លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំលំហាត់សាឡើងវិញក្នុងរយៈពេល២០នាទីដែលមានមូលដ្ឋានលើឯកសារចម្លើយដែលរួមបញ្ចូលសុន្ទរកថាក្នុងអំឡុងសប្ដាហ៍ទាំងប៉ុន្មានចាប់ពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២។
១. តើជាការត្រឹមត្រូវទេដែលថាសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាបន្ធូរបន្ថយនូវយុត្ដិធម៌របស់លោក? (អេ. ៣០:១៨) [cl ទំព័រ១១២ វគ្គ៩-១០]
២. តើយើងអាចរៀនមេរៀនអ្វីពីសេបណាដែលបានបាត់បង់ការងារជាឧកញ៉ារបស់ហេសេគា? (អេ. ៣៦:២, ៣, ២២) [w០៧ ១/១ ទំព័រ៨ វគ្គ៦]
៣. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនៅអេសាយ ៣៧:១, ១៤-២០ ស្តីអំពីទុក្ខលំបាក? [w០៧ ១/១ ទំព័រ៨ វគ្គ៧-៨]
៤. តើអេសាយ ៤០:៣១ ធានាយើងថា ព្រះយេហូវ៉ាជាប្រភពនៃកម្លាំងរបស់យើងយ៉ាងដូចម្ដេច? [w០១ ១/៣ ទំព័រ៩ វគ្គ៦]
៥. តើយើងទុកព្រះយេហូវ៉ានៅខាងដៃស្ដាំយើងដូចបានបញ្ជាក់នៅអេសាយ ៤១:១០, ១៣ យ៉ាងដូចម្ដេច? [w០៦ ១/១០ ទំព័រ៣២ វគ្គ១៨]
៦. តើ«មនុស្សជាច្រើន»ត្រូវស្គាល់ដល់ព្រះមេស្ស៊ីយ៉ាងដូចម្ដេច ដើម្បីឲ្យ«បានសុចរិត»? (អេ. ៥៣:១១) [w០៧ ១/១ ទំព័រ៩ វគ្គ៦]
៧. ចំពោះអ្នកបម្រើព្រះយេហូវ៉ា តើពាក្យនៅអេសាយ ៥៤:១៧ សឲ្យឃើញថាពិតប្រាកដយ៉ាងដូចម្ដេច? [w០៨ ១/១១ ទំព័រ២៩ វគ្គ៥]
៨. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានឃើញការសម្រេចនៃសេចក្ដីសន្យារបស់លោកនៅអេសាយ ៦០:១៧ យ៉ាងដូចម្ដេច? [w០៦ ១/៣ ទំព័រ១៦ វគ្គ៣]
៩. តើបង្គាប់ឲ្យផ្សព្វផ្សាយដំណឹងល្អកំពុងសម្រេចនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (អេ. ៦១:១, ២) [w០២ ១/៤ ទំព័រ១៤ វគ្គ៤]
១០. តើគុណសម្បត្ដិដ៏អស្ចារ្យអ្វីរបស់ព្រះយេហូវ៉ាដែលបានបញ្ជាក់នៅអេសាយ ៦៣:៩? [w០៣ ១/១០ ទំព័រ១៧ វគ្គ២២-២៣]