ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែមករា
«យើងចង់សួរគំនិតរបស់លោកអ្នក។ តើអ្នកគិតថានាមរបស់ព្រះជាអ្វី? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលទស្សនាវដ្ដីប្រាប់នៅទីនេះ»។ បន្ទាប់មក ឲ្យម្ចាស់ផ្ទះកាន់ទស្សនាវដ្ដីប៉មយាមខែមករា ហើយបង្ហាញគាត់នូវអត្ថបទដែលមាននៅខ្នងទស្សនាវដ្ដីនោះ។ រួចមកពិចារណាជាមួយគ្នានូវព័ត៌មានក្រោមចំណងជើងតូចទី១ ហើយយ៉ាងហោចណាស់អានបទគម្ពីរមួយ។ សូមស្នើផ្ដល់ទស្សនាវដ្ដី រួចណាត់ពេលត្រឡប់ទៅវិញដើម្បីពិភាក្សាសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«មនុស្សជាច្រើនកំពុងនិយាយអំពីទីបញ្ចប់នៃពិភពលោក។ តើលោកអ្នកគិតថា ទីបញ្ចប់នៃពិភពលោកជាអ្វីដែលគួរឲ្យខ្លាចទេ? [ទុកឲ្យគេឆ្លើយ] យោងតាមខនេះមានអ្នកខ្លះនឹងរួចរស់ជីវិត។ [សូមអាន យ៉ូហានទី១ ២:១៧] ទស្សនាវដ្ដីនេះនឹងផ្ដល់ចម្លើយដែលមកពីគម្ពីរចំពោះសំណួរបួនយ៉ាងដែលមនុស្សទូទៅសួរអំពីទីបញ្ចប់នៃពិភពលោក»។