ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែមករា
«នៅសម័យនេះ មនុស្សអាចទទួលបានព័ត៌មានច្រើនបំផុត។ ក៏ប៉ុន្តែតាមយោបល់របស់លោកអ្នក តើយើងអាចទទួលឱវាទដ៏ល្អត្រឹមត្រូវដែលនាំឲ្យមានជីវិតដ៏គាប់ចិត្តពីប្រភពណា? [ទុកឲ្យគេឆ្លើយ។ រួចអាន ធីម៉ូថេទី២ ៣:១៦, ១៧ ហើយអាន វគ្គ១២ ទំព័រ២៥ ក្នុងសៀវភៅព្រះគម្ពីរបង្រៀន] សៀវភៅនេះពន្យល់នូវរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ត ថែមទាំងមានប្រយោជន៍ដល់យើងផងដែរ»។ បង្ហាញតារាងនិងរូបភាពនៅទំព័រ១៤០-១៤១។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ
«មនុស្សជាច្រើនយល់ស្របថាខ្នាតតម្រាសីលធម៌របស់ពិភពលោកនៅសព្វថ្ងៃនេះ គឺចុះខ្សោយខ្លាំងណាស់។ តើលោកអ្នកគិតថា យើងអាចរកឃើញខ្នាតតម្រាសីលធម៌ដែលគួរឲ្យទុកចិត្តបាននៅឯណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ប្រយោជន៍ដែលមកពីការធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះ។ [សូមអាន អេសាយ ៤៨:១៧, ១៨] ទស្សនាវដ្ដីនេះពន្យល់អំពីប្រយោជន៍ដែលមកពីការធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះ»។ បង្ហាញអត្ថបទនៅទំព័រ៨។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា
«តើលោកអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីពេលថ្មីៗនេះមានមហន្តរាយធម្មជាតិច្រើនម្ល៉េះ? [ទុកឲ្យគេឆ្លើយ] គួរឲ្យចាប់អារម្មណ៍ណាស់ដែលគម្ពីរបានទាយអំពីគ្រាដែលនឹងមានមហន្តរាយជាច្រើន។ [សូមអាន ម៉ាថាយ ២៤:៧, ៨] ទស្សនាវដ្ដីនេះមានចម្លើយចំពោះសំណួរទាំងនេះ: ហេតុអ្វីនៅសព្វថ្ងៃនេះយើងឃើញមានមហន្តរាយធម្មជាតិច្រើនម្ល៉េះ? តើមហន្តរាយទាំងនោះគឺជាទណ្ឌកម្មដែលមកពីព្រះឬ? តើមានមូលហេតុអ្វីខ្លះដែលឲ្យយើងជឿថា នៅពេលឆាប់ៗនេះ ព្រះនឹងបំបាត់ចោលមហន្តរាយធម្មជាតិទាំងអស់?»។