន្តែមិនបានចូលរួមកិច្ចប្រជុំជាទៀងទាត់ សូមខំប្រឹងចាប់ផ្ដើមបង្រៀនគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។
◼ សុន្ទរកថាពិសេសនឹងត្រូវថ្លែងនៅចុងសប្ដាហ៍បន្ទាប់ពីពិធីរំលឹក ដែលមានប្រធានថា «តើទីបញ្ចប់គឺជិតជាងអ្នកគិតស្មានឬ?»។
◼ បើអ្នកមានគម្រោងទៅលេងប្រទេសណាមួយដែលមិនមានឈ្មោះក្នុងសេចក្ដីរាយការណ៍ប្រចាំឆ្នាំថ្មីបំផុត ឬមិនមានអាសយដ្ឋាននៅទំព័រចុងក្រោយនៃសៀវភៅប្រចាំឆ្នាំ(Yearbook) នោះសូមទាក់ទងការិយាល័យសាខារបស់អ្នកដើម្បីទទួលព័ត៌មានស្តីអំពីរបៀបដែលត្រូវប្រុងប្រយ័ត្ននៅប្រទេសនោះ ឬដើម្បីទទួលការណែនាំពិសេសដែលអ្នកត្រូវធ្វើតាម។ ប្រហែលជាកិច្ចបម្រើនៅក្រោមបម្រាមក្នុងប្រទេសនោះ។ (ម៉ាថ. ១០:១៦) នៅប្រទេសខ្លះ ប្រហែលជានឹងមានបញ្ហាបើបងប្អូនដែលទៅលេងខំទាក់ទងក្រុមជំនុំ ឬសាក្សីព្រះយេហូវ៉ានៅប្រទេសនោះ។ ការិយាល័យសាខាក៏ប្រហែលជានឹងឲ្យព័ត៌មានថែមទៀតស្តីអំពីការផ្សព្វផ្សាយក្រៅផ្លូវការ ឬការយកសៀវភៅអង្គការយើងទៅជាមួយ។ ដោយចុះចូលតាមការណែនាំដែលអ្នកទទួល នោះនឹងជួយអ្នកកុំឲ្យជួបបញ្ហា ក៏នឹងជួយកុំឲ្យបង្កបញ្ហាដល់កិច្ចបម្រើផ្សាយនៅប្រទេសដែលអ្នកទៅលេងដែរ។—១កូ. ១៤:៣៣, ៤០