ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍សប្ដាហ៍ដំបូងក្នុងខែសីហា
«យើងទាំងអស់គ្នាធ្លាប់មានមិត្តភក្ដិឬសមាជិកក្រុមគ្រួសារដែលបានស្លាប់។ តើអ្នកសង្ឃឹមថានឹងជួបពួកគេម្ដងទៀតឬទេ? [ទុកឲ្យគេឆ្លើយ] សូមមើលចំណុចមួយដែលពិតជាសម្រាលទុក្ខ»។ សូមអានហើយពិភាក្សាព័ត៌មានក្រោមចំណងជើងទី១នៅទំព័រ៣១ ក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែសីហា ព្រមទាំងអានបទគម្ពីរមួយដែលមានក្នុងចំណុចនោះ។ ស្នើផ្ដល់ទស្សនាវដ្ដី ហើយណាត់ពេលត្រឡប់មកពិភាក្សាចម្លើយចំពោះសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«មនុស្សជាច្រើនចាត់ទុកការលេងល្បែងស៊ីសងជាការកម្សាន្តលេងធម្មតា ដែលមិនខុសទាស់អ្វីទេ។ មនុស្សឯទៀតគិតថាល្បែងនាំឲ្យក្រុមគ្រួសារនិងសង្គមមានបញ្ហា។ ទស្សនាវដ្ដីនេះពន្យល់អំពីផលអាក្រក់ខ្លះដែលមកពីល្បែងស៊ីសង។ លោកអ្នកក៏ប្រហែលជាចាប់អារម្មណ៍ចង់ដឹងអំពីរបៀបដែលគោលការណ៍គម្ពីរទាក់ទងនឹងរឿងនេះ»។ ជាឧទាហរណ៍ សូមអាន ធីម៉ូថេទី១ ៦:៩, ១០។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«ដោយឃើញថាជីវិតគឺខ្លីហើយពោរពេញទៅដោយបញ្ហា មនុស្សជាច្រើនឆ្ងល់ថាតើជីវិតពិតជាមានន័យខ្លឹមសារឬមិនមាន។ តើលោកអ្នកធ្លាប់ឆ្ងល់អំពីសំណួរនោះដែរឬទេ? [ទុកឲ្យគេឆ្លើយ] គម្ពីរសន្យាថាជីវិតនឹងមិនពិបាកដូចនេះរហូតទេ។ [សូមអាន ការបើកបង្ហាញ ២១:៤] ទស្សនាវដ្ដីនេះពន្យល់អំពីគោលបំណងរបស់ព្រះសម្រាប់ផែនដី ហើយក៏បញ្ជាក់អំពីអ្វីខ្លះដែលយើងអាចធ្វើសព្វថ្ងៃនេះដើម្បីធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារពិតប្រាកដសូម្បីតែឥឡូវនេះក៏ដោយ»។