ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែមករា
«មនុស្សជាច្រើនទន្ទឹងចាំការត្រឡប់មកវិញរបស់លោកយេស៊ូ។ បើលោកយេស៊ូត្រឡប់មកវិញមែន តើលោកអ្នកចង់ឲ្យលោកយេស៊ូធ្វើអ្វីខ្លះ?»។ ទុកឲ្យគាត់ឆ្លើយ។ បង្ហាញក្របខាងក្រោយនៃទស្សនាវដ្ដីប៉មយាម ខែមករា–មីនា ហើយពិគ្រោះព័ត៌មាននៅក្រោមសំណួរទី១ និងយ៉ាងហោចណាស់អានបទគម្ពីរមួយដែលថាសូមអាន។ ស្នើផ្ដល់ទស្សនាវដ្ដី ហើយណាត់ពេលត្រឡប់ទៅជួបដើម្បីពិគ្រោះសំណួរបន្ទាប់។
ទស្សនាវដ្ដីប៉មយាម ខែមករា–មីនា
«នៅសព្វថ្ងៃនេះ ជីវិតគឺរវល់ណាស់។ ហេតុនេះហើយ ជួនកាលអាចធ្វើឲ្យយើងពិបាកគិតអំពីព្រះ។ តើលោកអ្នកគិតថា បើជីវិតយើងមានព្រះនោះសំខាន់ឬទេ? [ទុកឲ្យគាត់ឆ្លើយ] ក្នុងសុន្ទរកថាមួយរបស់លោកយេស៊ូ លោកបានមានប្រសាសន៍ថា ដើម្បីមានសុភមង្គលពិត យើងត្រូវការការណែនាំពីព្រះ។ [សូមអាន ម៉ាថាយ ៥:៣] ទស្សនាវដ្ដីនេះប្រាប់អំពីមូលហេតុបីយ៉ាងដែលយើងត្រូវការព្រះ»។