ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ ដំបូងក្នុងខែមីនា
«លោកអ្នកគិតថា សព្វថ្ងៃនេះ តើព្រះមានអង្គការឬ លោកដឹកនាំមនុស្សម្នាក់ៗដោយឡែកពីគ្នាវិញ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលទស្សនាវដ្ដីនេះប្រាប់អំពីមនុស្សមួយក្រុមដែលព្រះបានរៀបចំជាអង្គការមួយនៅសម័យបុរាណ»។ សូមបើកទៅទំព័រ៣១នៃទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា រួចពិចារណាជាមួយគ្នានូវព័ត៌មានក្រោមចំណងជើងតូចទី១ ហើយយ៉ាងហោចណាស់អានបទគម្ពីរមួយ។ សូមស្នើផ្ដល់ទស្សនាវដ្ដី រួចណាត់ពេលត្រឡប់មកវិញដើម្បីពិភាក្សាសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ
«កាលដែលលោកអ្នកឃើញព្រឹត្ដិការណ៍ផ្សេងៗក្នុងពិភពលោកសព្វថ្ងៃនេះ លោកអ្នកគិតថា តើមនុស្សអាចមានជីវិតដ៏ប្រសើរជាងនៅអនាគតឬទេ?»។ [ទុកឲ្យគេឆ្លើយ] បន្ទាប់មកជូនទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកុម្ភៈ ទៅម្ចាស់ផ្ទះ រួចពិចារណាជាមួយគ្នានូវព័ត៌មានក្រោមចំណងជើងតូចទី៣និងទី៤ នៅទំព័រ៣២ ហើយយ៉ាងហោចណាស់អានបទគម្ពីរមួយ។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«នៅឆ្នាំថ្មីៗកន្លងទៅ មានការពិគ្រោះគ្នាច្រើនណាស់អំពីទីបញ្ចប់នៃពិភពលោកនេះ។ គម្ពីរបរិសុទ្ធហៅទីបញ្ចប់នៃពិភពលោកនេះថា ហាម៉ាគេដូន។ លោកអ្នកគិតថា តើមានមនុស្សជាតិណាអាចទប់ស្កាត់កុំឲ្យហាម៉ាគេដូនកើតឡើងបានឬទេ? [ទុកឲ្យគេឆ្លើយ] សូមមើលពាក្យ‹ហាម៉ាគេដូន›មកពីណា។ [សូមអាន ការបើកបង្ហាញ ១៦:១៦។ បន្ទាប់មកបង្ហាញក្របមុខទស្សនាវដ្ដី] ទស្សនាវដ្ដីនេះ ប្រាប់ចម្លើយក្នុងគម្ពីរចំពោះសំណួរទាំងនេះ»។