កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៧ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែសីហា
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៦ វគ្គ១-៩ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ៣៥-៣៨ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ «ការកែប្រែសម្រាប់ការសិក្សាគម្ពីរជាក្រុមជំនុំនិងប្រជុំអប់រំកិច្ចបម្រើ»។ សុន្ទរកថា។ ក្រោយសុន្ទរកថានេះ សូមធ្វើការសម្ដែងដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤ស្តីអំពីរបៀបចាប់ផ្ដើមការសិក្សាមួយនៅថ្ងៃសៅរ៍ដំបូងក្នុងខែកញ្ញា។
១៥ នាទី: សូមប្រើបទគម្ពីរដោយមានប្រសិទ្ធភាព។ ការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅវិធីបង្កើនសមត្ថភាព ទំព័រ៣០-៣១ វគ្គ១-១៤។ សូមឲ្យឧទាហរណ៍ស្តីអំពីរបៀបអនុវត្តចំណុចទាំងនេះក្នុងកិច្ចផ្សព្វផ្សាយ។
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន លូកា ១០:១-៤, ១៧។ សូមពិចារណារបៀបដែលកំណត់ហេតុទាំងនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
ចម្រៀងលេខ២២ និងសេចក្ដីអធិដ្ឋាន